ភ្នំពេញ៖ ប្រិយមិត្តច្បាស់ជាបានជ្រាបស្តាប់ និងទស្សនា MV ថ្មី វីដេអូចម្រៀងរបស់ លោក សាន ផានិត រួចមកហើយ បទ «ជាប់រវល់» ដែលជាការថតសាជាថ្មីឡើងវិញ។ 

MV ថ្មី ដែលទើបចេញជាផ្លូវការថ្មីៗនេះ កំពុងតែទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនជាច្រើនផងដែរ ដោយក្នុងនោះ មាន​អ្នកគាំទ្រមួយចំនួន បានបញ្ចេញមតិខុសៗគ្នាមួយចំនួន ទៅលើវីដេអូចម្រៀងបទ «ជាប់រវល់» នេះ ក្រោយពីពួកគេបានធ្វើការប្រៀបធៀបរវាង វីដេអូចម្រៀងចាស់កាលពីជាង ១០ឆ្នាំមុន ជាមួយនឹងវីដេអូចម្រៀងថ្មីរួចមក។

អ្នកគាំទ្រមួយចំនួនបានយល់ឃើញថា បទចាស់ស្តាប់ទៅពិរោះហើយសម្តែងបានល្អជាង  ហើយអ្នកខ្លះទៀតគិតថា បទថ្មី មានការកៃច្នៃថ្មីឡូយជាងបទចាស់ ។ នេះបើយោងតាម Comments ជាច្រើនរបស់បងប្អូនអ្នកគាំទ្រ ដែលបានសរសេរនៅក្នុង MV វីដេអូចម្រៀងនេះ។ ប៉ុន្តែមិនថាយ៉ាងណា  នេះគ្រាន់តែជាការយល់ឃើញទៅតាមចំណូលចិត្តរបស់អ្នកគាំទ្ររៀងៗខ្លួនតែប៉ុណ្ណោះ ។

គួររំលឹកផងដែរថា MV បទ «ជាប់រវល់» របស់ លោក សាន ផានិត កាលពីជាង១០ឆ្នាំមុន សម្តែងផ្ទាល់ដោយលោក សាន ផានិត  ជាមួយនឹង កញ្ញា ឌុច សោភា។ ចំនែកMV ថ្មីវិញ បានផ្លាស់ប្តូរតួសម្តែងថ្មី ដែលមានការចូលរួមសម្តែងដោយលោក ហា វ៉ៃហាង និងកញ្ញា រីយ៉ា ដែលអ្នកទាំងសុទ្ធសឹងតែជាតារាសម្តែងវ័យក្មេង ហើយកំពុងទទួលបានការពេញនិយមផងដែរ។ ចំនែកឯភាពខុសគ្នា នៃ MV បទចម្រៀងមួយនេះវិញ មានលក្ខណៈខុសគ្នា ដូចជា ក្រាហ្វិក សម្លេង និងបច្ចេកទេសថតជាដើម៕

ចំពោះប្រិយមិត្តវិញ យល់ឃើញយ៉ាងណាដែរចំពោះ MV វីដេអូចម្រៀងថ្មីមួយនេះ បើប្រៀបទៅនឹង MV ចាស់?  

ទស្សនាវីដេអូបទចម្រៀងទាំង២៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  បទ «ជាប់រវល់» កាលពីជាង១០ឆ្នាំមុន របស់សាន ផានិត គាស់កកាយឡើងវិញ ថត MV ជាថ្មី ឡូយអស់ស្ទះ ។ គួររំលឹកផងដែរថា បទចម្រៀងមួយបទ របស់តារាជើងចាស់លោក សាន ផានិត មានចំណងជើងថា«ជាប់រវល់» ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងខ្លា កាលពីជាង១០ឆ្នាំមុន ត្រូវបានគាស់កកាយឡើងវិញ ថតវីដេអូ MV ចម្រៀងសាជាថ្មី ពិតជាអស្ចារ្យមែនទែន។

ជាការពិតណាស់ ការថតMVថ្មីបទ «ជាប់រវល់» របស់លោក សាន ផានិតនេះ ចូលរួមសម្តែងដោយលោក ហា វ៉ៃហាង និងកញ្ញា រីយ៉ា ដែលអ្នកទាំង២នាក់នេះ សុទ្ធសឹងតែជាតារាសម្តែងកំពុងទទួលបានការគាំទ្រពីសំណាក់យុវវ័យផងដែរ។ 

មិនថាយ៉ាងណា ក្រឡេកមកមើល វីដេអូបទចម្រៀងដែលបានថតជាថ្មីនេះវិញម្តង គឺថាបើយើងធៀបទៅនឹង វីដេអូចម្រៀងកាលពីជាង១០ឆ្នាំមុន យើងអាចដឹងបានថា វាមានលក្ខណៈខុសគ្នាខ្លាំងមែនទែន ទៅនឹងវីដេអូចម្រៀងនាពេលបច្ចុប្បន្ន ទាំងក្រាហ្វិក និងបច្ចេកទេសថតជាដើម ព្រោះដោយសារតែសម័យមុន គឺមិនទាន់មានបច្ចេកវិទ្យាអ្វីទំនើប ដូចជាពេលបច្ចុប្បន្ននោះទេ។

អាស្រ័យហេតុនេះហើយ ទើបលោក សាន ផានិត រំពឹងថា តាមរយៈការថត MV​ថ្មីឡើងវិញ បទ «ជាប់រវល់» នេះផងដែរ នឹងអាចទាក់ទាញការចាប់អារម្មណ៍អ្នកគាំទ្រ ងាកមកចាប់អារម្មណ៍លើលោកជាថ្មីម្តងទៀត និងអាចចងចាំលោកជារៀងរហូត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ផានិត