ភ្នំពេញ៖ តារាចម្រៀង សម្តែងនិងជាតារាបង្ហាញម៉ូតូ លោក យ៉ែម សំអូន ក្រោយពីបានលែងលះជាមួយអតីតភរិយា អ្នកនាង យ៉ាន លីនដា រួចមកគេសង្កេតឃើញថា ជីវិតរបស់ លោក ហាក់ដូចជាសោះកក្រោះ មិនសូវបង្ហាញភាពសប្បាយរីករាយ ដូចពេលមុនឡើយ។

ហើយអ្វីដែលគេចាប់អាមរ្មណ៍នោះ គឺនៅពេលថ្មីៗនេះលោកបាន បង្ហាញពីអារម្មណ៍សោកសៅ តាមរយៈបទចម្រៀងមួយបទ ដែលមានចំណងជើងថា «ហេតុអ្វីបែកគ្នា ហើយក៏បងនៅតែនឹកអូន» ដែលបទចម្រៀងនេះ ត្រូវបានមហាជនចាត់ទុកថា ឆ្លុះបញ្ចាំងពីទឹកចិត្តរបស់លោក ដែលកំពុងតែនឹកអតីតភរិយា ។

បទចម្រៀងមួយបទនេះត្រូវបាន លោក យ៉ែម សំអូន ច្រៀងរៀបរាប់ពីទំហំចិត្តរបស់ខ្លួននេះ ត្រូវបានលោកយកមកបង្ហោះ នៅលើ Facebook របស់ខ្លួន ដោយភ្ជាប់មកជាមួយសារថា «ចំណងដៃថ្មីស្វាគមន៏ខែថ្មី 01.09.2016 សំរាប់ Fan ទាំងអស់គ្នា។ ខ្ញុំមានបទចំរៀងថ្មីដែលជាស្នាដៃនិពន្ធ ទំនុកច្រៀងថ្មី ដោយខ្ញុំបាទផ្ទាល់ នឹងនិពន្ធបទភ្លេងថ្មីដែលជាបទ Original Song សង្ឃឺមថា Fan នឹងបងប្អូនទាំងអស់គ្នា ជួយគាំទ្រនូវស្នាដៃ របស់កូនខ្មែរផង ដែលនឹងចេញក្នុងពេលឆាប់ៗនេះ ជាលើកទីមួយហើយដែរ ខ្ញុំសុំអោយបងប្អូនជួយ like នឹង share អោយបានច្រើន ដើម្បីសិល្បៈចម្រៀងខ្មែរយើង»។

ដូច្នេះចង់ដឹងថា អត្ថន័យបទចម្រៀងនេះ មានន័យយ៉ាងណា មានតែរង់ចាំទស្សនា បទនេះទាំងអស់គ្នា ដែលត្រៀមចេញ នៅក្នុងពេលឆាប់ៗខាងមុខនេះ ៕

ប្រភព៖ ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា លោក យ៉ែម សំអូន តែងបង្ហាញទឹកចិត្តឪពុក ដែលមានចំពោះកូនស្រីជារឿយៗ តាមបណ្តាញសង្គម ព្រោះថារូបលោក មិនអាចកាត់ផ្តាច់នូវនិស្ស័យរវាង ឪពុក និងកូនបានឡើយ ទោះបីពេលនេះ ក្រុមគ្រួសារលែងរស់នៅជុំគ្នាក៏ដោយ។

កាលពីប៉ុន្មានម៉ោងមុននេះដែរ លោកយ៉ែម សំអូនបានបង្ហោះសារដ៏មានអត្ថន័យមួយ ភ្ជាប់ជាមួយមួយរូបថត បង្ហាញអំពីចំនួនទឹកប្រាក់យ៉ាងច្រើនថែមទៀតផង។ រូបលោកបានសរសេររៀបរាប់តាមរយៈគណនីហ្វេសប៊ុករបស់ខ្លួនថា "បើគិតមកដល់ថ្ងៃនេះគឺមានរយៈពេល៥ថ្ងៃហើយ ដែលប៉ាប៉ាបានបំពេញតួនាទីរបស់ប៉ា។ ប្រាក់ចំនួន ១000ដុល្លារ ដែលប៉ាបានផ្ញើឲ្យកូន សម្រាប់ការខិតខំប្រឹងប្រែងរៀនសូត្ររបស់កូន រយៈពេលមួយខែម្ដង។ ប៉ុន្តែវាបានរំលងមក រយៈពេល៥ថ្ងៃមកហើយ ហើយប៉ាប៉ាទើបតែដឹងថាប្រាក់ ទើបតែឃ្លា (Clear) នៅក្នុងកុងធនាគាររបស់កូន ដែលជាប្រាក់ដែលប៉ាបានសន្សំ នៃការធ្វើការងារបស់ប៉ា។ ប៉ាប៉ាត្រេកអរបំផុត ដែលឃើញកូនស្រីប៉ាប៉ាសប្បាយចិត្ត ហើយប៉ាចង់ប្រាប់កូនថា ការស្រឡាញ់ពេញបេះដូងរបស់ប៉ាទៅលើកូន គឺគ្មានថ្ងៃបញ្ចប់នោះទេ។ កូនគឺជាមោទនភាពរបស់ប៉ា។ ប៉ាស្រឡាញកូនរហូត" ។

ចំពោះសាររបស់លោក យ៉ែម សំអូន មួយនេះ ទំនងជាចង់បង្ហាញពីជម្រៅបេះដូង និងការស្រលាញ់ដ៏ធំធេង ដែលមានលើកូនស្រីសំណព្វចិត្ត ទោះបីគម្លាតរបស់ពួកគេ នៅឆ្ងាយគ្នាយ៉ាងណាក្តី ក៏រូបលោកនៅតែនឹករំលឹក ស្រលាញ់ និងសន្សំលុយយ៉ាងច្រើន ទុកផ្ញើទៅកូនស្រីផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យ៉ែម សំអូន