(ភ្នំពេញ)៖ តារាចម្រៀងវ័យក្មេងសំឡេងពីរោះ ចេះថ្នម រូបស្រស់សង្ហា លោក ដួង វីរៈសិទ្ធ ត្រូវបានគេដឹងថា កំពុងតែស្ថិតក្នុងភាពជាបេក្ខជន ប្រកួតប្រជែង ក្នុងកម្មវិធីប្រឡងតារាចម្រៀងអាជីព «I am A Singer Cambodia» ហើយជាតារាចម្រៀងមួយដួង មានភាពទាក់ទាញខ្លាំងជាងគេ រៀងរាល់សប្ដាហ៍ ខណៈតែងតែមានសំឡេង នាំមុខតារាចម្រៀងអាជីពដទៃជានិច្ច។ នៅពេលថ្មីនេះ តារាចម្រៀង ដួង វិរៈសិទ្ធ បានបង្ហើបពីអាថកំបាំងមួយចំនួន ដែលធ្វើឲ្យលោក កំពុងតែសំឡឹងឃើញ នូវភាពជោគជ័យ នាពេលដ៏ខ្លីខាងមុខនេះ។

តារាចម្រៀង លេចធ្លោជាងគេប្រចាំក្នុងផលិតកម្ម ភ្លេងរីខដ លោក ដួង វីរៈសិទ្ធ កម្រមានបញ្ហាជាមួយវិញ្ញាសារ ដែលអ្នករៀបចំកម្មវិធីដាក់ឲ្យណាស់ មិនថា ជាបទចម្រៀង បុរាណ,សម័យ រ៉ក់ យីកេ ឬល្ខោនបាសាក់ គឺលោកអាចធ្វើបានទាំងអស់ ពិសេសសំឡេងដ៏ពីរោះ ទាក់ទាញអ្នកគាំទ្រកាន់តែច្រើន ភាពទន់ភ្លន់ ដែលលោកចេះគោរពចាស់ទុំ បានថ្លែងអំណរគុណអ្នកនាង ម៉េង កែវពេជ្ជតា លើវេទិការតន្ត្រី ដែលឈ្នះចិត្តមហាជនទូទាំងប្រទេស។

លោក ដួង វីរៈសិទ្ធ បានថ្លែងប្រាប់ពីអាថ៌កំបាំង ដែលនាំឲ្យមានការគាំទ្រ ឈានមុខគេរាល់សប្ដាហ៍ តាមពិតកាលពីមុនប្រកួត លោកមិនដែលមានការជួបជុំ ជាមួយអ្នកគាំទ្រណាមួយមកពីមុនទេ ហើយក៏មិនមានក្រុមអ្នកគាំទ្រ ដូចតារាចម្រៀងដទៃដែរ ។ កាលពេលលោកប្រកួត គ្រប់ការសម្ដែង លោកក៏មិនមានអ្នកគាំទ្រច្រើន ទៅចូលរួមដែរ តែលោកពិតជាភ្ញាក់ផ្អើលខ្លាំងបំផុត ពេលដែលលោកជាប់ ហើយនាំមុខគេរាល់សប្ដាហ៍ លោកគ្រាន់តែគិតថា មកប្រកួតដើម្បីបង្ហាញពីសមត្ថភាព ក្នុងការច្រៀងរបស់លោកប៉ុណ្ណោះ ថាលោកអាចច្រៀងបាន ប្រភេទបទអ្វីខ្លះ ។ លោកនៅតែអរគុណសម្រាប់ទឹកចិត្ត ពុកម៉ែបងប្អូន លោកតាលោកយាយ ដែលចំណាយថវិកាបោះឆ្នោតឲ្យលោក មានសំឡេងនាំមុខ។

ថ្វីត្បិតតែកម្មវីធី «I am A Singer Cambodia» មិនសូវល្បីល្បាញខ្លាំង ដូចកម្មវិធី ហង្សមាស ដទៃទៀត តែក៏មានអ្នកទស្សនាច្រើន មិនធម្មតាដែរ អ្វីដែលទស្សនិកជនមួយចំនួន សោកស្ដាយបំផុត គឺតារាចម្រៀងដែលល្បីៗ បានចាកចេញពីកម្មវិធីដូចជា លោក ហ្សូណូ និង កញ្ញា ឈិត សុវណ្ណបញ្ញា ដែលបង្ហាញថា អ្នកទាំងពីរមិនសូវមានអ្នកគាំទ្រច្រើនឡើយ៕ 

ប្រភព៖ khmertalking

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា លោក ម៉ម វុទ្ធី ដែលត្រូវជាអ្នកមានគុណ របស់តារាចម្រៀង ដួង វីរៈសិទ្ធ ក្នុងផលិតកម្ម ភ្លេងរីខដស៍ បានទទួលមរណៈភាព កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ នៅវេលាម៉ោង ប្រហែល ៥ ព្រឹកក្នុងជន្មាយុ ៥៩ឆ្នាំ។

ដួង វីរៈសិទ្ធ បានសរសេរសារយ៉ាងខ្លី នៅលើហ្វេសប៊ុកថា «បងប្អូន ទាំងអស់គ្នា ពុកខ្ញុំស្លាប់ហើយ ជួយហៅគាត់មកវិញផង»។

សម្រាប់សពឪពុក តារាចម្រៀង ដួង វីរៈសិទ្ធ តម្កល់នៅ ស្រុកត្រាំខ្នារ ខេត្តកំពង់ចាម ដើម្បីធ្វើបុណ្យ តាមប្រពៃណី៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង វីរៈសិទ្ធ