ភ្នំពេញ៖ ប្រិយមិត្តមួយចំនួនធំ ប្រាកដបានជ្រាបហើយពី MVថតជាថ្មីបទ «ជាប់រវល់» របស់តារាចម្រៀងជើងចាស់ លោក សាន ផានិត ដែលថ្មីៗនេះគឺកំពុងតែទទួលបានការគាំទ្រ ការការកោតសរសើរជាខ្លាំង ពីសំណាក់មហាជន ហើយបើគិតមកទល់ពេលនេះ MV បទចម្រៀងនេះ មានចំនួនអ្នកចូលទស្សនារហូតទៅដល់រាប់សែនដងឯណោះ នៅលើគេហទំព័រយូធូប ។

ជាការពិតណាស់ ក្រោយពី MVថ្មីបទ«ជាប់រវល់» របស់លោកទទួលបាន ភាពជោគជ័យយ៉ាងខ្លាំងមក ក៏ស្រាប់តែថ្មីៗនេះ បានលេចលឺដំណឹងថា លោក សាន ផានិត បាននឹងកំពុងត្រៀមខ្លួនជាស្រេច ក្នុងការប្រមូលនូវបទចម្រៀងល្បីៗចាស់ៗរបស់លោក យកមកកែច្នៃMelody សាច់ភ្លេងជាថ្មីឡើងវិញម្តងទៀត ធ្វើយ៉ាងណាឲ្យខុសប្លែកពីបទដើម បើនិយាយឲ្យចំទៅ គឺផ្លាស់ប្តូរMelody ទាំងស្រុង ឲ្យក្លាយទៅជាបទចម្រៀងថ្មីមួយបែបទៀត ជាមួយនឹង ចំណងជើងចម្រៀងដដែរ ព្រមទាំងអត្ថន័យបទចម្រៀងដដែរ ប៉ុន្តែរសជាតិសាច់ភ្លេងថ្មីដែលលោកខំប្រឹងកែច្នៃ បទទាំងនោះឲ្យក្លាយទៅជាបទចម្រៀង Original Song ផ្ទាល់ខ្លួនរបស់លោកវិញ។

យ៉ាងណាមិញ ចំពោះដំណឹងលេចលឺមួយនេះ ខ្មែរឡូត ក៏បានធ្វើការទាក់ទងជាមួយ នឹងតារាចម្រៀង លោក សាន ផានិតផងដែរ ។ ដោយក្នុងនោះ លោកបានបញ្ជាក់ប្រាប់ មកកាន់ខ្មែរឡូតថា ចំពោះដំណឹងលេចលឺដែលថា លោកនឹងខិតខំព្យាយាមកែប្រែ Melody សាច់ភ្លេងបទចម្រៀងចាស់ៗរបស់លោក ឲ្យប្រែក្លាយទៅជាបទចម្រៀង Original Song នោះ វាគឺជាការពិត។ 

លោកក៏បានបន្តទៀតថា៖ «ចាប់ពីពេលនេះទៅ ខ្ញុំនឹងព្យាយាមធ្វើតែបទ Original ហើយសម្រាប់ការធ្វើបទចម្រៀងចាស់ៗអោយ ក្លាយទៅជាបទចម្រៀង Original នោះ គឺយើងរក្សាទុកនូវ ចំណងជើង ព្រមទាំងសាច់ចម្រៀងឲ្យនៅដដែល ដោយយើងកែប្រែតែសាច់ភ្លេង Melody ជាថ្មីតែប៉ុណ្ណោះ ឬអាចនិយាយបានថា ផ្លាស់ប្តូររសជាតិថ្មី ដែលទាំងនេះនឹងមានចេញឆាប់ៗនេះ តែសូមលាក់ចំណងជើងបទចាស់ៗនោះសិន។»។

គូសបញ្ជាក់ថា ចំពោះការវិលត្រលប់មកវិញលើវិថីសិល្បៈ របស់តារាជើងចាស់រូបនេះ ពិតជាធ្វើអោយរំជួលពិភពសិល្បៈខ្លាំងមែនទែន ហើយថែមទាំងទទួលបានការគាំទ្រពីប្រិយមិត្តជាច្រើនផងដែរ៕

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា បទចម្រៀងមួយបទ របស់តារាជើងចាស់លោក សាន ផានិត មានចំណងជើងថា«ជាប់រវល់» ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងខ្លា កាលពីជាង១០ឆ្នាំមុន ត្រូវបានគាស់កកាយឡើងវិញ ថតវីដេអូ MV ចម្រៀងសាជាថ្មី ពិតជាអស្ចារ្យមែនទែន។

ជាការពិតណាស់ ការថតMVថ្មីបទ «ជាប់រវល់» របស់លោក សាន ផានិតនេះ ចូលរួមសម្តែងដោយលោក ហា វ៉ៃហាង និងកញ្ញា រីយ៉ា ដែលអ្នកទាំង២នាក់នេះ សុទ្ធសឹងតែជាតារាសម្តែងកំពុងទទួលបានការគាំទ្រពីសំណាក់យុវវ័យផងដែរ។  

មិនថាយ៉ាងណា ក្រឡេកមកមើល វីដេអូបទចម្រៀងដែលបានថតជាថ្មីនេះវិញម្តង គឺថាបើយើងធៀបទៅនឹង វីដេអូចម្រៀងកាលពីជាង១០ឆ្នាំមុន យើងអាចដឹងបានថា វាមានលក្ខណៈខុសគ្នាខ្លាំងមែនទែន ទៅនឹងវីដេអូចម្រៀងនាពេលបច្ចុប្បន្ន ទាំងក្រាហ្វិក និងបច្ចេកទេសថតជាដើម ព្រោះដោយសារតែសម័យមុន គឺមិនទាន់មានបច្ចេកវិទ្យាអ្វីទំនើប ដូចជាពេលបច្ចុប្បន្ននោះទេ។

អាស្រ័យហេតុនេះហើយ ទើបលោក សាន ផានិត រំពឹងថា តាមរយៈការថត MV​ថ្មីឡើងវិញ បទ «ជាប់រវល់» នេះផងដែរ នឹងអាចទាក់ទាញការចាប់អារម្មណ៍អ្នកគាំទ្រ ងាកមកចាប់អារម្មណ៍លើលោកជាថ្មីម្តងទៀត និងអាចចងចាំលោកជារៀងរហូត៕

ដូចនេះ កុំឲ្យខាតពេលយូរមកទស្សនា MV ចម្រៀងខាងក្រោមទាំងអស់គ្នា៖    

ចុចអាន៖ បទ «ជាប់រវល់» កាលពីជាង១០ឆ្នាំមុន របស់សាន ផានិត គាស់កកាយឡើងវិញ ថត MV ជាថ្មី ឡូយអស់ស្ទះ! (មានវីដេអូ)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ផានិត