សិស្សថ្នាក់ទី12 នៃសាលាអន្តរជាតិ អាយ ស៊ី អេស (ICS International School) បានប្រឡងជាប់ សញ្ញាបត្រទុតិយភូមិទាំងអស់គ្នា ដោយជោគជ័យ (100%) ក្នុងនោះមានសិស្ស និទ្ទេស A ម្នាក់គឺ យុវតី អ៊ីវ រតន:សិរី ។

គួរកត់សម្គាល់ផងដែរថា នេះជាលទ្ធផលថ្មី បន្ទាប់ពីសិស្សថ្នាក់ទី9 នៃសាលាអន្តរជាតិ អាយ ស៊ី អេស បានប្រឡងជាប់សញ្ញាបត្របឋមភូមិទាំងអស់គ្នាដែរ (100%) ក្នុងនោះ និន្ទេសល្អ 63,7% និន្ទេសល្អបង្គួរ 32,7% និងនិន្ទេសមធ្យម 3,6% ។ ជាមួយគ្នានេះ សិស្សថ្នាក់ទី9 ចំនួន 12នាក់ ក៏ទទួលបាន ពិន្ទុគណិតវិទ្យាខេមប្រ៊ីជអន្តរជាតិពេញ គឺពិន្ទុ6,0 លើ 6,0។

ខាងលើនេះជាលទ្ធផលយ៉ាងត្រចះត្រចង់ដែលសិស្សានុសិស្សសាលាអន្តរជាតិ អាយ ស៊ី អេស ទទួលបានក្នុងឆ្នាំសិក្សានេះ បន្ទាប់ពីបានខិតខំសិក្សាកម្មវិធី2 ក្នុងពេលជាមួយគ្នា គឺកម្មវិធីសិក្សាជាតិ និងកម្មវិធីសិក្សាខេមប្រ៊ីជអន្តរជាតិ (Cambridge International Programmes) ដែលមានការទទួលស្គាល់ ទូទាំងពិភពលោក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]