តារាសម្ដែងស្រីដ៏ស្រស់ស្អាត ដែលមានឈ្មោះថា Viann Zhang ធ្លាប់បានទទួលប្រាក់ ពីបុរសមួយចំនួន ក្នុងការស្វាគមន៍មកក្រុមហ៊ុនរបស់នាង យោងទៅតាមព៍ត័មានដែលបញ្ចេញ ដោយក្រុមហ៊ុនហិរញ្ញវត្ថុមួយ។

ជាធម្មតា ដើម្បីឲ្យនាងចូលរួមតុជាមួយ នៅក្នុងក្លឹបកំសាន្ដ យ៉ាងហោចណាស់គេ ត្រូវចំណាយប្រាក់ជាង ៤៧០ ដុល្លារអាមេរិច ទាំងនេះជាសម្ដីរបស់ អ្នកគ្រប់គ្រង Globaltrade ដែលជាក្រុមហ៊ុនទីប្រឹក្សានៃវិនិយោគទុនមួយ ដែលគាត់បានសរសេរនៅក្នុងគេហទំព័រ ផ្ទាល់ខ្លួន ដែលមានឈ្មោះថា Gang Song Sasha ។ យ៉ាងណាមិញ សម្រាប់តារាស្រីអាយុ២៥ឆ្នាំនេះ ដែលមានមុខងារជាអ្នកគ្រប់គ្រងនៅក្នុងក្រុមហ៊ុន បានធ្វើការប្រកែក នឹងពាក្យចចាមអារ៉ាមនេះ និងប្រកាសថា នឹងជួលមេធាវីសម្រាប់ការពារកេរ្ដិ៍ឈ្មោះរបស់នាង ថែមទៀត។ នៅក្នុងនោះក៏មាន តារាជាច្រើនទៀត ដែលមានពាក្យចចាមអារ៉ាមជាច្រើន ដែលទាក់ទងនឹងតម្លៃខ្លួន ដើម្បីចូលរួមតុអាហារជាមួយ។

សូមមើលរូបភាពរបស់តារាសម្ដែងនេះ៖

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]