អ្នកប្រាកដជាធ្លាប់បានដឹងរួចមកហើយ ពីអត្ថប្រយោជន៍ជាច្រើនយ៉ាងរបស់ ប្រទាលកន្ទុយក្រពើ។ ក្រៅពីមាននូវលក្ខណៈសម្បត្តិធ្វើជាឱសថជំនួយ សុខភាពហើយ វាក៏នៅអាចជួយបំបាត់ការកើតមុន នៅលើមុខរបស់អ្នកបាន យ៉ាងមានប្រសិទ្ធភាពទៀតផង ដោយគ្រាន់តែអនុវត្តតាមរូបមន្តងាយៗ ទាំង៣នេះ ស្នាមជាំខ្មៅ មុខមុន កន្ទួលរមាស់ និងខ្ទុះផងត្រូវបានព្យាបាល កម្ចាត់ក្តីសៅហ្មងនៅក្នុងចិត្តអ្នក។ រូបមន្តទាំងនោះមានដូចតទៅ៖

រូបមន្តទី១៖ ត្រូវមាន សាច់ប្រទាលកន្ទុយក្រពើ១/២កូនចាន។

#អនុរវត្ត៖ នេះជារូបមន្តងាយស្រួលមួយសម្រាប់ស្រីៗ វាអាចបំបាត់រោគមុន ជារៀងរាល់ថ្ងៃ ដោយគ្រាន់តែយក សាច់ប្រទាលក្នុងបរិមាណនេះមកកាត់វា ទៅជាបំណែកតូច ឬយកទៅក្រឡុកឱ្យម៉ត់ក៏បាន បន្ទាប់មកលាបវានៅលើស្បែកមុខ លក្ខណៈដូចធ្វើជាម៉ាសបិទមុខ សម្រាប់គេងនៅពេលយប់។ ក្រោយមកនៅពេល ព្រឹកក្រោកពីគេងសឹមលាងទឹកចេញ នោះអ្នកនឹងសម្គាល់ឃើញថា ផ្ទៃមុខស្រស់ថ្លា មុនចាប់ផ្តើមស្រកចុះជាបណ្តើរ និងអាចការពារការកើតមុន ពិសេសថែមទាំងជួយ ព្យាបាលស្នាមអុចខ្មៅនៅលើស្បែកមុខបានយ៉ាងល្អទៀតផង។

រូបមន្តទី២៖ ត្រូវមានគ្រឿងផ្សំដូចជា សាច់ប្រទាលកន្ទុយក្រពើ ១/៤ កូនចាន (យកសាច់ម៉ត់) + ទឹកដោះគោស្រស់ ១/៤ កូនចាន + ម្ស៉ៅរមៀត ១ស្លាបព្រាកាហ្វេ។

#អនុវត្ត ត្រូវល្បាយវត្ថុផ្សំទាំង៣មុខនេះ ចូលទៅក្នុងចានស្អាតមួយ បន្ទាប់មក លាយច្របល់វាចូលគ្នាឱ្យស្អិតក្លាយជាសាច់មួយ និងយកមកលាបនៅលើមុខឱ្យសព្វ ទុកវាចោលប្រមាណជា ១៥-២០នាទី បន្ទាប់មកសឹមលាងជម្រះទឹកស្អាតចេញ តាមក្រោយ។ ធ្វើបែបនេះឱ្យបានបីដង ក្នុងមួយសប្តាហ៍ អាចជួយកាត់បន្ថយមុន គ្រប់ប្រភេទ និងជួយព្យាបាលស្បែកមុខ រដាក់រដុបឱ្យសភ្លឺម៉ត់រលោង មើលទៅគ្មានភាពស្រអាប់ស្រស់ថ្លាជាងមុនទ្វេរដង។

រូបមន្តទី៣៖ ត្រូវត្រៀមគ្រឿងផ្សំដូចតទៅនេះ សាច់ប្រទាលកន្ទុយក្រពើ ១/៤ កូនចាន(យកសាច់ម៉ត់) + ស៊ុតល្អ១គ្រាប់(យកតែផ្នែកពណ៌ស) + ទឹកឃ្មុំសុទ្ធល្អ១ស្លាបព្រាកាហ្វេ។

#អនុវត្ត៖ លាយគ្រឿងផ្សំទាំងអស់នេះ  រួមគ្នាឱ្យក្លាយជាល្បាយតែមួយ បន្ទាប់មកនាំវាយកមកបិទនៅលើមុខរបស់អ្នក (ប្រសិនបើនៅសល់តិចតួចលាប មិនអស់អាចយកមកលាបលើស្បែកដងខ្លួន  ក៏បានផងដែរ)។ ទុកចោលរយៈពេល ២0នាទី បន្ទាប់មកលាងជម្រះ ជាមួយទឹកក្តៅឧណ្ហៗ ជាការស្រេច។ រូបមន្តនេះជួយកាត់បន្ថយជាតិពុលនៅលើស្បែកមុខ ធ្វើឱ្យស្បែកសភ្លឺចែងចាំង រលោងស្អាតគ្មានស្នាមជាំខ្មៅ រក្សាស្បែកឱ្យមាន សុខភាពល្អតឹងណែនគ្មានស្នាមជ្រីវជ្រួញ។

គ្រាន់តែ៣វិធីនេះ អ្នកក៏អាចមានផ្ទៃមុខ ដ៏ស្រស់ភ្លឺថ្លាគ្មានមុន អស់បញ្ហារឿងកើតមុន បង្កើនមន្តស្នេហ៍ ទាក់ទាញភេទផ្ទុយគ្នាជីវិតស្រស់បំព្រង៕

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]