ក្រុមហ៊ុន GGear ដែលជាក្រុមហ៊ុនចែកចាយផ្ដាច់មុខ នៅផលិតផលម៉ាក LG ប្រចាំព្រះរាជាណាចក្រកម្ពុជា និង បង្ហាញខ្លួននូវទូរស័ព្ទស្មាតហ្វូនស៊េរីថ្មីមួយទៀត គឺ LG K10 LTE ដែលអាចប្រើប្រាស់ប្រព័ន្ធអ៊ីនធើណិត 4G និង ជាទូរស័ព្ទស្មាតហ្វូនស៊េរីថ្មីដែលមានលក្ខណៈពិសេស និង គុណ សម្បិត្ត ជាច្រើនពេលនេះទូរស័ព្ទស្មាតហ្វូន LG K10LTE មានវត្ដមានចេញលក់នៅលើទីផ្សារហើយ។

LG K10 LTE គឺជាទូរស័ព្ទស្មាតហ្វូនស៊េរីថ្មីដែលមានទំហំអេក្រង់ធំរហូត 5.3 អ៊ីញ FHD ដូចទៅនិង LG K10 ដែរគ្រាន់តែ LG K10 LTE មានទំហំកាមេរ៉ាខាងក្រោយ 13 MP ដែលអាចចាប់យករូបភាព បានយ៉ាងច្បាស់ និង មានលឿនល្បឿន ដែលអាចចាប់រូបភាពបានយ៉ាងរហ័សព្រម ទាំងបូករួមជាមួយកាមេរ៉ាខាងមុខ 5 MP ដែលអាចធ្វើអោយលោកអ្នកងាយស្រួសក្នុងការថត រូប Selfie ហើយក៏មាន Flash ជួយជំនួយពន្លឺក្នុងការថតរូបទោះបីជាលោកអ្នកស្ថិតនៅទីកន្លែងងងឹត រឺ កន្លែង ដែលមិនមានពន្លឺគ្រប់គ្រាន់ ក៏ដោយ ក៏យើងនៅតែអាចថតរូបភាពបានស្រស់ស្អាត ។ LG K10 LTE នេះផងដែល ក៏ត្រូវភ្ជាប់មកជាមួយអង្គគណនា Octa- Core ល្បឿន 1.2 GHz Android ជំនាន់ Marshmallow 6.0 រួមជាមួយទំហំ RAM 2 GB ព្រមទាំងមាន មេម៉ូរី 16 GB ផ្ទុកក្នុងម៉ាស៊ីនស្រាប់ហើយជាមួយថ្ម 2300 mAh កាន់ថ្មបានយូរ និងអាចដោះដូថ្មបានភ្លាមៗ យ៉ាងរហ័សទាន់ចិត្ត ។ កាន់តែពិសេស ទៅទៀត LG K10 LTE ក៏អាចប្រើជាមួយនិងបច្ចេកវិទ្យា អ៊ីនធើណេត 4G ដែលមានល្បឿនលឿន ដើម្បីជំនួយក្នុងការលេងកម្សន្តរបស់លោកអ្នកបានថែមទៀត។

មិនតែប៉ុណ្ណោះ LG K10 LTE ក៏មានអេក្រង់ធំ ព្រមទាំងអាចប្រើបានស៊ីម2 ថ្មកាន់បានយូរហើយព្រមទាំងមានតម្លៃសមរម្យ ។ សូមអតិថិជនទាំងអស់អញ្ជើញមកទស្សនានិងធ្វើការតេស៍សាកល្បងជាមួយទូរស័ព្ទស្មាតហ្វូនស៊េរីថ្មី LG K10 LTE នៅគ្រប់សាខា LG BrandShop និង កុំភ្លេចសាកសួររកប័ណ្ណធានាពីក្រុមហ៊ុន។

ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លេខ 023 222 699.  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]