(ភ្នំពេញ)៖ តារាសម្តែងសិចស៊ី ស្រស់ស្អាតត្រូវជាប្អូនស្រី កញ្ញា សុខ មុន្នីរក្សា និងជាបងប្អូនជីដូ​ន​មួយ កំពូលតារាចម្រៀងស្រីប្រចាំ ផលិតកម្មថោន នាង​មាស សុខសោភា គឺកញ្ញា សុខ មុន្នីពិ​សី បើសង្កេតមើល ពីការតុបតែងខ្លួន ត្រូវបានទស្សនិកជន កត់សម្គាល់ឃើញថា មួយរយៈពេលចុងក្រោ​យនេះ នាងហាក់មានភាពខុសឆ្ងាយ កាលពីគ្រាចូលសិល្បៈដំបូង ខណៈថ្មីៗកន្លងមកនេះ កញ្ញា សុខ មុន្នីពិសី ក៏ទើបរងការរិះគន់ផ្ទួនៗគ្នា ចំនួន២លើករួចមកហើយ ចំពោះការស្លៀកពាក់សិចស៊ី ជ្រុលហួសហេតុពេក។

ស្របពេល​ដែល ភាពហ៊ឺហារលេងខ្លួនសិចស៊ី និងប្រើប្រាស់សម្ភារៈសុទ្ធសឹង តែជារបស់ៗថ្លៃៗនេះដែ​រ កញ្ញា សុខ មុន្នី​ពិសី ថ្មីៗនេះ ក៏ផ្តើមលេចធ្លាយចំហាយស្នេហ៍ ជាមួយបុរសសម្បូរទ្រព្យស្តុកស្តម្ភ និងមា​នមុខមាត់ក្នុងសង្គមម្នាក់ ដែលភាគច្រើនពួកគេ តែបង្ហាញមុខតាមរយៈសកម្មភាព សប្បុរសធម៌រួមគ្នា។

ប្រភពពីមាត់ចាបមាត់ព្រាប បានខ្សឹបខ្សៀវគ្នាថា មួយរយៈពេលនេះ តារាសម្តែង កញ្ញា សុខ មុន្នីពិ​សី ​ទទួលបានការសារភាពស្នេហ៍ ដោយត្រង់ៗពីសំណាក់បុរសម្នាក់ ខាងលើនេះ។ ប៉ុន្តែជាកា​រ​ឆ្លើ​យតប គេពុំទាន់ដឹងថា មុន្នីពិសី យល់ព្រមទទួលយកស្នេហ៍នេះ ឬមួយយ៉ាងណាទេ​ គ្រាន់តែគេដឹងថា អ្នកទាំងពីហាក់មានភាពស្និទ្ធស្នាលគ្នា ខុសប្លែកពេលមុនៗ។

តារាសម្តែង កញ្ញា សុខ មុន្នីពិសី នៅរសៀល ថ្ងៃទី១៦ខែកញ្ញា ឆ្នាំ២០១៦នេះគេហទំព័រ Khme​r​tal​king បានព្យាយាមភ្ជាប់ទំនាក់ទំនង ដើម្បីសួរនាំបន្ថែមពីរឿងរ៉ា​វនេះពីនាង ​ប៉ុន្តែលេខទូរ​ស័​​ព្ទ ធ្លាប់ប្រើ​របស់នាង ពេលខលចូលច្រើនដង គ្មានអ្នកទទួល។ ដូច្នេះ Kh​me​r​tal​king រង់ចាំជានិច្ច រាល់ការចេញមុខបំភ្លឺ ពីតារាស្រីម្នាក់នេះ។

សូមបញ្ជាក់​ថា តារាសម្តែងស្រី កញ្ញា សុខ មុន្នី​ពិសី កាលពីពេលកន្លងមក ធ្លាប់​បែកធ្លាយដំណឹងស្នេ​ហ៍ ជាមួយបុរសម្នាក់មានវ័យ២៨ឆ្នាំ ជាមន្រ្តីប៉ូលិសពាក់ស័ក្តិ២ បម្រើការងារចល័តតាមខេត្ត​មិនតែប៉ុណ្ណោះកាលនោះ នាងក៏បានទទួលស្គាល់ការពិត និងបង្ហាញឲ្យឃើញពីសកម្មភាពស្និទ្ធស្នាល ផ្អែមល្ហែមជាមួយគ្នាផងដែរ តែក្រោយមកចំណងស្នេហ៍នេះ ហាក់មានភាពប្រួល​ប្រែ បញ្ច្រាស់ទិសគ្នា​ទៅវិញ៕

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកថា កាលពីថ្ងៃឆ្លងខួបកំណើតនាងកន្លងទៅនេះ តារាស្រីរូបនេះ  ក៏បានបង្ហាញនូវឈុតសម្លៀកបំពាក់ពីរឈុត ដែលឈុតទី១ ជាឈុតពណ៌ខ្មៅ ស៊ិចស៊ីបញ្ចេញសាច់ដើមទ្រូងយ៉ាងពេញទំហឹង ចំណែកឯឈុតទី២ ជារ៉ូបពណ៌លឿង មើលទៅពិតជាស្រស់ស្អាតប្លែកភ្នែក។ ចំពោះឈុតស៊ិចស៊ីទាំងពីរឈុតនេះ បានធ្វើឲ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ដែលលាន់មាត់សរសើរថា នាងលេងស្ទីលខ្លួន មិនចាញ់តារាអ៊ឺរ៉ុបប៉ុន្មាននោះទេ។

មិនតែប៉ុណ្ណោះ តារាល្បីជាច្រើនដួង ក៏មានវត្តមានក្នុងពិធីខួបកំណើតរបស់ កញ្ញាមុនីពិសីផងដែរ​ ដូចជា កញ្ញា មាស សុខសោភា កញ្ញា លី ច័ន្ទសីហា ញឹម ចាន់ថន កញ្ញា កុសុម៉ា កញ្ញា ឆុំ វត្តី លោក សាវិន ហ្វីលីព និងតារាជាច្រើនទៀត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]