ភ្នំពេញ៖ ស្ងាត់ៗ បងស្រីតារាសម្តែង និងជាពិធីការិនី ជីជី បានភ្ជាប់ពាក្យបាត់ ដោយរៀបចំពិធីកម្មវិធីយ៉ាងអធិកអធម មិនចាញ់តារាផ្សេងៗនោះទេ។

កាលពីព្រឹកមិញ ពិធីភ្ជាប់ពាក្យរបស់ បងស្រីជីជី ឈ្មោះ ហេង ពេជ្រពិសី នេះដែរ បានឃើញវត្តមានតារាខ្មែរជាច្រើនដួងចូលរួម ដូចជា កញ្ញា គៀត សុវណ្ណាឡាង អ្នកនាង ខៀវ សាណា អ្នកនាង ម៉េង កែវពេជ្ជតា លោក អេឡិច ចាន់ត្រា លោក រ៉ូលីន នាយព្រែក និងលោក ប៉ែន ចំរុងជាដើម។ 

ក្នុងនោះដែរ នាយព្រែក ដែលទើបតែភ្ជាប់ពាក្យថ្មីៗ ជាមួយក្រមុំខេត្តកំពង់ចាម បានបង្ហោះ និងសរសេររៀបរាប់ក្នុងហ្វេសប៊ុកដែរថា «ថ្ងៃនេះមកភ្ជាប់ពាក្យ ប្អូនស្រីដៃគូពេជ្រ សេរីរ័ត្នវិញម្តង សួមជូនពរ លោក សេង សារ៉ាវុធ និងកញ្ញា ហេង ពេជ្រពិសី ឲ្យស្រលាញ់គ្នារហូត និងរៀបការឆាប់ៗ»

គួរបញ្ជាក់ផងដែរថា បងប្អូនរបស់ ជីជី គឺសម្បូរសុទ្ធតែស្រី មានសម្រស់ស្អាតៗទាំងអស់ ហើយថែមទាំងមុខស្រដៀងគ្នាទៀតផង។ ប៉ុន្តែមានតែ កញ្ញា ពេជ្រ សេរីរ័ត្ន និង កញ្ញា ជីជី តែប៉ុណ្ណោះ ដែលប្រឡូកក្នុងវិស័យសិល្បៈ ចំណែកឯកញ្ញា ពិសី មិនមែនជា តារាសម្តែង រឺពិធីការិនីនោះទេ តែរូបនាង ជាម្ចាស់ហាងលក់សម្លៀកបំពាក់ធំមួយកន្លែងក្នុងរាជធានីភ្នំពេញ៕

តោះមើលទិដ្ឋភាពក្នុងពិធីភ្ជាប់ពាក្យ របស់បងស្រីជីជីទាំងអស់គ្នា៖

ជីជី និងបងស្រី ឈ្មោះពិសី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]