​(ភ្នំពេញ)៖ តារាសម្តែងវ័យក្មេង ដែលតែងក្តាប់បានឱកាស គ្រងតំណែងធ្វើជាតួឯកស្ទើរគ្រប់សា​ច់​រឿង កញ្ញា ម៉ាក់ សែនសូនីតា ហៅតូតា ថ្មីៗនេះបានធ្វើឲ្យមហាជន អ្នកគាំទ្រមិនតិចឡើយ សម្លឹ​ងមើលស្ទើរ​ភ្លឹកអារម្មណ៍ ជាមួយនឹងរូបថតសិចស៊ីរបស់នាង ក្នុងសម្លៀកបំពាក់ឈុតប៊ីគីនី ឈរបង្ហាញរាងលើឆ្នេរខ្សាច់ នាពេលកន្លងមក។

តាមរយៈរូបថតជាច្រើនសន្លឹក របស់តារាសម្តែងស្រី​ស្រស់ កញ្ញា តូតា ដែល​ត្រូវបានបង្ហោះ នៅ​លើបណ្តាញទំនាក់ទំនងសង្គម Facebook នេះដែរ ភ្លាមៗនោះ មានគេសង្កេតឃើញ​មានការ Comment និងShare បញ្ចូនតៗគ្នាធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើល ប​ន្ទាប់ពីបានទស្សនារូបភាព របស់តារាស្រីនាង តូតា បង្ហាញសាច់សខ្ចីបិទបាំង តែចំណុចសំខាន់ ជា​មួយនឹងឈុតសម្លៀកបំពាក់ប៊ីគីនី បញ្ចេញគល់ភ្លៅ និង សាច់ខ្នង នៅកណ្តាលវាលលើផ្ទៃទឹកសមុទ្រ ក្រោមក្រសែភ្នែកមហាជន រាប់រយនាក់។

សូមបញ្ជាក់ថា នេះមិនមែន​ជាលើកទី១ សម្រាប់តារាស្រីនាង តូតា នោះទេ ដែលហ៊ា​នលះ​បង់​ និងចាយសម្រស់ស្លៀកពាក់សិចស៊ី បញ្ចេញរបស់ល្អៗឲ្យទស្សនិកជន និង​ប្រុសៗដែ​លបានឃើញ​ហើ​យ ពិតជាបង្កើនអារម្មណ៍ឆេះរោលរាលនោះទេ ពោលគឺជារឿយៗនាងតែ​ង​តែធ្វើបែបនេះ រាល់ពេលចេញកំសាន្ត តាមខេត្តនានា ឬនៅក្រៅប្រទេស។

ដូច្នេះ ដើម្បីកុំឲ្យរង់ចាំយូរ សូមទស្សនាទាំងអស់គ្នាមើល៍ថា តើប្រិ​យមិត្តគិតយ៉ាងម៉េចដែរ ចំពោះរូបភាពឈរកាត់រាងបង្ហាញភាពសិចស៊ី របស់កញ្ញា តូតា លើផ្ទៃមាត់សមុទ្រនោះ​?

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  សារព័ត៌មានល្បីរបស់ថៃ សរសើរ ម៉ាក សែនសូនីតា ស្រស់ស្អាតខ្លាំង និងមុខស្រដៀងតារាស្រីថៃម្នាក់។ គួររំលឹកផងដែរថា តារាសម្តែងស្រី ម៉ាក សែនសូនីតា កាន់តែលេចធ្លោខ្លាំងក្នុងវិស័យខ្សែភាពយន្ត ក្រោយពេលរូបនាង បានដើរតួ ឯកក្នុងខ្សែភាពយន្តដ៏ធំមួយចំណងជើងថា «ចន្រ្ទា» ហើយដែលរឿងនេះ ក៏ត្រូវបានចាក់បញ្ចាំងនៅប្រទេសថៃផងដែរ។

មិនតែប៉ុណ្ណោះ កាលពីថ្មីៗនេះ សារព័ត៌មានថៃរ៉ាត់ បានចុះផ្សាយពីតារាស្រីរូបនេះ ទៀតផងថា នាងពិតជាមានសម្រស់ស្អាត ហើយថែមទាំងមានមុខមាត់ស្រដៀងនឹងតារាស្រីថៃម្នាក់ឈ្មោះ Kratae Supaksorn ទៀតផង។

នៅក្នុងអត្ថបទរបស់សារព័ត៌មានថៃនោះ បានឲ្យដឹងបន្ថែមថា កញ្ញា តូតា មានទម្រង់មុខ និងកែវភ្នែកតូចៗស្រដៀងនាង Kratae ណាស់។ ជាពិសេសនៅពេលនាងសើចម្តងៗ គឺដូចជាកូនភ្លោះតែម្តង។

យ៉ាងណាមិញ សារព័ត៌មានថៃ នៅតែបញ្ជាក់ថា កញ្ញា ម៉ាក សែនសូនីតា ពិតជាមានសម្រស់ស្រស់ស្អាតខ្លាំងពីធម្មជាតិ និងពេលឃើញនៅក្រៅរឹតតែគួរឲ្យស្រលាញ់។ ហើយមួយតួខ្លួនរបស់នាង គឺល្អឥតខ្ចោះទាំងអស់ គ្មានកន្លែងចន្លោះនោះទេ។

នេះជាលើកទីមួយហើយ ដែលសារព័ត៌មានល្បីរបស់ថៃ ចុះផ្សាយ និងសរសើរពីសម្រស់ដ៏ល្អឯករបស់កញ្ញា ម៉ាក សែនសូនីតា បែបនេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ាក សែនសូនីតា