ភ្នំពេញ៖ ក្នុងមួយពេលរយៈចុងក្រោយនេះ សង្កេតឃើញថា ទីផ្សារសិល្បៈរបស់តារាស្រី សារាយ សក្ខណា ដូចជាមិនចេះដាច់ទាល់តែសោះ ដែលមានការងារថតម៉ូតជាប់រហូត ស្ទើរតែគ្មានពេលសម្រាប់គ្រួសារទៅហើយ។

ភាគច្រើនប្រិយមិត្តធ្លាប់តែឃើញ តារាស្រីកូនមួយរូបនេះ បង្ហាញខ្លួន ជាមួយនឹងឈុតក្រមុំខ្មែរ តែសម្រាប់ថ្ងៃនេះ អ្នកនឹងឃើញនាង ក្នុងឈុតកូនក្រមុំ ខ្មែរ ឥស្លាមវិញម្តង ដែលរូបនាងបានថតឲ្យសម្អាងការនៅក្នុងស្រុកមួយ។

ក្នុងនោះដែរ នៅពេលនាងគ្រងឈុតកូនក្រមុំខ្មែរ ឥស្លាមបែបនេះ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ជាមួយនឹងរូបសម្រស់ស្រស់ស្អាតប្លែក។ ហើយជាពិសេស ក៏មានអ្នកគាំទ្រភាគច្រើនបាននិយាយដែរថា សារាយ សក្ខណា ស្អាតស្រាប់ទោះតែងបែបណា ក៏នៅតែលេចធ្លោដដែល៕

តោះមើលសម្រស់តារាស្រី សារាយ សក្ខណា ក្នុងឈុតកូនក្រមុំខ្មែរឥស្លាមទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថាអ្នកនាង សារាយ សក្ខណា បានបង្ហាញអារម្មណ៍យ៉ាងជ្រាលជ្រៅ ក្នុងថ្ងៃខួបកំណើតកូនស្រី។

តារាសម្តែង ដែលធ្លាប់ទទួលបានពាន តារាសម្តែងឆ្នើម អ្នកនាង សារាយ សក្ខណា បាន រំលេចសារមួយ បង្ហាញពីអារម្មណ៍របស់នាង ក្រោយពីបានក្លាយជា ម្តាយរបស់គេថា នៅថ្ងៃកំណើតកូនស្រីរបស់នាង គឺជាថ្ងៃដែលនាងបាន យល់គ្រប់យ៉ាង ទាំងការឈឺចាប់ ពេលសម្រាល និងអារម្មណ៍រំភើប ពេលបានលឺសំឡេងកូន វាគឺជាអនុស្សាវរីយ៍ល្អបំផុត ក្នុងជីវិតរបស់នាង ។

តារាសម្តែងរាងខ្ពស់ស្រឡះ សម្បុរខ្មៅស្រអែម អ្នកនាង សារាយ សក្ខណា បានរំលេចសារមួយ ដោយជាចេតនាចង់ បង្ហាញពីអារម្មណ៍ពិត ក្រោយក្លាយខ្លួន ជាម្តាយម្នាក់នៅលើ Facebook ថា «ថ្ងៃនេះគឺជាថ្ងៃ ដែលកូនស្រីម៉ាក់ បានបើកភ្នែកឃើញ ពិភពលោកខាងក្រៅ ហើយក៏ជាថ្ងៃ ដែលធ្វើឲ្យម៉ាក់ស្គាល់ពី អារម្មណ៍រំភើប សប្បាយបំផុត ក្នុងជីវិតម៉ាក់ ទោះបីជាម៉ាក់មាន ការឈឺចាប់ខ្លាំង ដែលមិនអាចនឹងទ្រាំបាន ប៉ុន្តែភាពឈឺចាប់ ក៏រលាយបាត់អស់ ពេលដែរម៉ាក់បាន លឺសំឡេងកូន. ម៉ាក់ជូនពរឲ្យកូនមាន សុខភាពល្អ ជាក្មេងល្អហើយ ជាកូនស្រីដល់ល្អ នៅក្នុងគ្រួសារ » ។

ទស្សនិកជននៅចាំបានថា បន្ទាប់ពីតារារូបនេះ បានធ្វើដំណើរមកដល់ ស្រុកកំណើត មិនបានប៉ុន្មានថ្ងៃផង នាងក៏បានរៀបចំកម្មវិធី ជប់លៀង ខួបកំណើតខ្លួនឯងម្តង ហើយ ដល់ចូលដើមខែមីនា (៥ មីនា) នាងនិងស្វាមី ក៏បានរៀបចំ ពិធីជប់លៀង ខួបកំណើតមួយទៀត ឲ្យកូនស្រីបណ្តូលចិត្ត គម្រប់១ឆ្នាំ ដោយនៅក្នុងកម្មវិធីនេះ មានការអញ្ជើញ ចូលរួមពីអ្នកសិល្បៈ និងក្រៅសិល្បៈជាច្រើន ។

បើទោះជាតារាស្រី សារាយ សក្ខណា បានចាកចេញពីសិល្បៈ ប្រមាណ២ឆ្នាំ ហើយក៏ដោយ ប៉ុន្តែនាងនៅតែ ជាតារាសម្តែង ដែលមានប្រជាប្រិយភាព និងជាទីចាប់អារម្មណ៍ របស់អ្នកដឹកនាំរឿង និងទស្សនិកជនដដែល ដោយការវិលត្រឡប់ មកលេងស្រុកកំណើត ក្នុងរយៈពេលខ្លី របស់នាងនេះ គឺនាងបានឆ្លៀតពេល ទទួលការងារទាំងសម្តែង ថតម៉ូដឲ្យខាងទស្សនាវដ្តី, ម៉ូដសំលៀកបំពាក់ និងឡើងកម្មវិធី ទូរទស្សន៍ផ្សេងៗ ជាច្រើន ស្ទើរគ្មានពេលទំនេរនោះទេ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សារ៉ាយ សក្ខណា