តារាម៉ូដែល ជនជាតិអង់គ្លេស Laura ដែលមានអាយុ២៧ឆ្នាំ ធ្លាប់បានឆ្លងកាត់ នូវការវះកាត់មិនតិចជាង ១៨ដងនោះទេ ដើម្បីបង្កើនសម្ជស្សរបស់នាង។

Laura គឺជាមនុស្សម្នាក់ដែលមានភាព ល្បីល្បាញដោយសារតែ នាងមានការកែសម្ជស្សជាច្រើនលើក ដែលនាងត្រូវចំណាយលុយជាង ៩៥,០០០ ដុល្លារអាមេរិច។ នាងត្រូវបានវះកាត់ជាលើកដំបូង នៅពេលដែលមានអាយុ២០ឆ្នាំ និងចាប់ផ្ដើមវះកាត់ជាបន្ដបន្ទាប់ រហូតដល់ ១៨ដង នៅពេលដែលនាងស្ថិតក្នុងអាយុ ២៧ឆ្នាំ ប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត នាងធ្លាប់បរាជ័យ និងទទួលនូវការឈឺចាប់ ជាខ្លាំងនៅលើបបូរមាត់របស់នាង។ តែនាងនៅតែមិនខ្លាចរអា និងបន្ដការវះកាត់ជាថ្មីម្ដងទៀត ដើម្បីទទួលបបូរមាត់ដ៏ស្រស់ស្អាត និងទាក់ទាញ។ យោងទៅតាមសម្ដីរបស់តារានេះ នាងបាននិយាយថា មូលហេតុដែលធ្វើឲ្យនាង សម្រេចចិត្ដកែសម្ជស្សបែបនេះ ព្រោះតែនាងធ្លាប់បានទទួលនូវពាក្យ អាក្រក់ៗជាច្រើន រួមទាំងការមើលងាយពីរូបសម្ជស្សនាង កាលពីនាងនៅក្នុងសាលារៀន។

សូមប្រិយមិត្ដមើលរូបភាពទាំងអស់គ្នា៖

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]