​រាជ​ធានីភ្នំពេញ ៖ គ្មាន​អ្នក​ណា​ដឹង​សោះឡើយ​ថា​ លោកប៉ែន ចំ​រ៉ុ​ង​ ដែល​ដាច់ដោច​គ្នា​ជាមួយ​នាងភិន សុ​ដា​លី​ស បាន​ងាក​ទៅ​រក​សង្សារ​ចាស់ ​ដែល​ជានា​រី​នៅ​អា​មេ​រិ​កម្នាក់ ខណៈ​​ដែល​ធ្លាប់​តោះតើយ​បោះបង់​គ្នា​ជា​ច្រើន​ឆ្នាំមកនោះ ​។​ ម្ល៉ោះហើយ ​ទើប​ព័ត៌មាន​មួយ​នេះ ​ក្លាយជា​ការ​ចាប់អារម្មណ៍​ ព្រោះតែ​ប៉ែន ​ចំ​រ៉ុ​ង ​បែរជា​សុខ​ៗ​ប្តូរ​ពី​គូស្នេហ៍​ក្នុងស្រុក ​រក​នារី​អ​តី​គូស្នេហ៍​ឡើង​វិញ​សោះ​ឡើយ។

តារា​សម្ដែង​ និង​ជា​ពិធីករ​លោកប៉ែន ចំ​រ៉ុ​ង ដែល​បាន​សម្រេចចិត្ត​បោះបង់​ភរិយា​ គឺនាងភិន សុ​ដា​លី​ស ចោល ហើយ​ងាក​ទៅ​រក​អតីត​សង្សារ​ចាស់​ គឺ​អ្នក​នាងថា​ច់ ផល្លា អាណិកជន​នៅ​អា​មេ​រិ​ក​វិញ​ ។ ក្រោយពី​ត្រូវរ៉ូវ​គ្នា​វិញ​ អាណិកជន​រូប​នេះ​ បាន​ត្រៀ​ម​សំបុត្រ​​យន្តហោះ​ស្កាត់​មក​ជួបលោកប៉ែន ចំ​រ៉ុ​ង ជា​ថ្មី​ក្នុង​ពេល​ឆាប់​ៗ​នេះ ​។

អ្នក​នាងថា​ច់ ផល្លា អាយុ៣៥​ឆ្នាំ ដែល​អ្នក​ក្នុង​ចង្កោម​សិល្បៈ​ដឹង​​ថា ជា​អតីត​គូស្នេហ៍​លោក ប៉ែន ចំ​រ៉ុ​ង អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ មុន​ពេល​ចាប់ផ្តើម​ស្នេហ៍​តារា​សម្តែង ភិន សុ​ដា​លី​ស​ ។ នាង​បាន​ចេញ​ទៅ​រស់នៅ​ប្រទេស​អា​មេ​រិ​ក២៣​ឆ្នាំ​ហើយ​ ។ អ្នក​នាង​ឧស្សាហ៍​ឡើង​ចុះ​ស្រុក​ខ្មែរ​ញឹកញាប់ ដោយសារ​តែ​នាង​ក៏​ជាតា​រា​សិល្បៈ​មួយ​រូប​ ដែល​បាន​ចុះ​មក​ថតកុន​នៅ​កម្ពុជា​កន្លង​មក​។

អ្នក​នាង​សម្ដែង​រឿងលើក​ដំបូង​នៅ​កម្ពុជា​ ក្រោម​ចំណងជើង​ថា «​សុំ​កើតជា​កូនភ្លោះ​បី​» និង​បាន​សម្ដែង​ជា​តួឯក​ក្នុង​រឿង​ទី​២​ក្នុង​រឿង «​ឈាម​ស្រែក​ស្បែក​ហៅ​» ជាដើម​ ។ កន្លង​មក​ អាណិ​ក​ជន​រស់នៅ​សហរដ្ឋអាមេរិកកញ្ញា ថា​ច់ ផល្លា បាន​ខូចចិត្ត​ស្អិត​ទ្រូង​រីងរៃ​មិន​តិច​ទេ​ ក្រោយ​ពី​សង្សា​បណ្តូលចិត្ត​គឺ​លោក ប៉ែន ចំ​រ៉ុ​ង បាន​ដាច់​ចិត្ត​បោះបង់​ចោល​រូប​នាង​ទៅ​ស្រលាញ់ ភិន សុ​ដា​លី​ស ហើយ​នាង​ថែម​ទាំង​ជិះ​យន្តហោះ​មក​ស្រុក​ខ្មែរ​ផ្ទាល់ ​ដើម្បី​ទាមទារ​លុយ​ដែល ប៉ែន ចំ​រ៉ុ​ង​ជំពាក់​គ្រា​នៅ​ត្រូវរ៉ូវ​គ្នា​នោះ ​។ ប៉ុន្តែ​រងើក​ភ្លើង​ស្នេហ៍​ដែល​រលត់​នេះ​បាន​ឆាប់ឆេះ​ជា​ថ្មី​ក្រោយ​ពី ប៉ែន ចំ​រ៉ុ​ង​លែងលះ​ភា​រិ​យា​ជា​ផ្លូវការ ហើយ ប៉ែន ចំ​រ៉ុ​ង ព្យាយាម​ប្រើប្រាស់​សម្តី​ផ្អែម ​ក្នុង​ន័យ​ផ្សះផ្សារ​ចំណង​ស្នេហ៍​នេះ​ឡើង​វិញ​ ។

ប្រភព​ពី​អ្នកសិល្បៈ​ដែល​ស្និទ្ធ​នឹង​ពួក​គេ​ទាំង​ពីរ​បញ្ជាក់​ថា គ្រា ប៉ែន ចំ​រ៉ុ​ង និង​សង្សារ​ចាស់​ឈ្លោះ​គ្នា គឺ​ពួក​គេ​បាន Block Facebook គ្នា​ចោល​ទាំងអស់ ប៉ុន្តែ​នៅ​សល់ Skype មួយ ទើប​ជា​ហេតុ​ធ្វើ​ឲ្យ​លោក ប៉ែន ចំ​រ៉ុ​ង មានឱកាស​សួរនាំ និង​រៀបរាប់​ពី​ស្ថាន​ភាព​ស្នេហា​របស់​ខ្លួន និង ភិន សុ​ដា​លី​ស ក្នុង​ពេល​រង្គោះរង្គើ​។

គាប់​ជួន​ជា​ក្នុង​ពេល​នោះ​អ្នក​នាង ផល្លា ដែល​បាក់ចិត្ត​ស្រឡាញ់​​លោក ហេង ស៊ី​មន ជា​តួ​ជំនួស​ ស្រាប់តែ​មានរឿង​អន់ចិត្ត​គ្នា ហើយ​រង្គោះរង្គើ​ទំនាក់ទំនង​ផង ទើប​បណ្ដាល​ឲ្យ​អតីត​គូស្នេហ៍​ទាំង​ពីរ​ត្រលប់​មក​ត្រូវរ៉ូវ​គ្នា​វិញ​ ។

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា រឿងរ៉ាវបណ្ដឹងលែងលះដ៏គួរឲ្យភ្ញាក់ផ្អើល និងក្លាយជារឿងដ៏សើប ចង់ដឹងពីសំណាក់មហាជនទូទៅ ចំពោះជម្លោះប្ដីប្រពន្ធរវាងតារាសម្ដែង ប៉ែន ចំរ៉ុង និងនាង ភិន សុដាលីស នៅល្ងាចថ្ងៃទី២០ ខែកក្កដា នេះ ត្រូវបានចៅក្រមសាលាដំបូងសម្រេចចេញសាលក្រមលែងលះជាផ្លូវការរបស់ពួកគេ ទាំងពីរជាស្ថាពរហើយ បន្ទាប់ពីធ្វើការសម្រុះសម្រួលជាច្រើនលើកច្រើនសារ មិនទទួលបានលទ្ធផលរួចមក។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៉ី រិន បានបង្ហើបប្រាប់ Fresh News និង Khmertalking នៅមុននេះបន្តិចថា សវនការក្នុងសំណុំ រឿងបណ្ដឹងលែងលះភរិយា របស់តារាសម្ដែង លោក ប៉ែន ចំរ៉ុង ត្រូវបានបញ្ចប់រួចរាល់នៅថ្ងៃនេះហើយ ប៉ុន្តែជុំវិញខ្លឹមសារលំអិតនៃសាលក្រមក្នុងរឿងនេះ លោកសុំមិនធ្វើអត្ថាធិប្បាយឲ្យច្រើនបានទេ ព្រោះទាក់ទៅនឹងសិទ្ធិបុគ្គល។ ជាមួយគ្នានេះសវនការក៏ត្រូវធ្វើឡើងក្នុងបន្ទប់របស់លោកចៅក្រមដែរ ពោលមិនបានធ្វើឡើងក្នុងបន្ទប់កាត់ក្ដី ជាសាធារណៈនោះទេ។

យ៉ាងណាមិញ ទោះបីជាមន្រ្តីតុលាការ មិនបានបកស្រាយលំអិត ស្ដីពីសាលក្រមនេះ ព្រោះជាសិទ្ធិបុគ្គល និងជាសំណុំរឿងរដ្ឋបវេណីក្ដី ប៉ុន្តែបើតាមប្រភពពីអ្នកដែលជិតស្និទ្ធនឹងតារាសម្ដែង ភិន សុដាលីស បានទម្លាយថា លោក ប៉ែន ចំរ៉ុង ដែលជាប្ដីហេងស៊យចង់ផ្គត់ផ្គង់ និងផ្ដល់អាហារកិច្ចដល់កូនក្នុងផ្ទៃរបស់ ភិន សុដាលីស ពេលកូននេះប្រសូត្រមក ប៉ុន្តែ ភិន សុដាលីស បានបដិសេធមិនទទួលយកអាហារកិច្ចពីលោក ប៉ែន ចំរ៉ុង នោះឡើយ។

សូមបញ្ជាក់ថា តារាសម្តែងប្រុសលោក ប៉ែន ចំរ៉ុង បានសម្រេចចិត្តដាក់ពាក្យបណ្តឹង ប្តឹងសុំលែងលះភរិយាអ្នកនាង ភិន សុដាលីស ចាប់តាំងពីអំឡុងពេលមុនពិធីបុណ្យចូលឆ្នាំខ្មែរ ក្រោមហេតុផលថា រស់នៅមិនចុះសម្រុងជាមួយគ្នា បន្ទាប់ពីធ្លាប់ឆ្លងកាត់ការរស់នៅកម្សត់កម្រ អស់រយៈពេល ប្រមាណ១ឆ្នាំ រហូតឈានដល់សាងដំណក់ឈាមរួមគ្នា មានកូនក្នុងផ្ទៃជាង៧ខែមកហើយនោះ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ែន ចំរ៉ុង