នៅថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០១២ លោក ពេជ្រ មរកត ដែលបានឈ្នះល្បងប្រាជ្ញារបស់ ខ្មែរឡូត បានអញ្ជើញមកទីស្នាក់ការ Khmerload ដើម្បីទទួលរង្វាន់ ជាទឹកប្រាក់៥០០០០ រៀល។ លោក ពេជ្រ មរកត ពិតជាអ្នកមានប្រាជ្ញាខ្ពស់ ក្នុងការដោះស្រាយល្បងប្រាជ្ញារបស់ ខ្មែរឡូត (http://www.khmerload.com/joke/236)។ សព្វថ្ងៃនេះ លោក ពេជ្រ មរកត ជានិស្សិត ឆ្នាំទី៤ នៅសាលាពេទ្យ។ ក្នុងពិធីចែករង្វាន់នេះ  ខ្មែរឡូត ក៏បានធ្វើបទសម្ភាសខ្លី ជាមួយ លោក ពេជ្រ មរកត ដែលមាន ខ្លឹមសារដូចខាងក្រោម៖

ខ្មែរឡូត ៖  តើប្អូនមានអារម្មណ៏យ៉ាងណា ដែលបានទទួលរង្វាន់ ពីកម្មវិធីល្បងប្រាជ្ញា របស់ខ្មែរឡួត?

មរកទ ៖  ខ្ញុំមានអារម្មណ៍សប្បាយរីករាយ ហើយភ្ញាក់ផ្អើលដែលបានឈ្នះរង្វាន់នេះ ដោយសារពីមុនឡើយ មិនមានការផ្តល់រង្វាន់សំរាប់អ្នកឈ្នះ ល្បងប្រាជ្ញាឡើយ។

ខ្មែរឡូត ៖ តើការដោះស្រាយល្បងប្រាជ្ញា មានអត្ថប្រយោជន៍យ៉ាងណាខ្លះដល់កូនខ្មែរ?

មរកទ ៖ ខ្ញុំគិតថា ការដោះស្រាយល្បងប្រាជ្ញា ជួយបង្កើនប្រាជ្ញា ហើយធ្វើអោយការគិត និងយល់ដឹងរបស់យើង បានជ្រៅជ្រះជាងមុន។ ហើយវាអាចជួយអោយ យើងចេះដោះស្រាយបញ្ហា បានល្អជាងមុន។

ខ្មែរឡូត ៖ តើប្អូនមានពាក្យផ្តាំផ្ញើអ្វីខ្លះដល់ ប្រិយមិត្តខ្មែរឡូត?

មរកទ ៖ សូមអោយប្រិយមិត្ត ទាំងអស់ដែលមាន ចំណាប់អារម្មណ៍ក្នុងល្បងប្រាជ្ញា ចូលរួម ដោះស្រាយល្បងប្រាជ្ញា របស់ខ្មែរឡូត ដើម្បីបង្កើនចំណេះដឹង ក្នុងការដោះស្រាយបញ្ហា និងទទួលបាននូវ ភាពសប្បាយរីករាយ ជាមួយការដោះស្រាយ និងចំលើយរបស់ប្រិយមិត្តជាច្រើន ដែលបានសរសេរចំលើយ តាមរយៈ Comment។

ខ្មែរឡូត មានមោទនភាពណាស់ដែលបានទទួល ការគាំទ្រជាច្រើនពីប្រិយមិត្ត លើកម្មវិធី ល្បងប្រាជ្ញា។ សព្វថ្ងៃនេះ មានអ្នកតាមដានទំព័រ សំណើច និងប្រាជ្ញា រហូតដល់ទៅ ១០០០០ នាក់ក្នុងមួយថ្ងៃ។ បើស្ថាប័ន ឬប្រិយមិត្តណា មានចំណាប់អារម្មណ៍ក្នុងការឧបត្ថម កម្មវិធីនេះ សូមទាក់ទងលេខ 016 733303។ ប្រាក់ពីការ ឧបត្ថមកម្មវិធី របស់អ្នកទាំងអស់ នឹងបានទទួលដល់ដៃ ប្រិយមិត្តដែលឈ្នះ ក្នុងកម្មវិធីល្បងប្រាជ្ញា។

ដោយ Vic

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]