រាជធានីភ្នំពេញ ៖ ក្មេង​ស្ទាវ​២​ក្រុម​១​ក្រុម​មាន​គ្នា​៦-៧​នាក់​ឯ ​១​ក្រុម​ទៀត​មាន​គ្នា​២នាក់​បាន​ជិះ​ម៉ូតូ​ដេញ​វាយ​គ្នា​ទាំង​យប់វេលា​ម៉ោង​១០​និង​១៥​នាទី​ តាម​បណ្ដោយ​ផ្លូវ​សហ​ព័​ន្ធរុ​ស្ស៊ី​ហើយ​បាន​រត់​ចោល​ម៉ូតូ​ Step ​១​គ្រឿង រួម​ទាំង​អា​វុធ​ខ្លី​ម៉ាក​K៥៤ ​ចំនួន​១​ដើម​ថែម​ទៀត​ផង នៅ​ចំណុច​ទល់មុខ​ស្ថានីយ​ប្រេង​តូ​តា​ល់ ក្នុង​សង្កាត់​​ទឹកថ្លា ខណ្ឌ​សែនសុខ ។

ប្រភព​ព័ត៌​មាននៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ក្មេង​ស្ទាវ​ចំនួន​២​នាក់​បាន​ជិះ​ម៉ូតូ​ Step ពណ៌​ខ្មៅ តាម​បណ្ដោយ​​ផ្លូវ​សហ​ព័​ន្ធ​រុ​ស្ស៊ី​ពី​លិចទៅ​កើត ស្រាប់​តែ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើក៏​​​មាន​ក្មេង​​ស្ទាវ​១​ក្រុម​​គ្នា​៦-៧​នាក់​ជិះ​ម៉ូតូ​ចំនួន​៤​គ្រឿង​​តាម​ពីក្រោយ​​ស្ទាក់​វាយ​ទៅ​លើ​ក្មេង​ស្ទាវ​២​នាក់​​នោះ​ ​បណ្ដាល​ឱ្យ​រង​របួស ហើយ​​បាន​ខំប្រឹង​​រើ​បម្រះ​ដើម្បី​​រត់គេច​ខ្លួន​។ ចំណែក​ឯ​បក្ស​ពួក​ក្មេង​ស្ទាវ​​ដែល​មាន​គ្នា​​ច្រើន​នាក់​ ក្រោយ​ពី​វាយ​គូ​បដិ​បក្ខ​រួច​ហើយ​បាន​ប្រញាប់ប្រញាល់​ឡើង​ជិះ​ម៉ូតូ​គេចខ្លួន​ ​បាត់​ស្រមោល​។

ពេល​កម្លាំងកងរាជអាវុធហត្ថ​ខណ្ឌ​សែន​សុខ​ចុះ​​អន្ដរា​គមន៍​បាន​ឃើញ​ម៉ូតូ​ Step ​១​គ្រឿង​ ពណ៌​ខ្មៅ​ និង​អាវុធ​ខ្លី​១​ដើម​ម៉ាក​K​៥៤ ប៉ុន្ដែ​គ្មាន​បង់នោះ​ទេ​ហើយ​បាន​យក​ទៅ​រក្សា​ទុក​នៅ​ទីបញ្ជាការ​កង​រាជ​​អា​វុ​ធ​ហត្ថ​ខណ្ឌ​សែន​សុខ​។ ​ចំពោះ​អាវុធ​ខ្លី​K៤៥ សមត្ថកិច្ច​ពុំ​ទាន់​សន្និដ្ឋាន​ថា​ ជា​អាវុធ​របស់​​ក្រុម​ក្មេង​ស្ទាវ​ភាគី​ណា​នោះ​ទេ សមត្ថកិច្ច​ដែលកំពុង​តែ​ស្រាវជ្រាវ ដើម្បី​វែកមុខ​រក​ម្ចាស់​អាវុធ​នេះ​ ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]