ភ្នំពេញ៖ សាលាអន្តរជាតិកម្ពុជាអាមេរិកាំង (First International Cambodian-American School) ឬហៅកាត់ថា FICAS បានបើក ពិធីសន្និសិទកាសែត ស្តីអំពីការបើកថ្នាក់មត្តេយ្យ និងបវេសនកាលឆ្នាំសិក្សាថ្មី កាលពីថ្ងៃទី ១៧ កញ្ញាថ្មីៗនេះ។

សាលា FICAS ចាប់កំណើតក្នុងឆ្នាំ ១៩៩៣ ហើយបានទទួល ការទទួលស្គាល់ពីអតីតព្រះមហាវីរៈក្សត្រ ព្រះបរមរតនកោដ្ឋ នរត្តមសីហនុ និងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសកម្ពុជានៅឆ្នាំ ១៩៩៤។ សាលា FICAS មានបទពិសោធន៍ផ្នែកសេវាអប់រំអស់រយៈពេលជាង ២៣ឆ្នាំមកហើយ ហើយសិស្សភាគច្រើន ដែលរៀនចប់ពី FICAS គឺមានសមត្ថភាពខ្ពស់ និងបានប្រឡងចេញទៅ ប្រទេសក្រៅដូចជាប្រទេស អូស្រ្តាលី ញូហ្សេឡេន និងអាមេរិកជាដើម។

លោកជុំ បញ្ញា នាយករងសាលា FICAS បានថ្លែងថា៖ «កូនសិស្សដែលរៀនអង់គ្លេសនៅសាលានេះ មិនមែនរៀនតែវាក្យស័ព្ទ វេយ្យាករណ៍ និងការសរសេរប៉ុណ្ណឹងទេ គឺមានតាំងពីមុខវិជ្ជាគណិតវទ្យា គីមី រូប ជីវៈ និងវិទ្យាសាស្រ្ត រៀនជាភាសាអង់គ្លេសតែម្តង។ ការរៀនបែបនេះ នឹងធ្វើឲ្យសិស្សត្រៀមខ្លួនបានល្អ ពេលពួកគាត់ចង់ប្រឡងអាហាររូបករណ៍ចេញ ទៅប្រទេសក្រៅ។ ហើយមានសិស្សច្រើនហើយ ដែលបានប្រឡងជាប់ ឥឡូវនេះកំពុង ជោគជ័យក្នុងជីវិតសិក្សា និងការងារ»។

ឪពុករបស់កូនសិស្សម្នាក់បានថ្លែងថា៖ «ខ្ញុំសព្វថ្ងៃរវល់រកស៊ីណាស់ នៅផ្ទះពុំសូវមានអ្នកមើលកូនទេ ទាល់តែពេលយប់ទើបទំនេរ។ អ៊ីចឹងខ្ញុំយកកូនទៅ ដាក់ឲ្យរៀននៅ FICAS ពេញមួយថ្ងៃតែម្តង ព្រោះគេមានសេវាមើល ថែទាំក្មេងពេលថ្ងៃផងដែរ។ តម្លៃក៏សមរម្យអាចទទួល យកបានផងដែរ»។

«ក្មេងដែលរៀនពូកែភាគច្រើន មិនពូកែនៅតែថ្នាក់ខ្ពស់ទេ គឺចាប់ពីមូលដ្ឋានគ្រឹះមក។ ដូច្នេះហើយ ចាប់ពីថ្នាក់តូចរហូតដល់ថ្នាក់ធំ យើងធានាថាកូនសិស្ស ទាំងអស់ទទួលបានការអប់រំប្រកបដោយគុណភាព»។ លោកនាយករងថ្លែងដោយបន្ថែមថា៖ «អ៊ីចឹងហើយបានជាឆ្នាំនេះ យើងបន្ថែមថ្នាក់មត្តេយ្យមួយទៀត សម្រាប់កម្មវិធីសិក្សាខ្មែរ ដូច្នេះឪពុកម្តាយសិស្ស គាត់មិនពិបាកស្វែងរកសាលាផ្សេង ក្រោយពេលកូនគាត់ចប់ថ្នាក់មត្តេយ្យនោះទេ គឺរៀននៅទីនេះរហូតដល់ចប់តែម្តង»។

លោក សុខ​ ភូមេន្ទ្រពុទ្ធិ ជំនួយការផ្នែកកម្មវិធីសិក្សាទាំងខ្មែរ និងអង់គ្លេសបានថ្លែងថា៖ «ឆ្នាំនេះ យើងមានថ្នាក់មត្តេយ្យខ្មែរ ដែលបានបើកដំណើរការ ចាប់ពីឆ្នាំនេះ។ ការរៀបចំឲ្យមានថ្នាក់មត្តេយ្យនេះ គឺដើម្បីបណ្តុះបណ្តាល កុលបុត្រកុលធីតាខ្មែរតាំងពីនៅវ័យកុមារ ឲ្យមានទម្លាប់ល្អៗ តម្រង់ទិស ការបង្រៀនពីឥរិយាបទល្អៗ អម និងការផ្តល់សម្ភារៈសិក្សា ដែលអាចជំនួយដល់ខួរក្បាលរបស់គាត់ និងធ្វើយ៉ាងណាឲ្យខួរក្បាលរបស់គាត់មានភាពរវាសរវៃ និងត្រៀមរួចរាល់ សម្រាប់ថ្នាក់ទី១ និងថ្នាក់បន្ទាប់»។

គួរបញ្ជាក់ផងដែរថា សាលា FICAS ដែលមានទីតាំងស្ថិតនៅ បណ្តោយផ្លូវ ២០៨ ខាងជើងស្តុបផ្លូវភ្លោះអូរឬស្សីនេះ ក៏មានផ្តល់នូវការ ប្រម៉ូសិនពិសេសផងដែរ រហូតដល់ទៅ១៥% ដើម្បីស្វាគមន៍បវេសនកាលឆ្នាំថ្មី ២០១៦-២០១៧ ខាងមុខនេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]