រាជធានីភ្នំពេញ ៖ រថយន្ត​ម៉ាក​ស៊ីអ័រ​វី ​ពណ៌​ខ្មៅ ​​មួយ​គ្រឿង​​ដែល​គេ​ស្គាល់​​ម្ចាស់​ជា​​កូន​ប្រុស​របស់​លោក​ឧត្តម​សេនីយ៍​​កង​ទ័ព​​ជើង​គោក​ម្នាក់​ រួមដំណើរ​​ជា​មួយភរិយា​​បាន​បើក​បោះ​ពួយ​ចុះ​ច្រាំង​ទន្លេ​​ដែល​មាន​ទម្រេលជាង​១០​ម៉ែត្រ​ងូត​ទឹក​លេង ។ ទោះ​បីជា​យ៉ាង​ណា​ពុំ​មាន​មនុស្ស​រង​របួសឡើយ ដោយ​សារ​អ្នក​ស្រុក​នាំ​គ្នា​​ជួយ​សង្គ្រោះ​​ទាញ​រថយន្ត​ដែល​អណ្តែត​ទឹក​ចូល​ខាង​ ហើយ​នាំគ្នា​​វាយ​បំបែក​​កញ្ចក់​រថយន្ត​បើក​ទ្វារ​ទាញ​យក​​អ្នក​បើក​បរ​​ និង​​អ្នក​រួមដំណើរ​​​ចេញ ។

គ្រោះថ្នាក់​​ចរាចរណ៍​​បើក​​រថយន្ត​​ចុះ​ងូត​ទឹក​​នេះ​​បាន​កើតឡើង​​កាលពី​វេលា​​ម៉ោង​​៩​យប់​ថ្ងៃ​ទី​២៦ កុម្ភៈ នៅ​មុខ​ផ្ទះ​ជួល​លេខ​​៦៩៩ ​ភូមិ​ដើម​គរ សង្កាត់​​​ជ្រោយ​ចង្វា ​ខណ្ឌ​ឫស្សីកែវ ។ ​ទាក់​ទិន​គ្រោះ​ថ្នាក់​​នេះ​គេ​ពុំ​ទាន់​ដឹង​ពី​មូល​ហេតុ​នៅ​ឡើយ​ទេ បើ​តាម​អ្នក​បើក​​បរ​បាន​​ឱ្យ​​ដឹង​ថា ​បណ្តាល​មកពី​​ច្រឡំ​ជាន់​ហ្គា​​ ហើយ​ហោះ​ចុះ​​​ទឹក​តែ​ម្តង... ចំណែកអ្នក​​ខ្លះ​​និយា​យ​លេង​សើច​ថា ប្រហែល​ជាអ្នក​​បើក​បរ​ក្តៅ​​ស្អុះ​បាន​ជា​ចុះ​ងូតទឹក​​បែប​នេះ។

តាម​ព័ត៌​មាន​ឱ្យ​ដឹងថា នៅ​មុន​ពេល​កើត​ហេតុ​​រថយន្ត​​ម៉ាក​​ស៊ីអ័រ​​វី ស៊េរី​ទំនើប​​​មួយ​គ្រឿង​នេះ​​បាន​មក​ឈប់​ចត​មុខ​ផ្ទះ​ជួល​លេខ​៦៩៩ កន្លែង​កើត​ហេតុ​​ខាង​លើ​ ដែល​​ជា​ផ្ទះ​ប្តី​ប្រពន្ធ​​ពីរនាក់​​នេះ​ជួ​លស្នាក់​​នៅ ។ លុះ​ក្រោយ​មក​ប្តី​ប្រពន្ធ​​២​នាក់​បាន​ឡើង​ជិះ​រថយន្ត​ជជែកគ្នា​​ដែល​ខ្លះ​ថា មាន​ទំនាស់​ពាក្យ​សម្តី​​ដាក់​គ្នា​​ ស្រាប់តែ​​រថយន្ត​នោះ​បើក​​ចេញ​ក្នុង​ល្បឿន​លឿន​​ទាញ​ចង្កូត​ទៅ​ឆ្វេង​​ដៃ​ឆ្លង​ផ្លូវ​ហោះ​ចុះ​ច្រាំង​ទន្លេ​​តែម្តង ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]