បើនិយាយដល់រឿងញ៉ាំនំខេកម្នាក់ៗ ច្បាស់ជាខ្លាចឡើងទម្ងន់ណាស់ ជាពិសេសគឺក្រមុំៗដែលស្រឡាញ់រាង។ ប៉ុន្តែជាទូទៅនំខេក  ពិតជានំផ្អែមម្យ៉ាង ដែលមានរសជាតិឈ្ងុយឆ្ងាញ់ ពិសេសនៅពេលដែលបានឃើញគេធ្វើនំ នៅក្នុងហាងចំពោះមុខផងគឺកាន់តែឃ្លានចង់ទទួលទានមិនដាច់។

ថ្ងៃនេះខ្មែរឡូតសូមណែនាំទិចនិក៦យ៉ាងពិសេសៗ ដើម្បីអស់កង្វល់ពីរឿងធាត់លើសទម្ងន់ដោយសារការទទួលទាននំខេកតទៅទៀត៖

១. ទទួលទាននំខេកនៅពេលព្រឹក៖ វាអាចជារឿងប្លែកបន្តិច ព្រោះជាធម្មតាអ្នកតែង បរិភោគវានៅពេលល្ងាច។ ប្រសិនបើអ្នកចង់បរិភោគនំខេក ដែលមិនសូវសម្បូរ ជាតិស្ករ គួរសាកល្បងទិញវាមកទុកពីល្ងាចឱ្យហើយ រួចក្លាហ្សេទុកនៅក្នុង ទូទឹកកកឱ្យត្រជាក់ធម្មតា ឬទៅទិញតាំងពីពេលដែលគេបើកហាងថ្មីៗក៏បាន។ បន្ទាប់មកយកវាមកទទួលទាននោះអ្នកនឹងអស់បារម្ភពីរឿងជាតិស្ករខ្ពស់ ថែមទាំងវាអាចផ្តល់ថាមពលធ្វើឱ្យរាងកាយស្រស់ស្រាយពេញមួយថ្ងៃទៀតផង។

២. ជ្រើសរើសនំខេកជប៉ុន៖ ភាគច្រើននំខេកជប៉ុនមានជាតិស្ករតិចតួចបំផុត ហើយក៏ឆ្ងាញ់ពិសា ដោយមានលាយជាមួយនឹងផ្លែឈើស្រស់ជាច្រើនមុខទៀតផង។ ក្រៅពីនេះក៏មានវីតាមីនល្អៗពីផ្លែឈើស្រស់ៗ និងរសជាតិរបស់សូកូឡាផង ដូច្នេះអាចធ្វើឱ្យតម្លៃរបស់នំខេកជប៉ុនមានតម្លៃថ្លៃបន្តិច ប៉ុន្តែអ្នកក៏មិនបារម្ភនឹងរឿង ឡើងគីឡូ ឬធាត់ដូចជ្រូកដែរ ពេលដែលទទួលទាននំជប៉ុន។

៣. ចៀសវាងឈីស (Cheese) នៅក្នុងនំខេក៖ នារីៗគួរចៀសវាសបរិភោគនំ ដែលមានឈីសច្រើន ហើយបែរមកទទួលទាន crepe នៅលើនំវិញល្អជាង ព្រោះវាមានរសជាតិផ្អែមតិចតួច និងជួយធានាបានថាអ្នកនឹងមិន ឡើងទម្ងន់ខ្លាំងបន្ទាប់ពីញ៉ាំវាចូលទៅ។

៤. ទទួលទាននំខេកជាមួយនឹងការផឹកទឹកតែ៖ នៅពេលដែលអ្នកទទួលទាន នំខេកផ្អែម សូមកុំបរិភោគវាគូជាមួយទឹកក្រឡុក ឬភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន នានា ឬមានរសជាតិផ្អែមបន្ថែមទៀត តែគួរញ៉ាំគូជាមួយនឹងទឹកតែ ឬតែបៃតងវិញ ព្រោះជាវាជួយឱ្យមានអារម្មណ៍ល្អថែមទាំងអាចជួយរំលាយអាហារបានប្រសើរជាង។

៥. បរិភោគវាជាដុំតូចៗ៖ បើអ្នកខ្លាចធាត់គួរទទួលទានវាម្តង១ដុំៗតូចៗ មិនបាច់បង្ខំទេ ព្រោះវាគឺជាជម្រើសដ៏ល្អ ដែលអាចឱ្យវារំលាយបានល្អនៅក្នុងក្រពះ។

៦. ហាត់ប្រាណផង៖ ប្រសិនបើអ្នកពិតជាចូលចិត្តញ៉ាំនំខេកខ្លាំង មិនគួរមើលរំលង ការហាត់ប្រាណបន្ទាប់ពីញ៉ាំវាទេ។ ទោះត្រឹមតែមួយដុំតូចក៏ដោយ អ្នកក៏ត្រូវតែ ចេញទៅហាត់ប្រាណដើម្បីបញ្ចេញញើស ដុតបំផ្លាញជាតិស្ករផងដែរ ដើម្បីទប់ស្កាត់ ការឡើងទម្ងន់។ មិនថាការរត់ រាំតាមចង្វាក់ភ្លេង ការជិះកង់ ការហែលទឹក ឬលើកអាល់ទែរទេ សុទ្ធតែអាចជួយអ្នកឱ្យបញ្ចេញជាតិពុលបានយ៉ាងល្អ។

ដូច្នេះក្រៅពីគន្លឹះសាមញ្ញៗទាំង៦ខាងលើនេះតទៅនេះអ្នកនឹងមិនមាន ការភ័យខ្លាចរឿងជាតិស្ករ ឬជាតិខ្លាញ់ពីនំខេកទៀតឡើយ និងអស់កង្វល់រឿងការបរិភោគនំខេកនៅក្នុងថ្ងៃខួបកំណើត ឬថ្ងៃពិសេសនៃការរំលឹកទិវានៃក្តីស្រឡាញ់ជាដើម៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]