(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១២ ខែកញ្ញា​ ឆ្នាំ២០១៦ បានចេញសេចក្តីជូនដំណឹង អំពីអាកាសធាតុនៅកម្ពុជា ដោយបញ្ជាក់ថា ចាប់ពីថ្ងៃទី១៣-១៨ ខែកញ្ញា ឆ្នាំ២០១៦ ភ្លៀងនឹងបន្តធ្លាក់ រាយប៉ាយពីមធ្យមទៅច្រើន​​ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ពិសេសនៅតាមតំបន់ខ្ពង់រាប នឹងមានភ្លៀងធ្លាក់ច្រើនជាប់ៗគ្នា។

ក្រសួងធនធានទឹកបញ្ជាក់ទៀតថា ជំនន់ទឹកភ្លៀងអាចនឹងកើតមានភ្លាមៗ នៅតាមតំបន់ខ្ពង់រាប និងផ្ទៃសមុទ្រ និងមានសភាពអាប់អួខ្លាំង ជាមួយនឹងរលកខ្ពស់ៗ ពិសេសចាប់ពីថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០១៦៕

ប្រភព៖ Fresh News

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  ក្រសួងធនធានទឹក និងឧតុនិយម ធ្លាប់បានព្យាករណ៍អាកាសធាតុនៅកម្ពុជា កាលពីថ្ងៃទី០១ ដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦ថា នៅកម្ពុជាអាចនឹងមានភ្លៀងធ្លាក់ពីតិចទៅច្រើន ទៅតាមតំបន់។

ក្រសួងធនធានទឹកបានព្យាករណ៍អាសធាតុ នៅចាប់ពីថ្ងៃទីនេះ ដល់ថ្ងៃទី០៦ ខែកញ្ញាកន្លងទៅថា៖

* តំបន់មាត់សមុទ្រ៖ អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ។

* តំបន់វាលទំនាប៖ អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ តែផ្នែកមួយចំនួន នៃបណ្តាលខេត្តជុំវិញបឹងទន្លេសាប អាចមានភ្លៀងធ្លាក់ច្រើន។

* តំបន់ខ្ពង់រាប៖ អាចនឹងមានភ្លៀងពីបង្គួរទៅច្រើន ពិសេសខេត្តកំពង់ចាម ក្រចេះ ត្បូងឃ្មុំ និងមណ្ឌលគិរី៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]