(ភ្នំពេញ)៖ តារាសម្តែងច្រមុះស្រួចសម្តីស្រាលស្រទន់សកម្មលើកការងារមនុស្សធម៌កញ្ញា ហង្ស ម៉ារីនី កាលពីថ្មីៗនេះបានជួបរឿងស៊យ​នឹក​ស្មាន​មិន​ដល់​មួយ​ ខណៈ​ដែល​កំពុង​ធ្វើ​ដំណើរ​​តាម​ផ្លូវក្នុងគោលបំណងយកអំណោយចែកជូនកុមារ និងប្រជាពលរដ្ឋក្រីក្រនោះស្រាប់តែជិះម៉ូតូមកដល់មុខទីស្តីការគណៈរដ្ឋមន្រ្តី​ក៏លេចមុខចោរឆកកាបូបរបស់នាងបានដោយសុវត្ថិភាពដែល​នៅក្នុងកាបូបនោះមានទូរស័ព្ទដៃចំនួន៣គ្រឿងនិងថវិកាមួយចំនួនទៀត។

តារាសម្តែងកញ្ញា ហង្ស ម៉ារីនី បានថ្លៃងប្រាប់ឲ្យដឹងថា នេះគឺជាមូលហេតុដែលបងប្អូន call ម​ក​នាងខ្ញុំមិនចូល Sms, line, viber, what app, Telegrame មកនាងខ្ញុំ តែនាងខ្ញុំមិនបានឆ្លើយត​បសង្ឃឹមថា បងប្អូនទាំងអស់គ្នាយោគយល់និងអធ្យាស្រ័យដល់រូបនាងខ្ញុំផង។សូមថ្លែងអំណរគុណ បងប្អូនទាំងអស់គ្នា ដែលតែងតែសួរនាំ និងបារម្មណ៍ពីសុខទុក្ខរបស់នាងខ្ញុំ។

កញ្ញា ហង្ស ម៉ារីនី ក៏បានបន្តថា ខ្ញុំក៏សូមអរគុណយ៉ាងជ្រាលជ្រៅដល់ហ្វូងមនុស្សមួយក្តាប់តូ​ចដែលបានត្រេកត្រអាលអរសប្បាយរីករាយនិងហេតុការណ៍ដ៏អាក្រក់កើតឡើង​មកលើរូបនា​ងខ្ញុំនេះ ព្រោះបានធ្វើអោយខ្ញុំស្គាល់ពីពីសណ្តាន ធាតុពិត និងចរិកលាក់ពុត របស់មនុស្ស។ បុគ្គលដែលត្រេកត្រអាល អរសប្បាយរីករាយលើសេចក្តីទុក្ខសោករបស់​អ្នកដទៃ និង បុគ្គលដែ​លប្រមាថលើជីវិតណាមួយរបស់អ្នកដទៃរមែងជួបនូវសេចក្តីវិនាសហើយក៏មិនសូវមានសេចក្តីសុខក្នុងជីវិតដែរ។

តារាស្រីរាងតូចច្រឡឹងកញ្ញា ហង្ស ម៉ារីនី បាននិយាយទៀតថា គ្រោះថ្នាក់យើងមិនអាចមើលឃើ​ញនោះទេថ្ងៃនេះយើងសប្បាយ ថ្ងៃនេះយើងកើតទុក្ខ តែមិនដឹងថាថ្ងៃស្អែកនោះ យើងនឹងទៅជាយ៉ាងណានោះទេ ថ្ងៃនេះវាបានកើតឡើងលើរូបខ្ញុំ តែមិនប្រាកដថាថ្ងៃស្អែកវាកើតឡើងលើខ្ញុំទៀតទេ វាអាចកើតឡើងលើខ្លួនអ្នកដែលត្រេកត្រអាល អរសប្បាយលើសេចក្តីទុក្ខគេ ឬកើតឡើងលើអ្នកដែលប្រមាថជីវិតគេនោះឬក៏អាចកើតឡើងលើក្រុមគ្រួសារ សាច់ញាតិរបស់អ្នកនោះវិញនោះអ្នកនឹងដឹងនិងយល់ដោយខ្លួនអ្នកផ្ទាល់។

កញ្ញា ហង្ស ម៉ារីនី បានបន្ថែមថា ខ្ញុំសុំទោសទុកជាមុនផងបងប្អូនដែលខ្ញុំនិយាយពាក្យមិនសូវសមរម្យមួយចំនួន តែពាក្យមួយចំនួននេះគឺសំរាប់តែជនមួយក្តាន់​តូចដែលប្រមាថមើលងាយជីវិតអ្នកដទៃនិងត្រេកត្រអាលលើសេចក្តីទុក្ខរបស់អ្នលដទៃតែប៉ុនណ្ណោះ។ នេះមកពីការប្រហែ​សរបស់ខ្ញុំ ដូចច្នេះសូមបងប្អូនទាំងអស់មេត្តាប្រុងប្រយ័ត្នឲ្យ​បានខ្ពស់ទាំងអស់គ្នា៕

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានពាក់ព័ន្ធ កាលពីលើកមុនផងដែរថា ហង្សម៉ារីនី ត្រូវចោរឆក់កាបូប ខណៈកំពុងឈរចាំ ទទួលយកអំណោយ ពីសប្បុរសជន ។ គួររំលឹកផងដែរថា ៖ តារា​សម្ដែង ហង្ស ម៉ារីនី ត្រូវចោរឆក់កាបូបបានសម្រេច នៅមុខទីស្តីការគណៈរដ្ឋមន្ត្រី ហើយនាងបានប្រទាញប្រទង់ ដើម្បីយកកាបូបមកវិញ ប៊ិះនឹង ត្រូវរថយន្តមកពីក្រោយ បុកស្លាប់ថែមទៀតផង កាលពីថ្ងៃទី១៥ កញ្ញា ឆ្នាំ២០១៦ កន្លងទៅ ខណៈកំពុងឈរចាំទទួលយក អំណោយពីសប្បុរសជន។

តារា​ស្រី​ថ្ពាល់ខួច ហង្ស ម៉ារីនី ​បាន​រៀបរាប់ពេល ជួប​ហេតុការណ៍​អាក្រក់​​ថា ម្សិលមិញ​នេះ ​នាង​ប៊ិះនឹង​ត្រូវ​ឡាន​បុក ព្រោះ​តែ​ប្រទាញប្រទង់​ជាមួយ​ចោរ។ រឿង​កើត​ឡើង​ម្សិលមិញ​នេះ​ នៅ​មុខ​ទី​ស្ដីការ​គណៈ​រដ្ឋមន្ត្រី ពេល​ដែល​ខ្ញុំ​​ចុះ​ពី​លើ​ម៉ូតូ ហើយ​ឈរ​ចាំ​​យក​អំណោយ ​ពី​សប្បុរសជន​ ដើម្បី​ចូលរួម​កម្មវិធី​មនុស្ស​ធម៌​ ថ្ងៃ​ស្អែក​នេះ ហើយ​ចោរ​ជិះ​ម៉ូតូ​មក​ឆក់​ការបូក​​ទៅ។

ម៉ារីនី ប្រាប់ទៀតថា កាបូបនាង​បាត់បង់​នោះមានសម្ភារៈ ​និងថវិកា​ផ្ទាល់​ខ្លួន​មួយ​ចំនួន។ តែ​តារា​ស្រី​លេចធ្លា​ខាង​ការងារ​មនុស្ស​ធម៌​នេះ បញ្ជាក់​ថា​នាង​​មិន​សូវ​ជា​​ភាព​ភ័យខ្លាច​​ខ្លាំងរឺស្តាយនោះទេ។ អ្វីដែលសោកស្ដាយ​ខ្លាំង​នោះ គឺ​លេខ​ទូរសព្ទ​ដែល​នាង​មាន​អ្នក​ស្គាល់​ច្រើន។​ក្នុង​នោះ​មាន​ទូរសព្ទ​ដៃ​បី​គ្រឿង និង​លុយ​កាក់​មួយ​ចំនួន តែ​ប្រាក់​មិន​សូវ​ខ្វល់​ទេ ខ្ញុំ​ខ្វល់​តែ​លេខ​ទូរសព្ទ​ទេ ព្រោះ​ខ្លាច​គេ​យក​លេខ​នោះ​ ទៅ​ប្រើប្រាស់​មិន​ត្រូវ​ត្រឹម។

សូមជម្រាបថា ទោះ​ជាជួប​ហេតុការណ៍​អាក្រក់​​កើត​ឡើង ​លើ​ខ្លួន​នាងរហូត​ស្ទើរ​បាត់បង់​ជីវិត ​បែបនេះ​ក្ដី ក៏​តារា​ថ្ពាល់​ខួច​រូបនេះ​ប្ដេជ្ញា ​មិន​បោះបង់​ការងារ​សប្បុរសធម៌​នេះ​ដែរ។ មិន​ត្រឹមតែ​មិន​បោះបង់​ទេ តែ​ជំរុញ​ចិត្ត​ខ្ញុំ​ឲ្យ​រឹតតែ ​ធ្វើ​ការងារ​មួយ​នេះ​បន្ត​ទៀត​ ។ គួររំលឹកថា អតីត Freshie girl ហង្ស ម៉ារីនី ​ គឺ​ជា​តារា​សម្ដែង​ដែល​មាន​អ្នក​គាំទ្រ​ ច្រើន​នៅ​លើ​បណ្ដាញ​សង្គម Facebook ហើយ​ក៏​ត្រូវ​បាន​មហាជន​ទូទៅ​តែង​ហៅ​ថា​ជា​នារី​ស្រគត់ស្រគំ។ ថ្វីត្បិតតែ​បែបនេះ​ក្ដី​ តែ​នាង​ក៏​ចូលចិត្ត​ភាព​សិចស៊ី​ដែរ តែ​បែប​សុភាព​ៗ​ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហង្ស ម៉ារីនី