ក្រុមហ៊ុន Huawei មានកិត្តិយស សូមប្រកាសថា ទូរស័ព្ទស្មាតហ្វូន Huawei P9 បានជាប់ពានរង្វាន់ជា ‘European Consumer Smartphone 2016-17’ ដែលមានន័យថាជាកំពូលស្មាតហ្វូន ដ៏ពេញនិយមសម្រាប់អតិថិជនអឺរ៉ុបឆ្នាំ2016-17 ដែលផ្ដល់ជូនដោយសមាគមសំឡេង និងរូបភាព អឺរ៉ុប (European Image and Sound Association) ហៅកាត់ថា EISA។ ដោយបន្តការប្ដេជ្ញាចិត្តក្នុងការនាំមកនូវការរចនានិងគុណភាព ខ្ពស់បំផុតប្រកបដោយការយកចិត្តទុកខ្ពស់ ទើបHuawei ត្រូវបានទទួលស្គាល់៤ឆ្នាំជាប់ៗគ្នាដែលឆ្នាំនេះជាឆ្នាំទី៤ផង ដែរ។

ដោយត្រូវបានបង្កើតឡើង ដើម្បីធ្វើឲ្យកាមេរ៉ាស្មាតហ្វូន មានសមត្ថភាពកាន់តែខ្ពស់ Huawei P9 គឺជាកំពូលស្មាតហ្វូនដំបូងគេ ដែលផលិតឡើងក្រោមកិច្ចសហការជាមួយ Leica Camera AG ដែលជាម៉ាកសញ្ញាឈានមុខរបស់ពិភពលោក។ កាមេរ៉ាភ្លោះរបស់ P9 ធ្វើឲ្យបទពិសោធនៃ ការថតរូបរបស់ ស្មាតហ្វូនឈានដល់កម្រិតខ្ពស់ថ្មីមួយទៀត ដែលអ្នកប្រើប្រាស់អាចចាប់បានទាំងរូបភាពពណ៌ ធម្មជាតិ និងរូបភាពសខ្មៅ យ៉ាងច្បាស់ត្រជាក់ភ្នែក និងពិតៗដោយគ្មានគូប្រជែង។

ពេលផ្ដល់ពានរង្វាន់ជា ‘European Consumer Smartphone 2016-17’ ដល់ Huawei P9 ខាងគណៈវិនិច្ឆ័យ EISA បានប្រកាសថា “ពេលខ្លះតម្លៃនៃការទទួលបាននូវវត្ថុដ៏មានសារៈសំខាន់មួយ គឺមិនអាចនឹងពិពណ៌នាបានឡើយ ហើយតាមពិត វាគឺជាភាពឥតខ្ចោះដែលមានមកជាមួយ Huawei P9។ ដោយបំពាក់ អេក្រង់ IPS-NEO LCD ទំហំ ៥.២ អ៊ីញ ប្រភេទ Full HD resolution មាន octa-core HiSilicon Kirin 955 SoC និង Android OS 6.0 ភ្ជាប់ដោយ Emotion UI 4.1 ធ្វើឲ្យ P9 ជាជម្រើសដ៏ទាក់ទាញនៃផលិតផលសម្រេច ដែលទទួលបាន ពីការរួមផ្សំពីវត្ថុធាតុផ្សេងៗជាច្រើន។

”មិនតែប៉ុណ្ណោះ Huawei ក៏បានសាងប្រវត្តិសាស្ត្រ ជាអ្នកផលិតទូរស័ព្ទដៃដំបូងគេដែលមានបំពាក់កាមេរ៉ារបស់ឡៃកា (Leica)។ ខណៈពេលដែលថ្មទូរស័ព្ទកម្លាំង 3,000 mAh ដែលល្មមគ្រប់គ្រាន់ សម្រាប់ចាប់យកគ្រប់ពេលវេលាល្អៗ រូបរាងស្អាតខ្ញង់ ដែលមានគែមស្មើសាច់រលោងព័ទ្ធ ជុំវិញតួមួយសំណុំ (unibody) រួមជាមួយកញ្ចក់ 2.5D ធ្វើឲ្យ P9 មានទាំងសោភ័ណភាព និងសមត្ថភាព។”

លោក Glory Zhang ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន Huawei បានមានប្រសាសន៍ថា “យើងពិតជាមានកិត្តិយសណាស់ ដែលបានទទួលនូវពានរង្វាន់នេះពី EISA ជាលើកទី៤ ក្នុងរយៈពេល៤ឆ្នាំជាប់ៗគ្នា។ ពានរង្វាន់នេះ គឺជាសក្ខីភាព ចំពោះការប្ដេជ្ញាចិត្តរបស់ Huawei ក្នុងការបង្កើតឡើងនូវនវានុវត្តន៍ ទូរស័ព្ទដៃដែលនាំមកនូវបទពិសោធថ្មីដល់អ្នកប្រើប្រាស់។ រូបរាងរចនាដ៏ស្រស់ស្អាតរបស់ P9 ត្រូវបានសាទរដោយគណៈវិនិច្ឆ័យ EISA គឺជាលទ្ធផល នៃការយកចិត្តទុកដាក់អភិវឌ្ឍយ៉ាងហ្មត់ចត់ពីសំណាក់អ្នកជំនាញរចនាល្បីៗរបស់ពិភពលោក និងកិច្ចខិតខំប្រឹងប្រែងដោយមិនខ្លាចការនឿយហត់របស់ពួកគេ ទើបសម្រេចបាន នូវរូបរាងដ៏ស្អាតទាក់ទាញបំផុតមួយនេះ។” ការបញ្ចេញលក់ទូទាំង ពិភពលោកនៃស្មាតហ្វូន P9 និង P9 Plus កើនឡើងលើសពី ៤.៥លានគ្រឿង គិតដល់ត្រឹមខែកក្កដា ជាមួយកំណត់ត្រាលក់ចេញដ៏ខ្ពស់ទូទាំងប្រទេសនៃតំបន់អឺរ៉ុប ដែលរួមមានបារាំង ហ្វាំងឡង់ និងចក្រភព អង់គ្លេសជាដើម។ Huawei P9 មានលក់តាមហាងលក់រាយ និងបណ្ដាញផ្គត់ផ្គង់ជាច្រើនទៀត។ ទូរស័ព្ទស្មាតហ្វូន នេះមានតម្លៃចាប់ពី ៤៩៩ អឺរ៉ូ សម្រាប់ទំហំ 3GB + 32GB ។   

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]