មានការរស់នៅ គឺមានសំរាម តែការចោលសំរាមផ្តេសផ្តាស គឺជារឿងបំផ្លាញសណ្តាប់ធ្នាប់ ភាពថ្លៃថ្នូរ និងនៅមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខភាពផងដែរ។ តែវាជារឿងពិបាកដែលយើងឃើញនរណាម្នាក់ ចោលសំរាមផ្តេសផ្តាសហើយយើងដើរទៅហាមគេ។

ដូច្នេះដើម្បីជាការដាស់ស្មារតីដល់អ្នក ដែលមានទម្លាប់ចោលសំរាមផ្តេសផ្តាសទាំងនោះ ក្រុមហ៊ុនសាស្រ្តាមេឌាខូអិលធីឌី បានផលិតបទចម្រៀង មួយបទមានចំណងជើងថា ចោលសំរាមផ្តេសផ្តាសប្រយ័ត្នខ្ញុំត្រូល ដោយមានការឧបត្ថម្ភការផលិតពីស្ថានីយ៍ទូរទស្សន៍ MY TV។ គោលបំណងនៃការផលិតបទចម្រៀងនេះឡើង គឺធ្វើយ៉ាងណា ជំរុញឲ្យមានការឈប់ចោល សំរាមផ្តេសផ្តាសជាពិសេសនៅទីសាធារណៈ។

អ្នកនាងប៊ុន ចាន់និមល ប្រធានគ្រប់គ្រង ការផលិតបទចម្រៀងមួយនេះ បានបង្ហាញសាររបស់បទចម្រៀងនេះថា (យើងអាចបង្កើតយុទ្ធនាការមួយបាន ដើម្បីបញ្ឈប់ការចោលសំរាមផ្តេសផ្តាស ដោយគ្រាន់តែថតរូបអ្នក ទាំងនោះហើយត្រូលដោយមានសុជីវធម៌។ ប្រសិនបើមានការខ្មាសអៀននៅ គ្រប់ទីកន្លែងនោះក៏គ្មានការចោលសំរាមផ្តេសផ្តាសទៀតដែរ។ នេះជាយុគស្មាតហ្វូន ដូច្នេះយើងអាចប្រើស្មាតហ្វូនជាប្រយោជន៍ នៅជ្រុងមួយក្នុងការជួយសង្រ្គោះបរិស្ថានរបស់យើង!)។ ប្រសិនបើបទនេះ ត្រូវបានចាក់ផ្សាយកាន់តែទូលំទូលាយ ក៏សង្ឃឹមថានឹងមានការប្រែឥរិយាបទនៃ អ្នកចោលសំរាមផ្តេសផ្តាសបានច្រើនផងដែរ។ អ្វីដែលជាចំណុចទាក់ទាញបទនេះគឺមានចង្វាក់ញាក់ ដែលអាចរាំ និងជាពិសេសចាក់សម្រាប់ហាត់ប្រាណនៅទីសាធារណៈបាន។

ចង់ដឹងថាវីដេអូចម្រៀងយ៉ាងណានោះ សូមចុចទស្សនាខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]