អេស្ប៉ាញ៖ នេះជាដំណឹងល្អមួយសម្រាប់អ្នកគាំទ្រក្លិប Barcelona ដែលកីឡាករជើងចាស់ Ronaldinho បានយល់ព្រមវិលត្រលប់មកកាន់ក្លិបសាជាថ្មី ក្នុងមុខតំណែង ជាអគ្គរាជទូតសុឆន្ទៈ របស់ក្លិប។

កាលពីពេលថ្មីៗនេះ កីឡាករ Ronaldinho បានយល់ព្រមសំណើរ ក្នុងការវិលត្រលប់មកវិញ ក្នុងមុខតំណែងជាអគ្គរាជទូតសុឆន្ទៈតំណាងឲ្យក្លិប Barcelona ប៉ុន្តែមិនមែនជាកីឡាករ ដែលនឹងត្រូវប្រកួតនៅលើទីលាននោះទេ។

កីឡាករវ័យ ៣៦ឆ្នាំ រូបនេះ គឺជាកីឡាករឆ្នើម ពោរពេញទៅដោយទេពកោសល្យ និងបច្ចេកទេសជាច្រើននៅលើទីលាន កាលពីជំនាន់គាត់លេងឲ្យ Barcelona។

ទោះយ៉ាងណា ក្លិប Barcelona មានការជឿជាក់ថា Ronaldinho ពិតជាអាចធ្វើបានល្អ ជាក់ជាមិនខាន​ក្នុងមុខតំណែងមួយនេះ។

គួរបញ្ជាក់ផងដែរថា ក្លិប Barcelona នឹងបើកការិយាល័យមួយកន្លែង ក្នុងទីក្រុង New York សហរដ្ឋអាមេរិក នៅថ្ងៃទី៦ ខែកញ្ញា ខាងមុខនេះ ដើម្បីពង្រីកសក្តានុពលរបស់ក្លិបនៅទីនោះ ទើបដូច្នោះហើយ ក្លិបក៏បានតែងតាំង Ronaldinho គឺជាអគ្គរាជទូតសុឆន្ទៈប្រចាំនៅទីនោះតែម្តង ៕

ប្រភព៖ Goal

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  David Luiz វិលមកកាន់ក្លិបចាស់ Chelsea វិញ ក្នុងតម្លៃ ៣០លានផោន ផ្ទេរពី PSG ។ គួររំលឹកផងដែរថា ខ្សែការពារជម្រើសជាតិប្រេស៊ីល កីឡាករ David Luiz ដែលផ្លាស់ពី Chelsea ទៅ PSG កាលពី ២ឆ្នាំមុននោះ ឥឡូវនេះរូបគេបានសម្រេចចិត្តវិលត្រលប់មកកាន់ក្លិបចាស់របស់គេវិញហើយ ក្នុងតម្លៃ ៣០លានផោន។

នៅក្នុងទីផ្សារដោះដូរកីឡាករដែលទើបនឹងបិទកាលពីយប់មិញនេះដែរ មានកីឡាករជាច្រើននៅក្នុងតំបន់អឺរ៉ុប ត្រូវបានទិញ-លក់ ខណៈការជួញដូរដែលអ្នកគាំទ្រចាប់អារម្មណ៍ជាងគេនោះគឺ David Luiz បានវិលមកកាន់ក្លិបចាស់របស់ខ្លួនវិញ។

គួរបញ្ជាក់ផងដែរថា Luiz បានធ្វើតេស្តពិនិត្យសុខភាពជាប់បានជោគជ័យមុននឹងការបិទទីផ្សារដោះដូរកីឡាករមកដល់ មិនថែមតែប៉ុណ្ណោះ Luiz បានចុះកិច្ចព្រមព្រៀងផ្ទេរក្នុងតម្លៃ ៣០លានផោន ទៀតផង ជាមួយនឹងកុងត្រារយៈពេល៣ឆ្នាំ ។

យោងតាមប្រភពបានបញ្ជាក់ថា កាលពីថ្ងៃអង្គារ៍កន្លងទៅ Chelsea បានដាក់សំណើរទិញនូវកីឡាកររូបនេះ ប៉ុន្តែត្រូវបានក្លិប PSG បដិសេធរួចម្តងទៅហើយ ។ បន្ទាប់ពី Luiz បានលឺដំណឹងថា Chelsea បានចាប់អារម្មណ៍ទិញរូបគេត្រលប់ទៅវិញ កីឡាកររូបនេះ ក៏ទៅពិភាក្សាជាមួយម្ចាស់ក្លិប PSG ដើម្បីបញ្ចុះបញ្ចូលឲ្យម្ចាស់ក្លិបយល់ព្រមដោះលែងរូបគេទៅ Chelsea វិញ។

ចំពោះការផ្ទេរមកកាន់ក្លិប Chelea នេះដែរ Luiz បាននិយាយថា «ខ្ញុំពេញចិត្តណាស់ចំពោះការវិលត្រលប់មក Chelsea វិញ។ ពួកយើងធ្លាប់មានមានរឿងរ៉ាវល្អៗច្រើនណាស់ នៅពេលដែលខ្ញុំនៅ Chelsea ដំបូង និងជាពិសេសក្នុងការផ្ទេរទៅកាន់ Chelsea នេះ ខ្ញុំចង់ជួយក្រុម ក៏ដូចជាគ្រូបង្វឹក លោក Antonio Conte ឲ្យបានជោគជ័យផងដែរ» ។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]