ភ្នំពេញ៖ មួយពព្រិចភ្នែកសោះ អូនហ្វេម ដែលត្រូវបានគេដឹងថា ជាកួនប្រុសសំណព្វចិត្តរបស់ ពិធីករ ជា វណ្ណារិទ្ធ មានវ័យ១ឆ្នាំបាត់ ជាមួយនឹងមុខមាត់គួរឲ្យស្រលាញ់យ៉ាងខ្លាំង។ ហើយកាលពីយប់មិញនេះដែរ លោក ជា វណ្ណារិទ្ធ និងភរិយា ក៏បានរៀបចំពិធីខួបកំណើតយ៉ាងធំដុំបំផុត សម្រាប់កូនប្រុសរបស់ពួកគេផងដែរ។

ចំពោះទិដ្ឋភាពក្នុងពិធីខួបកំណើតអូនហ្វេម ត្រូវបានធ្វើឡើងយ៉ាងស្រស់ស្អាត ជាមួយនឹងការតុបតែងផ្កា និងប៉េងប៉ោងព្រោងព្រាត នៅក្នុងមជ្ឈមណ្ឌលកោះពេជ្រ អគារE& F។ ហើយមិនតែប៉ុណ្ណោះ ក៏មានតារាល្បីៗជាច្រើន បាននាំគ្នាសម្រុកចូលរួមពិធីខួបកំណើត មានដូចជា កញ្ញា នី មុនីនាថ កញ្ញា ឈិត​ សុវណ្ណបញ្ញា អ្នកនាង គង់ ចាន់ស្រីមុំ អ្នកនាង ភិន សុដាលីស អ្នកនាង សុខ សោម៉ាវត្តី អ្នកនាង សារាយ សក្កណា អ្នកនាង កែវ ស្រីនាង អ្នកនាង កាតុ វីជេ អាណូ នាយក្រឹម លោក អឹម ជី៉វ៉ា និងតារាជាច្រើនទៀត។

ក្នុងនោះដែរ អ្នកគាំទ្រក៏បានភ្ញាក់ផ្អើល និងលាន់មាត់ថា ពិធីខួបកំណើតកូនប្រុសរបស់ ជា វណ្ណារិទ្ធ រៀបចំធំដុំណាស់ ហើយអញ្ចើញភ្ញៀវច្រើនតុទៀតផង ដូចជាមង្គលការទៅហើយ៕

តោះមើលទិដ្ឋភាព និងតារាចូលរួម ក្នុងពិធីខួបកំណើតអូនហ្វេមទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថាអូន ហ្វេម កូនប្រុសសំណព្វចិត្ដ ជា វណ្ណារិទ្ធ បានឈ្នះការប្រកួតលក្ខណៈអន្តរជាតិ។

តារាសម្ដែង និងជាពិធីករប្រុសផងនោះ លោក ជា វណ្ណារិទ្ធ ហាក់ដូចជា ឡើងរាសីស្រឺតៗ ក្រោយពីទទួលបានកូនប្រុសសំណព្វចិត្ដ កាលពីខែកញ្ញា ឆ្នាំ២០១៥ កន្លងទៅ។

គួរឲ្យដឹងថា កូនប្រុសរបស់លោក និងភរិយា ដែលមានឈ្មោះក្រៅថា ហ្វេម (Fame) ដែលមានអាយុ ជិត១ឆ្នាំហើយនេះ បានទទួលការកោតសរសើរថាមាន មុខមាត់ Cute គួរឲ្យស្រឡាញ់ខ្លាំង ពីសំណាក់យុវវ័យខ្មែរ និងអ្នកគាំទ្រ រហូតដល់តារាស្រីល្បីថៃ NamTarn ក៏ក្នាញ់នឹងមុខមាត់ Cute របស់កូន ជា វណ្ណារិទ្ធដែរ។

យ៉ាងណាមិញ អ្វីដ៏គួរឲ្យចាប់អារម្មណ៍នាពេលនេះ គឺកូនប្រុសលោក ជា វណ្ណារិទ្ធ ហ្វេម (Fame) ក៏ទទួលបានការឈ្នះជា Cutest Baby ប្រចាំខែសីហា តាមរយៈការបោះឆ្នោតនៅក្នុងគេហទំព័របរទេសមួយ ដែលមានឈ្មោះថា Baby Vote ។ នេះបើតាមសារដែលបង្ហោះឡើងដោយលោក ជា វណ្ណារិទ្ធ ផ្ទាល់ក៏បានបញ្ជាក់ឲ្យដឹងថា៖

<< ទីបំផុតអូនបានឈ្នះ ក្នុងកម្មវិធី The Cutest Baby in August 2016 ហើយ អរគុណយ៉ាងជ្រាលជ្រៅបំផុតដែល លោកតា លោកយាយ អ៊ុំ ពូមីង បងប្អូនទាំងអស់ដែលបានចំណាយពេលវេលាកន្លងមកនេះ ដើម្បីបោះឆ្នោតគាំទ្រអូនអោយឈ្នះក្នុងកម្មវិធីនេះក្នុងចំណោមក្មេង Cute ជាច្រើនទៀតប្រមាណជាង ១៥០០០នាក់។ ជាក្តីរំភើបមួយក្នុងនាមជាកុមារកម្ពុជាម្នាក់ បានឈ្នះការប្រកួតលក្ខណៈអន្តរជាតិ យ៉ាងច្រើនលើសលុបបែបនេះ។

ដូចបានប្រាប់កន្លងទៅថា បើទោះបីជាមិនបានប្រាក់ ឬរង្វាន់អ្វីក៏ដោយក៏ Fame និង ប៉ាម៉ាក់សប្បាយចិត្តព្រោះ Fame ទទួលបានការស្រលាញ់ យ៉ាងធំធេងពីលោកតា លោកយាយ អ៊ុំពូមីងទាំងអស់គ្នា ហើយវាមិនមែនជារឿងធម្មតានោះទេដែលចង់ឈ្នះក្នុងកម្មវិធីមួយ ដោយមិនមានការគាំទ្រ។

អរគុណម្តងទៀតនិងជូនពរ លោកតា លោកយាយ អ៊ុំពូមីងបងប្អូនទាំងអស់ជួបតែសំណាងល្អ មានសុភមង្គល និង រកសីុមានបានគ្រប់ក្រុមគ្រួសារ ហើយចង់ប្រាប់ថា ជ័យលាភីនេះជាកាដូខួបកំណើតអូន (១៨.០៩.២០១៦) ពីអ្នកទាំងអស់គ្នា>> ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជា វណ្ណារិទ្ធ