កាលពីថ្ងៃទី ៦ ខែ កញ្ញា ២០១២ កន្លងទៅនេះTablet ស៊េរីថ្មី និងចុងក្រោយបំផុតរបស់Samsung ត្រកូល Galaxy Note អេក្រង់ទំហំ ១០,១អ៊ីញ ឈ្មោះថា Galaxy Note 10.1 បានបើកសម្ពោធជាផ្លូវការហើយ នៅហាងទំនើបសាមសុងKLD សាខាផ្សារថ្មី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពីតំណាងថ្នាក់ដឹកនាំជាន់ខ្ពស់របស់Samsung អេឡិចត្រូនិកប្រចាំកម្ពុជា គណៈគ្រប់គ្រងក្រុមហ៊ុនKLD  តំណាងដៃគូចែកចាយ ផលិតផលSamsung ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើននាក់។

លោក ហ្គីហាន់ លី នាយកសាខាក្រុមហ៊ុនThai Samsung Electronics ប្រចាំតំបន់ឥណ្ឌូចិន(កម្ពុជា ឡាវ ភូមា) បានមានប្រសាសន៍ក្នុងឱកាសបើកសម្ពោធចេញលក់ជាផ្លូវការGalaxy Note 10.1ដូច្នេះថា៖     «ដោយទទួលបានជោគជ័យដ៏ត្រចះត្រចង់របស់ Galaxy Note ទើបជំរុញឲ្យSamsung បន្តអភិវឌ្ឍន៍Tablet ជំនាន់ចុងក្រោយរបស់ខ្លួនលើកំពូលត្រកូលគ្រួសារNote ឲ្យមានអេក្រង់កាន់តែធំជាងមុនរហូតដល់១០,១អ៊ីញ រីឯមុខងារដាក់ស៊ីម Call ហៅចេញ-ចូលគឺនៅដដែល»។  (កម្ពុជា

«បច្ចេកវិទ្យាដោយប្រើប៊ិច S គឺយើងរក្សាទុកដដែល ប៉ុន្តែតិចណូឡូជីថ្មីដែលដកចេញពីទូរស័ព្ទGalaxy S III មកបំពាក់បន្ថែមឲ្យGalaxy Note 10.1 នេះគឺpop up ដែលអាចឲ្យអ្នកប្រើប្រាស់អាចបែងចែកផ្ទៃអេក្រង់ទំហំជាង១០អ៊ីញនេះ ដោយកម្សាន្តបណ្ដើរ និងធ្វើការងារបណ្ដើរក្នុងពេលតែមួយបាន»។

លោក ហ្គីហាន់ លី សង្កត់ធ្ងន់ថា ដោយឆ្លុះបញ្ចាំងពីបច្ចេកវិទ្យាដ៏អស្ចារ្យប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់ ថ្មីៗនេះSamsung ទទួលបានពានរង្វាន់ធំៗរហូតដល់ទៅ ៤ពី សមាគមរូបភាព និងសំឡេងរបស់សហភាពអឺរ៉ុប (EISA) លើផលិតផលស្នូលរបស់Samsung ដូចជាទូរទស្សន៍, Home Theatre, ទូរស័ព្ទ និងកាមេរ៉ា។ «ច្នៃប្រឌិតប្រកបដោយគុណភាពជាកម្លាំងគ្រឹះរបស់យើង រហូតក្លាយខ្លួនជាក្រុមហ៊ុនដែលក្ដាប់ចំណែកទីផ្សារSmartphone ធំជាងគេលំដាប់លេខ ១លើពិភពលោក និងឈានដល់ពង្រីកប្រជាប្រិយភាពលេខ ១របស់ខ្លួនលើទីផ្សារកម្ពុជា ចាប់តាំងពីខែមិនា ២០១២មក»។ 

Galaxy Note 10.1 ជាការច្របាច់បញ្ចូលបច្ចេកវិទ្យារបស់Galaxy Note និងGalaxy S III រួមទាំងបន្ថែមលក្ខណៈពិសេសៗជាច្រើនទៀត មានជាអាទិ៍ បច្ចេកវិទ្យាChatOn សម្រាប់ធ្វើការសន្ទនាបានយ៉ាងលឿនជាងបណ្ដាញទំនាក់ទំនងសង្គមជាច្រើនទៀត ដែលកំពុងពេញនិយមនាពេលបច្ចុប្បន្នទៀតផង ជាមួយRAM ត្រូវបានពង្រីករហូតដល់ទៅ 2GB, CPU ល្បឿនQuad-core 1.4GHz កាមេរ៉ាចំនួនពីរគឺ ក្រោយ(5MP)  មុខ(1.9MP) និង មុខងារ Call ដូចទូរស័ព្ទទូទៅ។ Tablet ដ៏ទំនើបនេះ ក៏បានបំពាក់ផងដែរនូវប្រព័ន្ធប្រតិបត្តិការដែលកំពុងពេញនិយមបំផុតនាពេលបច្ចុប្បន្នជុំវិញសាកលលោកគឺ Android 4.0.3។

 គួររំលឹកផងដែរថា Galaxy Note អេក្រង់ ៥,៣អ៊ីញ ដែលជាSmartphoneដំបូងបង្អស់របស់Samsung គិតចាប់ពីថ្ងៃប្រកាសចេញលក់រហូតដល់ត្រីមាសទី៣ ឆ្នាំ២០១២នេះ លក់បានប្រមាណជា ១០លានគ្រឿងហើយ។ ចំណែកឯGalaxy Note ដែលមានមុខងារជាSmartphone ផង និងTablet ផងឈ្មោះថា Galaxy Note 10.1 ទើបនឹងប្រកាសចេញលក់ជាសាកលកាលពីខែ សីហា កន្លងទៅនេះ។ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]