ភាគច្រើននៅក្នុងអាហារតាមពេលរបស់អ្នកតែងតែមានចាន «ទឹកត្រីម្ទេស» នៅក្បែរមែនទេ ដើម្បីបន្ថែមរសជាតិអាហារ ប៉ុន្តែសូមមានការប្រុងប្រយ័ត្នព្រោះ មនុស្សវ័យចំណាស់ ដែលមានអាយុច្រើនមិនគួរបរិភោគ«ទឹកត្រីម្ទេស»នោះទេ។

តាមការស្រាវជ្រាវរបស់លោកស្រី Orapin មកពីវិទ្យាស្ថានអាហារូបត្ថម្ភបានបង្ហាញ ឱ្យដឹងថា យោងទៅលើគ្រោងការអភិវឌ្ឍន៍អាហារសម្រាប់មនុស្សចាស់ក្នុងតំបន់ នៅលើតុអាហាររបស់មនុស្សចាស់ដែលមានចានទឹកត្រីម្ទេសបរិភោគជាទូទៅ គឹវាមិនបានផ្តល់ប្រយោជន៍ល្អណាមួយនោះទេ តែថែមទាំងអាចបង្កឱ្យមាន គ្រោះថ្នាក់ដល់សុខភាពរបស់គាត់ដោយមិនដឹងខ្លួនទៀតផង។

ហើយតាមការណែនាំពីអាហារសុខភាពក្នុងឆ្នាំ២០០៣ បានបង្ហាញថា យើងមិនគួរទទួលទានអាហារដែលមានជាតិសូដ្យូមដល់ទៅជាង២.៤00មីលីក្រាម ក្នុងមួយថ្ងៃ ឬស្មើនឹងទឹកត្រី១ស្លាបព្រាកាហ្វេទេ (ព្រោះវាមានអំបិលក្នុងនោះដល់ទៅ ពាក់កណ្តាលស្លាបព្រាទៅហើយ)។ បន្ទាប់មកក៏មានការស្ទង់មតិថ្មីមួយទៀត បានរកឃើញថា ប្រជាជននៅទូទាំងពិភពលោកដែលមានបញ្ហាជាមួយនឹង ជំងឺសម្ពាធឈាម ជំងឺបេះដូង និងជំងឺគ្រោះក្នុងតម្រងនោមមានការកើនឡើង ដោយសារតែកាបរិភោគទឹកត្រីម្ទេសជាប្រចាំ។

ក្រៅពីនេះអង្គការសុខភាពពិភពលោក ក៏បានផ្ដល់របាយណ៍ការមកថា មនុស្សចាស់គួរបរិភោគសូដ្យូមត្រឹម១៤00មីលីក្រាមក្នុងមួយថ្ងៃបានហើយ បើលើសពីស្តង់ដាដែលបានកំណត់នេះ ដូចជាការបរិភោគទឹកត្រី៣ពេលក្នុងមួយថ្ងៃ នោះការទទួលបានសូដ្យូមពិតជាច្រើនជាងបរិមាណដែលបានកំណត់មិនខាន។

មួយទៀតលោកស្រី Orapin ក៏បាននិយាយថា ការទទួលទានអាហារដែលមាន រសជាតិប្រៃ ឬហឹរជាញឹកញាប់ នឹងធ្វើឱ្យមនុស្សចាស់ងាយរងគ្រោះទៅនឹងជំងឺ សម្ពាធឈាមឡើងខ្ពស់ ជំងឺដាច់សរសៃឈាមបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺពុកឆ្អឹង និងមានគ្រោះក្នុងតម្រងនោមផងដែរ។

កត្តាដែលនាំឱ្យសម្ពាធឡើងខ្ពស់ ដូច្នេះគឺមកពីនៅពេលសរសៃអាកទែរដើរយឺត ដោយសារមានជាតិសូដ្យូមជាច្រើន ក្នុងសរសៃឈាមវានឹងធ្វើឱ្យសរសៃឈាមក្នុង រាងកាយឡើងរឹងកកមិនអាចគ្រប់គ្រង ប្រព័ន្ធដំណើរឈាមរត់បានល្អ ហើយពេលខ្លះអាចបណ្តាលឱ្យធ្លាក់ខ្លួនក្លាយទៅ ជាជនពិការផងក៏មាន ព្រមទាំងគម្រាមកំហែងដល់អាយុជីវិតមនុស្សចាស់ទៀតផង។ មិនត្រឹមតែប៉ុណ្ណោះមនុស្សវ័យក្មេង ក៏ត្រូវមានការប្រុងប្រយ័ត្នផង សម្រាប់ការបរិភោគអាហារដែលមានរសជាតិប្រៃ។

ទោះជាយ៉ាងណាក៏ដោយ សម្រាប់ការការពាររបស់ទប់ស្កាត់នៃការប្រមូលផ្តុំនៃជាតិ សូដ្យូមក្នុងរាងកាយច្រើនពេកខុសប្រក្រតីនេះ គួរជ្រើសប្រើប្រាស់ទឹកជ្រលក់ណា ដែលមានជាតិអំបិលតិច ហើយពេលចម្អិនអាហារសម្រាប់មនុស្សចាស់គួរបន្ថយ ទឹកត្រី និងម្ទេសផង និងបន្ថែមបន្លែបៃតងឱ្យបានច្រើន ទើបមិនបង្កគ្រោះថ្នាក់ដល់ សុខភាពរបស់ពួកគាត់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]