ក្រុមហ៊ុន F &N ចូលរួមកម្មវិធីពិព័រណ៍ពាណិជកម្មថៃ ដែលធ្វើឡើងចាប់ពីថ្ងៃទី 15-18 កញ្ញា ២០១៦ នេះនៅមជ្ឍមណ្ឌល ពិព័រណ៍កោះពេជ្រ ក្នុងស្តង់ DEF31និង32 ចាប់ពីម៉ោង ០៩ ព្រឹករហូតដល់០៩លា្ងច ជារៀងរាល់ថ្ងៃ ។

ក្នុងឱកាសពិព័រណ៍ពាណិជកម្មថៃឆ្នាំ ២០១៦ នេះក្រុមហ៊ុន F &N មានបង្ហាញ និងលក់នូវផលិតផលដូចជាទឹកដោះគោខាប់ Tea Pot ទឹកដោះគោស្រស់ Tea Pot Extra ទឹកដោះគោខាប់ Carnation ទឹកដោះគោស្រស់ Carnation Extra ទឹកដោះគោឆៅ Magnolia Ginkgo Plus និងទឹកដោះគោស្រស់ Magnolia ។ ក្នងនោះផងដែរយើងក៍មានផ្តល់ជូនឥតគិតលុយនូវការភ្លក់ រសជាតិការីមាន់យ៉ាងពិសេស ដែលបាន ផ្សំពីទឹកដោះគោខាប់ធីផត និងទឹកដោះគោស្រស់ធីផត Extra ព្រមទាំងមានប្រូមូសិនជាច្រើនទៀត ។

លើសពីនេះទៅទៀតទស្សនិកជនពិត ជាទទួលបាននូវចំណីអារម្មណ៍ប្លែក ជារៀងរាល់ថ្ងៃ គឺមាន ការចូលរួមពីតារាសំដែង អ្នកនាង សារ៉ាយសក្កណា ក្រុមតារាចំរៀង Original Song ក្មេងខ្មែរ ព្រមទាំងមាន ការសំដែងពិសេសពីក្រុមរាំ OMG Girls នៅរៀងរាល់ល្ងាចចាប់ពីម៉ោង ៥ទៅ ផងដែរ ។

អ្វីដែលកាន់តែពិសេសនោះគឺមានការចូលរួមដោយ អ្នកនាង យុគចិន្តា (ពិធីការីដ៏ឆ្នើម នឹងជាអ្នកតំណាង ឲ្យផលិតផលធីផត) នឹងមកណែនាំពីវិធីធ្វើភេសជ្ជៈ និងការីមាន់យ៉ាងពិសេសដែលជារូបមន្តថ្មី សម្រាប់បងប្អូនមិត្តស្រ្តីទាំងឡាយ ក្នុងឧិកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ឱជារសពិតជាឆ្ងាញ់ជាប់ចិត្ត ។ ការបង្ហាញនេះនឹងមាន នៅថ្ងៃទី ១៦ និង១៧ កញ្ញា ម៉ោង៦ល្ងាចតទៅ ។

លោកអ្នកក៏អាចថតរូបទុកជាអនុស្សាវរីយ៍ជាមួយ អ្នកនាង យុគ ចិន្តា អ្នកនាង សារ៉ាយសក្កណា និង ក្រុមតារាចំរៀង Original Song ក្មេងខ្មែរ ផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]