ភ្នំពេញ៖ នារីវយ័ក្មេងម្នាក់បានស្រែកឆោឡោ បណ្ដាលអោយអ្នករស់នៅ ជិតខាងចេញមកជួយ ក្នុង  ហេតុការណ៌មួយដែលនាងអះអាងថា បុរសម្នាក់ប៉ុនប៉ងចាប់រំលោភដល់ ក្នុងបន្ទប់ដោយ ប្រើ ហិង្សាវាយ ចំ  ពោះ នឹងចាប់ច្របាច់កផង។ ចំណែកបុរសជាប់ចោទ ដែល ត្រូវបានអ្នក ជិតខាង ជួយចាប់ប្រគល់អោយ សមត្ថកិច្ច បានសារភាពថាខ្លួន មិនមាន ចេតនាចាប់រំលោភ ទេ គ្រាន់ តែដណ្ដើមយកចិញ្ចៀនមួយវង់ ដែលនាងពាក់នៅនឹងដៃដើម្បី យកលក់បានលុយទៅមើល កូនឈឺ នៅឯស្រុកតែប៉ុណ្ណុះ ។

ទោះជាយ៉ាងណាក៍ដោយ ចម្លើយសារភាពរបស់ជនសង្ស័យរូបនេះ ត្រូវបានមតិមហាជន និង សមត្ថកិច្ចយល់ឃើញ ដូចគ្នាថា នេះគ្រាន់តែជាឡេះអោយគេអាណិតប៉ុណ្ណោះ ខ្លួននៅក្មេងកម្លាំងនៅមាន ម្ដេចមិនទៅរកការងារធ្វើ បែរជាចាំលួចឆក់របស់គេទៅវិញ ការពិតគឺមានបំណង ចាប់រំលោភស្រីភេទ យ៉ាងប្រាកដ។

ហេតុការណ៌ភា្ញក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង១និង១០នាទី រសៀលថ្ងៃទី០៥ ខែ កញ្ញា ឆ្នាំ២០១២ នៅចំណុចបន្ទប់ផ្ទះជួលផ្លូវលំ ក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ នគរបាលប៉ុស្ដិ៍ទឹកថ្លា បានអោយដឹងថា មុនកើតហេតុនារីរងគ្រោះ*ឈ្មោះ ពុធ កញ្ញា អាយុ២៣ឆ្នាំ បាន ចេញមកហាលសំលៀកបំពាក់ នៅមុខបន្ទប់*ជួលរបស់ខ្លួន ចំណែក ជនសង្ស័យឈ្មោះ ឯម ផន អាយុ២៦ឆ្នាំ ដែលស្នាក់នៅបន្ទប់ជាប់គ្នា បានស្ទុះមកចាប់ អោបរួចទាញនារីរងគ្រោះចូលក្នុងបន្ទប់ហើយប៉ុនប៉ងចាប់រំលោភ ប៉ុន្ដែដោយមានការរើ បំរាស់ ទើបជនសង្សយ័បានវាយចំពោះជនរងគ្រោះជាច្រើនដៃនិងចាប់ច្របាច់ករ ផង ទើប នាងប្រឹងស្រែកអោយគេជួយ ហើយផ្អើលដល់អ្នកជិតខាងមកអន្ដរាគមន៍។

នគរបាលប៉ុស្ដិ បញ្ជាក់ទៀតថា ជនរងគ្រោះរស់នៅខេត្ដតាកែវ ហើយមកភ្នំពេញដើម្បីរកការងារធ្វើ ចំ ណែក ជនសង្សយ័ ឯម ផន មានស្រុកកំណើតនៅភូមិស្វាយផ្អែម ឃុំវត្ដអង្គខាងជើង ស្រុក បន្ទាយមាស ខេត្ដកំពត មកភ្នំពេញធ្វើជាកម្មករសំណង់ ហើយទើបមកស្នាក់នៅផ្ទះជួលនៅ កន្លែងកើតហេតុ បានរយៈពេល០២ថ្ងៃប៉ុណ្ណោះ។

បច្ចុប្បន្នជនសង្សយ័កំពុងត្រូវបានសាកសួរបន្ថែមនៅប៉ុស្ដិរដ្ឋបាលសង្កាត់ទឹកថ្លា ដើម្បីកសាង សំណុំរឿងបញ្ជូន ទៅ សាលាដំបូងរាជធានីភ្នំពេញ។

www.dap-news.com

www.dap-news.com

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]