បារាំង៖ ប្រទេសបារាំង គឺជាប្រទេសដែលពោរពេញទៅដោយសិល្បៈខាងផ្នែកស្ថាបត្យកម្មមួយរបស់ប្រទេសលោកខាងលិច។ តួយ៉ាងផ្លួវឆ្លងកាត់សមុទ្រមួយខ្សែ ដែលមានឈ្មោះថា Passage du Gois គឺជាផ្លូវដែលមានតែមួយក្នុងលោក។
Passage du Gois គឺជាផ្លូវមួយខ្សែដែលបានតភ្ជាប់ឈូងសមុទ្រ Gulf of Burnёf ជាមួយនឹងកោះ Noirmoutier ប្រទេសបារាំង វាមានប្រវែងជាង៤គីឡូម៉ែត្រ ហើយដោយសារតែជំនោរទឹកកើនឡើង អ្នកអាចបើកបរឆ្លងកាត់ផ្លូវនេះត្រឹមតែពីរដងប៉ុណ្ណោះក្នុងមួយថ្ងៃ ដោយមានរយៈពេល២ ទៅ៣ម៉ោង មុនពេលដែលវាត្រូវទឹកជន់លិចបាត់ទៅវិញ ក្នុងជម្រៅ៤ម៉ែត្រ។
ផ្លូវភ្ជាប់ដីកោះមួយនេះបានបង្ហាញខ្លួនជាលើកដំបូងនៅលើផែនទីក្នុងឆ្នាំ១៧០១ ហើយនៅអំឡុងឆ្នាំ១៨៤០ សេវាដឹកជញ្ជួនតាមរថយន្ត និងលើខ្នងសេះ ត្រូវបានចាប់ផ្តើមឡើងនៅលើផ្លូវមួយនេះ។
ផ្លូវដែលមើលទៅដូចជាធម្មតាមួយនេះ តាមពិតទៅពិតជាគ្រោះថ្នាក់ខ្លាំងណាស់។ នៅសងខាងនៃផ្លូវ មានដាក់ទៅដោយបន្ទះឈើពិសេសជាច្រើន ដែលនឹងប្រាប់អ្នក ប្រសិនបើផ្លូវនោះអាចឆ្លងកាត់បាន ឬក៏អត់។ ជារៀងរាល់ឆ្នាំ អ្នកធ្វើដំណើរផ្សងព្រេងជាច្រើន បានជាប់នៅលើផ្លូវនេះ នៅពេលដែលទឹកជន់លិចផ្លូវបាត់។
សម្រាប់អ្នកដែលជាប់នៅលើផ្លូវនេះ អាចឡើងទៅលើប៉មសង្គ្រោះជាច្រើនដែលមាននៅតាមបណ្តោយផ្លូវបាន ដើម្បីឲ្យពួកគេអាចរង់ចាំរហូតដល់មានគេមកជួយសង្គ្រោះ ឬជំនោរទឹកថមថយចុះទៅវិញ។ ប៉ុន្តែអ្នកប្រហែលជាត្រូវនិយាយពាក្យ«លាហើយ» ទៅកាន់រថយន្តរបស់អ្នក៕
ប្រភព៖ Brightside
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]