សម្រាប់ឆ្នាំនេះ ក្រុមហ៊ុនអន្ដរជាតិលក់យានយន្ដ របស់ Chengdu ដែលជាក្រុមហ៊ុនរបស់ប្រទេស កូរ៉េខាងត្បូង ដែលផលិតរថយន្ដម៉ាក Kia Motors បានបង្ហាញម៉ូតរថយន្ដថ្មីៗ ដែលរួមជាមួយនឹង តារាបង្ហាញម៉ូតសិចស៊ី ដែលទស្សនិកជន បែរជាចាប់អារម្មណ៍ទៅលើ ពួកតារានោះទៅវិញ។

 ការបង្ហាញម៉ូតឡាន គឺជាភាពទាក់ទាញមួយដើម្បី បង្កើនការលក់របស់ក្រុមហ៊ុននេះ។  តែអ្វីដែលអស្ចារ្យនោះ គឺមានតារាម៉ូដែលជាច្រើនរូប ដែលស្លៀកពាក់សិចស៊ី នៅពេលដែលបង្ហាញផលិតផលចុងក្រោយនេះ។ នៅក្នុងចំណោមនោះមាន តារាម៉ូដែលម្នាក់ បានបញ្ចេញភាពទាក់ទាញ ទៅកាន់ទស្សនិកជនជាងគេ នោះគឺ ដើមទ្រូងរបស់នាង។ នាងពាក់អាវសំណាញ់តែមួយជាន់ ពីខាងក្រៅ ដែលធ្វើឲ្យមនុស្សជាច្រើន បានឃើញ ដល់សាច់ក្នុងរបស់នាងរួមទាំង ដើមទ្រូង ដែលនាងបានប្រើថង់ប្លាស្ទិក រុំជុំវិញដើមទ្រូង។ នាងបានឈរនៅពីមុខឡាន ដែលនោះក៏ដូចជាការ បង្ហាញពីរូបរាងដូចគ្នា នេះហើយជាអ្វីដែល ធ្វើឲ្យនាងមានភាពល្បីល្បាញ នៅក្នុងប្រព័ន្ធអ៊ិនធើណេតនោះ។

តើនេះជាអ្វីដែល សមគួរឲ្យតារាម៉ូដែល ស្លៀកពាក់បែបនេះ មកបង្ហាញម៉ូតរថយន្ដ ឬទេ?សូមប្រិយមិត្ដមើលរូបភាពទាំងអស់គ្នា៖ 

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]