អាមេរិក៖ សម្រាប់កុមារភាគច្រើន ជឿថានៅពេលដែលធ្មេញទឹកដោះរបស់ពួកគេបាក់ គឺមានន័យថា ពួកគេនឹងទទួលបានការមកលេងដ៏រំភើបមួយ ពីសំណាក់ទេពអប្សរធ្មេញ។ ប៉ុន្តែសម្រាប់ក្មេងស្រី Addison Gibbs អាយុ៥ឆ្នាំ បានសម្រេចចិត្តដោះស្រាយបញ្ហាដោយដៃនាងផ្ទាល់ បន្ទាប់ពីធ្មេញទឹកដោះរបស់នាងមិនព្រមរបូតចេញ

ក្នុងវីដេអូថតដោយឪពុកម្តាយក្មេងស្រី Addison Gibbs ត្រូវបានគេឃើញនាងបានបាញ់ព្រួញ ដោយមានចងខ្សែជាប់ជាមួយនឹងធ្មេញដែលបម្រុងនឹងបាក់ ដើម្បីដកធ្មេញចេញពីមាត់ បន្ទាប់នាងធុញនឹងរង់ចាំទេពអប្សរធ្មេញមកដល់។ 

ឪពុកម្តាយក្មេងស្រីតូចនេះ បានថតសកម្មភាពនាងយកខ្សែមកចងជុំវិញធ្មេញទឹកដោះនោះ ហើយក្មេងស្រី Addison បាននិយាយទៅកាន់កាមេរ៉ាថា "ខ្ញុំនឹងបាញ់ព្រួញរបស់ខ្ញុំ ដើម្បីដកធ្មេញនេះ ព្រោះវាហូរឈាមរហូត"។

ក្រោយមកឪពុករបស់ក្មេងស្រីនេះ បានឲ្យនាងទាញខ្សែធ្នូ ហើយតម្រង់ទៅកាន់ដើមឈើមុននឹងបាញ់ ហើយបន្ទាប់ពីនាងបានបាញ់ព្រួញរបស់នាង ធ្មេញដែលចងជាប់នឹងខ្សែនោះ ក៏របូតទៅតាមជាមួយដែរ។

ម្តាយក្មេងតូច Addison និយាយថា ធ្មេញរបស់ Addison បម្រុងនឹងបាក់ហើយនាងបានជួយរកមធ្យោបាយណាដែលរហ័ស និងមិនសូវឈឺចាប់ ដើម្បីឲ្យកូនស្រីរបស់នាងអាចដកវាបាន ហើយមធ្យោបាយនេះពិតជាមិនមានការឈឺចាប់។ នាងមានមោទនភាពចំពោះភាពក្លាហានកូនស្រីណាស់ និងរបៀបដែលកូនស្រីក្លាហាន ហ៊ានធ្វើវា៕ 

ប្រភព៖ Mirror

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]