ដោយសារមើលឃើញពីតម្រូវការ និងភាពចាំបាច់របស់អ្នកដែលចង់សម្រកទម្ងន់ តាមការសិក្សាស្រាវជ្រាវរបស់សាស្រ្តាចារ្យមួយក្រុម ទៅលើគុណសម្បត្តិរបស់ សណ្តែកក្រហមជាច្រើនយ៉ាង ក្នុងនោះក៏បានរកឃើញថា វាក៏មានប្រសិទ្ធភាពល្អ នៅក្នុងការជួយសម្រកទម្ងន់ខ្លួនបានផងដែរ។ ហើយក៏បានគូសបញ្ជាក់ថា មនុស្សដែលចង់បញ្ចុះទម្រន់ គួរជ្រើសសណ្តែកក្រហមព្រោះវាជាអាហារសរីរាង្គដ៏ល្អបំផុត និងធ្វើឱ្យមានរូបរាងស្អាតកើនឡើង ជាងមុនដល់ ១០ភាគរយ ព្រោះវាមានផ្ទុកប្រូតេអ៊ីន១៥% ទៅ ២៥% តាមបរិមាណដែលអ្នកបរិភោគវា។

អ្នកជំនាញក៏បានយល់ស្របថា សណ្តែកក្រហមជាអាហារមានប្រូតេអ៊ីនខ្ពស់ អាចជួយបង្កើនការរំលាយអាហារ បន្ថយចំណង់អាហារ មានលទ្ធផលសម្រាប់អ្នក ដែលចង់សម្រកទម្ងន់។ ក្រៅពីនេះសណ្តែកក្រហមក៏បានបានផ្តល់នូវប្រូតេអ៊ីន ខណៈពេលដែលក្នុងរាងកាយមានជាតិខ្លាញ់ទាប។ រីឯលោក Mark សាស្ត្រាចារ្យនៅ សាកលវិទ្យាល័យរដ្ឋ Colorado សហរដ្ឋអាមេរិកបានផ្តល់មតិថា ការបរិភោគប្រូតេអ៊ីន ពីសណ្តែកក្រហមមួយចាន ឬច្រើនជាងនេះជាប្រចាំ វានឹងជួយរក្សាទម្ងន់ ថែមទាំង អាចបញ្ចុះទម្ងន់ និងជួយការពារបញ្ហាសុខភាពផ្សេងៗ ក្នុងរយៈពេលវែងទៀតផង។

លោក Mark ក៏បានបន្ថែមថា វាមានផ្ទុកជាតិសរសៃខ្ពស់​ដែលអាចស្រូបយកជាតិទឹក និងអាចធ្វើឱ្យមានភាពល្អប្រសើរជាងមុន​ នៅក្នុងការរំលាយអាហារ និងការស្រូបយក សារជាតិអាហារ។ កត្តានេះជម្រុញឱ្យអ្នកមានអារម្មណ៍ថាឆ្អែតបានយូរ ហើយបន្តិចម្តងៗ ការធ្លាក់ចុះនៃទម្ងន់ខ្លួន​ក៏បានប្រសើរ និងស្ថិតស្ថេរ។

#វិធីធ្វើចម្អិនសណ្តែកក្រហមឱ្យមានរសជាតិឆ្ងាញ់ពិសា៖

មានមនុស្សជាច្រើនបានត្អូញត្អែរថា ទម្រាំតែស្ងោរសណ្តែកក្រហមឱ្យបានឆ្អិនទន់ល្អ ត្រូវការចំណាយពេលវេលា យូរគួរឱ្យធុញទ្រាន់។ ដូច្នេះមានវិធីមួយដើម្បីកែខៃបញ្ហា ទាំងនេះគឺយើងគួរតែ៖

១.លាងសម្អាតវាឱ្យបានស្អាតល្អ និងយ៉ាងហ្មត់ចត់

២.ត្រាំវានៅក្នុងទឹកត្រជាក់ ឬទឹកក្តៅឧណ្ហៗ រួចទុកចោលប្រហែល៦-៨ម៉ោង

៣.បន្ទាប់មកនាំយកវាមកចម្អិនជាមួយនឹងទឹកត្រាំនោះទាំងអស់។ ធ្វើដូច្នេះគ្រាប់ សណ្តែកក្រហមនឹងទន់ល្មើយ ហើយអាចចម្អិនបានយ៉ាងងាយស្រួល ឆាប់ឆ្អិនជាងធម្មតា។

ចំណាំ៖ ការចាក់ទឹកដែលត្រាំសណ្តែកនោះចេញ នឹងធ្វើឱ្យវាបាត់បង់នូវសារធាតុ ចិញ្ចឹមដែលបានរលាយនៅក្នុងទឹកនោះ។ ដូច្នេះវីតាមីន និងសារធាតុរ៉ែ ដែលរលាយ នៅក្នុងទឹកនេះ គួរតែត្រូវបានចាក់ចូលឆ្នាំងស្ងោរវាជាមួយសណ្តែកព្រមៗគ្នា។

ចុងក្រោយសូមកុំភ្លេចប្រាប់រឿងសម្ងាត់នេះដល់អ្នកដែលចង់ សម្រកទម្ងន់បន្តគ្នាផងណា៎៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]