ភាគច្រើនអ្នកបានស្គាល់រួចមកហើយថា ដំឡូងបារាំងមានរសជាតិឈ្ងុយឆ្ងាញ់ ជាប់ចិត្ត មិនថាឆាជាមួយបន្លែផ្សេងៗ  ចៀន  ស្ងោរ  បំពង  ឬដុតនោះទេ។ ប៉ុន្តែអ្នកប្រហែលជាមិនធ្លាប់បានដឹងទេថា  វាក៏មានផ្ទុកនូវគ្រោះថ្នាក់មួយចំនួន ចំពោះសុខភាពដែរ បើអ្នកចម្អិនវាមិនបានឆ្អិនល្អ។

ដូច្នេះគួរឈ្វែងយល់ទាំងអស់គ្នាដើម្បីចៀសវាង ពីបញ្ហាដែលនឹងកើតមានឡើង​​​ ដោយនឹកស្មានមិនដល់ពីដំឡូងបារាំង៖

ដំឡូងបារាំងជាអាហារដែលយើងនិយមទទួលទាន ជាពិសេសកុមារ និងក្មេងជំទង់ ចូលចិត្តបរិភោគ​ របៀបអាហារសម្រន់ (ដំឡូងបំពង) ឬនំនានា ដោយមិនសូវបានឈ្វេងយល់ថា តើគេបានចម្អិនវាឆ្អិនល្អ និងមានអនាម័យគ្រប់គ្រាន់ហើយឬនៅ?

មានការរកឃើញថា ដំឡូងបារាំងដែលចម្អិនមិនបានឆ្អិនល្អ មានផ្ទុកសារជាតិគីមីពុលម្យ៉ាង ដែលមានឈ្មោះថា Glycoalkaloids។  វាជាអាស់៉ីតដែលរារាំងមុខងាររបស់អង់ស៊ីមផលិតសារធាតុ Cholinesterase ដែលមាននាទីជួយទប់ស្កាត់មេរោគអាក្រក់។ 

ដូច្នេះកាលណាអង់ស៊ីមផលិតសារធាតុ Cholinesterase មិនគ្រប់គ្រាន់ វាអាចបណ្តាលឱ្យយើង មានអាការៈឈឺក្បាល ក្អួត រាគរូស ឬវិលមុខជាដើម ក្រោយពីបរិភោគដំឡូងបារាំង មិនបានឆ្អិនល្អចូលទៅ។ ​ ហើយសារធាតុនៅក្នុង ដំឡូងបារាំងប្រហែល០,០១ ទៅ ០,១% គឺជាសារធាតុម្យ៉ាង ដែលធន់នឹងកំដៅមិនងាយងាប់ទេ បើយើងចម្អិនវាមិនបានឆ្អិនល្អ។

ដូច្នេះមានន័យថា វានឹងប៉ះពាល់ដល់សុខភាពយើង ប្រសិនបើយើងនៅតែទទួលទាន ដោយមិនបានពិនិត្យឱ្យបានជាក់លាក់ថាឆៅ  ឬក៏ឆ្អិនល្អទេនោះ។ ជាញឹកញាប់ ដំឡូងបារាំង មានផ្ទុកនូវសារធាតុពិសមួយចំនួនទៀត ដែលរួមមានដូចជា សារធាតុរារាំងការរីកលូតលាស់ និងសមាសធាតុរារាំងប្រឆាំង នឹងសកម្មភាពរបស់ trypsin ជំនួយរាងកាយ និងសារធាតុបង្កឱ្យរាងកាយឡើងកំដៅជាដើម បើវានៅឆៅមិនឆ្អិនល្អ (ប៉ុន្តែវាមានប្រយោជន៍ បើយកវាទៅបិទលើមុខ ថែរក្សាសម្រស់)។

ដូច្នេះមុននឹងសម្រេចចិត្ត ទទួលទានត្រូវគិតគួរឱ្យបានម៉ត់ចត់​ជាមុខសិន មិនថាការទទួលទានដំឡូងបារាំងស្ងោរ  ឆា បំពង ចៀន ឬផ្សេងៗទៀតនោះទេ ទើបមិនបណ្តាលឱ្យមានគ្រោះថ្នាក់ណាមួយកើតឡើង​បានជាយថាហេតុ៕

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]