តារាស្រី Aoi Sora ដែលមកពីប្រទេសជប៉ុន ជាតារាស្រីដែលធ្លាប់ថតរឿងអាសអាភាសនោះ ត្រូវបានប្រិយមិត្តដែលរស់នៅក្នុងប្រទេសចិន អញ្ចើញចូលរួមក្នុងកម្មវិធីមួយ ដែលស្ថិតនៅលើកោះ Senkaku ឬ Diaoyu ខាងកើតប្រទេសចិន។

តាមប្រភពពត៌មាន ឆាយណាដេលី បានឲ្យដឹងថា តារាស្រី Aoi Sora រូបនេះត្រូវបានប្រិយមិត្តរបស់នាង ១៣លាននាក់ ដែលរស់នៅប្រទេសចិន អញ្ចើញជាពិសេស ដើម្បីញ៉ាំអាហារ និងទៅទស្សនាកោះតូចៗ ដែលស្ថិតនៅខាងកើតប្រទេសចិន។ តារាស្រីរូបនេះបានចាកចេញពីផលិតកម្ម នៅក្នុងប្រទេសជប៉ុន ហើយបានផ្លាស់ប្តូរមកចុះកុងត្រានៅក្នុងប្រទេសចិន ដើម្បីដើរតួជាតួឯកស្រី និងជាតារាចំរៀង។ នាងបានទទួលនូវភាពល្បីល្បាញយ៉ាងខ្លាំង នៅក្នុងប្រទេសជប៉ុន ដោយសារតែភាពប៉ិនប្រសព្វរបស់នាង ហើយមានប្រិយមិត្តជាច្រើន ដែលរស់នៅក្នុងប្រទេសចិនបានគាំទ្រនាង។

ដោយ ៖ Bi

ខែ្មរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]