សាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិចប្រចាំប្រទេសកម្ពុជា សូមជំរាបជូនអតិថិជនដែលកំពុងប្រើប្រាស់ Galaxy Note 7 ទាំងអស់អោយបានជ្រាបថា នៅថ្ងៃទី ២២ ខែកញ្ញា ២០១៦ ទូរស័ព្ទរបស់លោកអ្នកនឹងត្រូវធ្វើការ update software ថ្មីដោយស្វ័យប្រវត្តិនៅពេល ដែលភ្ជាប់អ៊ិនធឺណេត ជាមួយ Wi-Fi ដែលនឹងអនុញ្ញាតិអោយសាកថ្មអតិបរិមាបានត្រឹម ៦០% ។ 

ក្រុមហ៊ុនសូមអភ័យទោស ចំពោះភាពមិនងាយស្រួលនេះដល់អតិថិជនរយៈពេលប្រមាណ ១០ថ្ងៃ មុននឹងទទួលបានទូរស័ព្ទ Galaxy Note 7 ថ្មីនាពេលឆាប់ៗខាងមុខនេះ ប៉ុន្តែដោយសុវត្ថិភាពរបស់អតិថិជន ជាអាទិភាពចម្បង ក្រុមហ៊ុនយើងខ្ញុំនឹងធ្វើការ update software ថ្មីតាមកាលបរិច្ឆេទដូចជំរាបជូនខាងលើ។

ទន្ទឹមគ្នានេះផងដែរ ក្រុមហ៊ុន អំពាវនាវដល់អតិថិជន Galaxy Note 7 ទាំងអស់ ដែលពុំទាន់បានចុះឈ្មោះ សូមអញ្ជើញមកចុះឈ្មោះអោយបានឆាប់ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ2016 ដើម្បីប្តូរយក Galaxy Note 7 ថ្មីនាពេលឆាប់ៗខាងមុខនេះ។

ដើម្បីចុះឈ្មោះក្នុងកម្មវិធីដូរយក Galaxy Note 7 ថ្មី ក្រុមហ៊ុនសូមសំណូមពរអតិថិជនទាក់ទងសេវាបំរើអតិថិជន ក្រុមហ៊ុនយើងខ្ញុំតាមរយៈទូរស័ព្ទ023 99 32 32 ដើម្បីទទួលបានព័ត៌មានលម្អិត រៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃ អាទិត្យ ចាប់ពីម៉ោង 8ព្រឹក ដល់ម៉ោង 6ល្ងាច។   

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]