(ភ្នំពេញ)៖ តារាសម្ដែងស្រី​ស្រស់សោភា នៅតែមានទីផ្សារខ្ពស់ ក្នុងពិភពសម្ដែង អ្នកនាង សារាយ សក្ខណា ត្រូវបានគេដឹងថា នាងទើបតែបានចាកចេញ ពីមាតុភូមិកំណើតរបស់ខ្លួន នៃទឹកដីកម្ពុជា ដើម្បីទៅជួបស្វាមី ដែលរស់នៅលើទឹកដីអាមេរិកវិញ កាលពីប៉ុន្មានថ្ងៃមុននេះ បន្ទាប់ពីនាង បានសម្រុកថតរឿង ថតស្ពតពាណិជ្ជកម្ម និង រកលុយពេញមួយទំហឹង​ រហូតគ្មានថ្ងៃ​សម្រាក នៅផ្ទះត្រឹមត្រូវឡើយ​។

អ្វីដែលធ្វើឲ្យ តារាសម្ដែង សារាយ សក្ខណា កាន់តែមានទឹកចិត្ត មិនចេះហត់នឿយនោះ គឺគ្រាន់តែនាង ទៅដល់ទឹកដីអាមេរិកភ្លាម ម្ដាយក្មេក បានជូនកាដូ ជាទីគាប់ចិត្ត នូវកាបូបយូរមួយភ្លែត តែម្ដង ដែលតម្លៃកាបូប ដ៏ស្រស់ស្អាតនេះ ត្រូវបានគេដឹងថា ខ្ទង់រាប់ពាន់ដុល្លារឯណោះ។

តារាសម្ដែង អ្នកនាង សារាយ សក្ខណា ពេលមកលែងស្រុកខ្មែរ មិនមែនត្រឹមតែ​មកលេងធម្មតាទេ ពោលគឺនាងមកក្នុងបំណងសម្ពោធគ្លីនិក ថែរក្សាសម្ផស្ស «ស៊ីណូ» ដែលបានចំណាយលុយ អស់រាប់ម៉ឺនដុល្លារ ក្នុងការបើកឲ្យដំណើរការ​ បើទោះបី​ជានាង មិនបាននៅមើលការខុសត្រូវ ដោយផ្ទាល់ក៏ដោយ ក៏អ្នកនាងមិនបានព្រួយបារម្ភដែរ ព្រោះអ្វីៗ នាងបានរៀបចំជាប្រព័ន្ធ រួចស្រេចទៅហើយ ។

អ្នកនាង សារាយ សក្ខណា ជាតារាសម្ដែងស្រី មានភាពល្បីល្បាញ មិនស្រកស្រុតប្រជាប្រិយភាពឡើយ ទោះបីជានាង បានដកខ្លួនពីការសម្ដែង​ក៏ដោយ ប៉ុន្តែពេលនាង ត្រឡប់មកប្រទេសកំណើតវិញម្ដងៗ សារាយ សក្ខណា បានក្លាយជាផលិតផល ដែលផលិតករ ចង់បានយកមកសម្ដែងក្នុងរឿង របស់ខ្លួនបំផុត ។

សារាយ សក្ខណា កាន់តែភ្ញាក់ផ្អើលបំផុត ព្រោះគ្រាន់តែ​នាង ទៅដល់ សហរដ្ឋអាមេរិកភ្លាម ម្ដាយក្មេករបស់នាង បានធ្វើ​ឲ្យភ្ញាក់ផ្អើល​ ដោយ​ទទួលបាន​កាបូបដៃ ប្រេនប្រេនម៉ាក «អិលវី» ដែលមានតម្លៃ ខ្ទង់ពាន់ដុល្លារឯណោះ​។ សារាយ សក្ខណា ពិតជារំភើបចិត្តណាស់ រហូតបានថ្លែងអំណរគុណម្ដាយក្មេកថា «សុំអួតមួយណា មកដល់ផ្ទះភ្លាម បានកាដូមួយភ្លែត អរគុណម្ដាយក្មេក!»។

សារាយ សក្ខណា បានអរគុណម្ដាយក្មេក ដែលស្រឡាញ់នាង ពិសេសគាត់យកចិត្តទុកដាក់លើនាង ពិតជាជាភ័ព្វសំណាងរបស់មនុស្ស នៅពេលបានប្ដីល្អ ចេះស្រឡាញ់ថ្នាក់ថ្នម និងជាមនុស្សកាន់តែសំណាងជាងនេះ ពេលបានឪពុកម្ដាយក្មេក ប្រកបដោយទឹកចិត្តល្អ និងមានព្រហ្មវិហារធម៌ ចំពោះកូនប្រសារ៕

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  សារ៉ាយ សក្ខណា ប្រឹង​ខ្លាំង​ពេក អត់​ដេក​អត់​​ពួន រហូត​ធ្លាក់​​ខ្លួន​ឈឺ ។ គួររំលឹកផងដែរថា កាលពីខែកក្កដា កន្លងទៅ តារាសម្ដែងដ៏ស្រស់សោភា អ្នកនាង សារ៉ាយ សក្ខណា ក្រោយពេលវិលត្រឡប់ មកស្រុកខ្មែរវិញភ្លាម នាងបានសម្រុកថតកុនដូចព្យុះ ទាំងយប់ទាំងថ្ងៃ រកតែពេលសម្រាកគ្មាន រហូតដល់ធ្លាក់ខ្លួនឈឺ ដេកដួលជាប់នៅនឹងកន្ទេល ទើបតារាសម្ដែងស សារ៉ាយ សក្ខណា ឈប់សម្រាក ព្រោះតែអស់កម្លាំងខ្លាំងទៅមុខលែងរួច។

ជាការពិតតាំងពី តារាសម្ដែង សារ៉ាយ សក្ខណា មកដល់ប្រទេសកំណើត រយៈកាលប៉ុន្មានថ្ងៃនេះ គេសង្កេតឃើញថា នាងមិនបានសម្រាកបន្តិចណាឡើយ មិនថា យប់ព្រលប់ ឬថ្ងៃក្ដៅហែងយ៉ាងណា ក៏នាងមិនរារែកក្នុងអាជីពអ្នកសម្ដែង ខណៈដែលមានផលិតកម្ម ជាច្រើនបានទាក់ទងថតរឿង ព្រោះតែចង់បាននាងបង្ហាញខ្លួន ក្នុងរឿងរបស់ខ្លួន ពោលគឺ គ្រាន់តែត្រឡប់មកវិញ នាងទទួលរឿង៤-៥ រឿងជាប់គ្នាឲ្យរដឹក ក្រៅពីនេះកម្មវិធីដើរម៉ូដផ្សេងៗ ក៏មិនចោលដែរ។ វីឯការបង្ហាញខ្លួន តាមកញ្ចក់ទូរទស្សន៍នានាវិញ ក៏មិនឲ្យបាត់មុខឡើយ។

តារាសម្បុរស្រអែម សារ៉ាយ សក្ខណា ជាតារាពោរពេញទៅដោយសមត្ថភាព ក្រមិចក្រមើម ទើបផលិតករជាច្រើន ចង់បាននាងមកសម្ដែងក្នុងរឿង ទោះបីមានប្ដីមានកូន នឹងចាកឆ្ងាយពីសិល្បៈ ក៏នៅតែជាតម្រូវការខ្ពស់ ក្នុងវិស័យសម្ដែងនេះដែរ។ ដោយសារតែ សារ៉ាយ សក្ខណា ថតកុនរហូតទល់ភ្លឺ រួចសម្រាកបានតិចតួច ព្រោះក្នុងពេល២៤ម៉ោងរបស់នាង ចាយទៅលើការងារច្រើនជាងអ្វីទាំងអស់ សូម្បីតែសុខភាពក៏មិនបានគិត ធ្វើឲ្យសុខភាពចុះខ្សោយ អស់កំលាំងល្ហិតល្ហៃ ទីបំផុតធ្លាក់ខ្លួនឈឺ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សារ៉ាយ សក្ខណា