តៃវ៉ាន់៖ តារាសម្តែងស្រីតៃវ៉ាន់នាង Shu Qi រាប់ចាត់ទុកថាជាកំពូលតារា ល្បីឈ្មោះមួយរូបដែលត្រូវបានគេស្គាល់ថា មានទេព្យកោសល្យខ្ពស់នៅក្នុងការ សម្តែងទាំងក្បាច់គុណដំបង ក្បាច់ដាវ វាយកាប់ចាក់ បាញ់ប្រហារ មិនចាញ់ មនុស្សប្រុសប៉ុន្មានទេ។ មិនតែប៉ុណ្ណោះ នាងក៏មានភាពទាក់ទាញ ទាំងកាយវិការ រស់រវើក ភាពក្រមិចក្រមើមគួរឱ្យស្រឡាញ់ផងដែរ។

នាង Shu Qi ក្រៅពីមានរូបសម្ផស្សស្រស់ស្អាតហើយ នៅមានរស្សនាមថាជាកំពូល វីរៈនារីបេះដូងដែកទៀតផង ព្រោះថានាងអាយុ៤០ឆ្នាំទៅហើយ មិនទាន់រៀបការនឹងគេ។ ប៉ុន្តែនៅពេលថ្មីៗនេះ ស្រាប់តែស្ងាត់ៗនាងក៏បានដឹកដៃគូស្នេហ៍សំណព្វចិត្ត គឺលោក Stephen Fung មានវ័យ៤២ឆ្នាំ ដែលជាអ្នកសម្តែង និងជាអ្នកដឹកនាំរឿងមួយរូប ដ៏ល្បីល្បាញសញ្ជាតិហុងកុង ចូលក្នុងព្រះវិហាររៀបការជាមួយគ្នា តាមប្រពៃណី យ៉ាងភ្ញាក់ផ្អើលបំផុត។

កាលពីមុនរៀបការពួកគេ មិនធ្លាប់បានចេញមុខមកសារភាពត្រង់ៗថាមាន ទំនាក់ទំនងស្នេហាជាមួយគ្នា ឱ្យបានពេញមុខពេញមាត់នោះទេ តែដល់ពេល រៀបការពួកគេក៏ព្រមទទួលស្គាល់ថា ការពិតថា គឺពិតជាបានរាប់អានគ្នាអស់រយៈពេល ជិត២០ឆ្នាំមែន ប៉ុន្តែសេពគប់គ្នាជាផ្លូវការត្រឹមតែរយៈពេល៤ឆ្នាំប៉ុណ្ណោះ។

នេះគឺជារឿងដ៏អស្ចារ្យ និងគួរឱ្យកោតសរសើរណាស់ចំពោះគូស្នេហ៍ ក្នុងវិស័យសិល្បៈ ១គូនេះបានចំណាយពេល នៅក្នុងការស្គាល់គ្នាយូរដល់ម្លឹងទម្រាំ នឹងដាច់ចិត្តណាត់គ្នា ចូលរោងការ។ ទោះជាយ៉ាងនេះក្តី ក្រោយមានព័ត៌មានល្អនេះរបស់អ្នកទាំង២ ផ្សព្វផ្សាយចេញទៅខាងក្រៅ បានធ្វើឱ្យអ្នកគាំទ្រមួយចំនួនធំ និងមិត្តភក្តិរួមអាជីព ព្រមទាំងមហាជនជាច្រើនពិតជាសប្បាយចិត្តណាស់ និងនាំគ្នាចូលរួមអបអរសារទរ គូស្នេហ៍ទាំង២ ទោះបីពួកគេមិនបានរៀបចំពិធីឱ្យបានធំដុំ អធិកអធមប៉ុន្មានក៏ដោយ។

ជាចុងក្រោយក៏មានការជូនពរជាច្រើន ចំពោះអ្នកទាំង២ ឱ្យជួបប្រទះតែនឹងសេចក្តីសុខ ស្រឡាញ់គ្នាផ្តល់ភាពកក់ក្តៅឱ្យគ្នា មើលថែរក្សាគ្នាឱ្យបានយូររហូតចាស់ស្លាប់ រៀងៗខ្លួន ពីសំណាក់មិត្តអ្នកសិល្បៈ និងអ្នកគាំទ្រយ៉ាងច្រើន សន្ធឹកសន្ធាប់ផងដែរ៕ ខាងក្រោមនេះ យើងទៅមើលរូបថតមង្គលការ របស់ពួកគេបន្តិចមើល៍ថា ផ្អែមល្ហែម និងរ៉ូម៉េនទិចដល់កម្រិតណា?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]