ភ្នំពេញ៖ វាជារឿងមួយដ៏អស្ចារ្យ ដែលតារាស្រី ភិន សុដាលីស ជិតគ្រប់ខែទៅហើយ ខ្វះតែប៉ុន្មានអាទិត្យតែប៉ុណ្ណោះ នៅតែឆ្លៀត ប្រកាសបើកសសម្ពោធ ការនាំចូលលក់ផ្តាច់មុខស្លាកយីហ៊ោ "Pandy By Katy" នូវ Contact Lens និងគ្រឿងសម្អាងផ្សេងៗរបស់នារី។

កាលពីម្សិលមិញនេះ អ្នកម្តាយរូបស្អាត ភិន សុដាលីស បានបង្ហាញមុខនៅក្នុងវេទិកាសន្និសីតកាសែតនៅសណ្ឋាគារ សុខាភ្នំពេញ។ រូបនាងបានបណ្ដាក់ទុនជាមួយក្រុមហ៊ុនដើមរបស់កូរ៉េ ខ្ទង់ម៉ឺនដុល្លារ ដើម្បីទិញសិទ្ធិនាំចូលផ្ដាច់មុខលើ​ Contact Lens រោមភ្នែក និងប៉ុងផាត់មុខ។

ក្នុងនោះដែរ នាងបានឲ្យដឹងថា តាមការពិតទៅ មុខរបរលក់ Contact Lens នេះ គឺនាងលក់តាំងពីយូរមកហើយ តែមិនមែនលក់ផ្តាច់មុខ គ្រាន់តែយកពីប្រទេសថៃធម្មតាៗ។ តែសម្រាប់ថ្ងៃនេះ នាងបានសម្រេចចិត្តយកContact Lens ពីក្រុមហ៊ុនកូរ៉េ មកកាន់កម្ពុជាតែម្តង។  

អ្នកនាង ភិន សុដាលីស បានបន្ថែមថា ពីមួយថ្ងៃទៅមួយថ្ងៃ បងប្អូនកាន់តែយល់ដឹងពី ការពាក់ Contact Lens បានច្រើនជាងមុន ដោយលែងខ្លាចជាមួយបញ្ហាផ្សេងៗរបស់វា។ ហើយសន្ទុះនៃការលក់ ក៏បានកើនឡើងជាលំដាប់ ដែលក្នុងមួយខែ រូបនាង លក់បានជាង១ពាន់គូឯណោះ។

ចំពោះលក្ខណៈសំខាន់ Contact Lens របស់នាង ដែលខុសពីទីផ្សារ ត្រង់ថា មិនឈឺភ្នែក មិនរកាំ ងាយស្រួលពាក់ ការពារពន្លឺព្រះអាទិត្យ។ ហើយContact Lens ដែលនាង នាំចូលមានទាំង Contact Lens សម្រាប់អ្នកម្ញូប និងមួយទៀត សម្រាប់ពាក់បន្ថែមពណ៌ភ្នែក ដើម្បីទាក់ទាញ និងភាពស្រស់ស្អាតផងដែរ។

យ៉ាងណាមិញ សម្រាប់អ្នកម្តាយសាច់ខ្ចីរូបនេះ នៅតែបង្ហាញជំហរឹងមាំ លក់តាមតែ អនឡាញដដែល ដោយមិនបើកហាងលក់នោះទេ ព្រោះនាងសង្កេតឃើញថា ឥទ្ធិពលនៃការលក់នៅក្នុងទំព័រហ្វេសប៊ុក គឺពិតជាខ្លាំង និងមានគេស្គាល់ច្រើន មិនចាញ់ការបើកក្នុងហាងប៉ុន្មានឡើយ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ភិន សុដាលីស