ថៃ៖ ពិតជាគួរឱ្យកោតសរសើរមែន សម្រាប់នាង Pancakes Khemnick ដែលជាកំពូល តារាល្បីប្រចាំនៅប្រទេសថៃ នាងមិនត្រឹមតែទទួលបានការគាំទ្រច្រើនលើសលប់ នោះទេ ថែមទាំងជាមនុស្សម្នាក់ ដែលស្រឡាញ់វិស័យកសិកម្មយ៉ាងខ្លាំងផងដែរ។

តារាវ័យក្មេងរូបនេះ ត្រូវបានអ្នកគាំទ្រជាច្រើនចាត់ទុកថាជា វីរនារីកសិករដ៏ ស្រស់ស្អាត ក្រោយពីពេលដែលនាង​បានបង្ហាញខ្លួនជាសារធារណៈនៅក្នុងការ ធ្វើដំណើរទៅចូលរួមធ្វើការងារកសិកម្ម ក៏ដូចជាលំហែកាយផងនៅខេត្តសុរិន្ទ។ នៅទីនោះនាងបានចូលរួមដាំដំណាំដូចជា ដាំដើមចេក និងដាំកូនឈើដទៃទៀត ជាដើម ព្រមទាំងស្រោចទឹកវាផងដែរ។

មិនតែប៉ុណ្ណោះ នាងក៏បានថ្លែងប្រាប់អ្នកស្រុក​ដែលមានការស្រឡាញ់ចូលចិត្តនាងថា រុក្ខជាតិទាំងនេះ ទុកជាអនុស្សារីយ៍សម្រាប់នាង ជាមួយអ្នកទាំងអស់គ្នា។ ហើយដែលសកម្មភាពនេះ មិនធ្លាប់មានពីមុនមកទេសម្រាប់កញ្ញារូបស្រស់ Pancakes។ វាបានប្រែក្លាយនាងទៅជាកសិករវ័យក្មេង ដ៏ស្រស់ស្អាតនៅក្នុងជីវភាពរស់នៅជាមួយ ការដាំដំណាំចេក និងដំណាំផ្សេងទៀត នៅលើទឹកដីនៃស្រុករបស់ខ្លួនផ្ទាល់។

លើសពីនេះ ទង្វើទាំងអស់នេះ ក៏បានបង្ហាញថាភាពស៊ីវិល័យឡូយឆាយ មិនមែនជា ចរិតពិតប្រាកដរបស់នាងតែម្យ៉ាងនោះទេ ប៉ុន្តែជីវិតសាមញ្ញធម្មតា​ រស់នៅក្នុងឋានៈ ជាអ្នកស្រែចម្ការក៏មានសេចក្តីសុខណាស់ដែរ ព្រោះយើងបានចូលរួមថែរក្សាធម្មជាតិ ដាំដើមឈើ រក្សាបរិស្ថាន ថែរក្សាផែនដី ឱ្យមានភាពធម្មជាតិស្រស់បំព្រង ដើម្បីជីវិតរស់នៅស្រស់ថ្លាទៀតផង។

Pancakes បាននិយាយមកកាន់អ្នកគាំទ្រនាង ព្រមទាំងមហាជនទូទៅថា នាងពិតជាមានសេចក្តីសប្បាយរីករាយណាស់ ពេលដែលបានមកកម្សាន្ត និងជួយធ្វើកសិកម្មជាមួយបងប្អូននៅខេត្តសុរិន្ទបែបនេះ។ វាធ្វើឱ្យនាងមានមោទនភាពក្រៃលែង ព្រោះនាងមិនងាយមានឱកាសមកលំហែកាយ នៅទីជនបទស្រុកស្រែចម្ការដូច្នេះញឹកញាប់ទេ។

ពិតជាគួរឱ្យសរសើរនាងមែន ជាស្រីស្អាត ឆ្លាត មាន ពូកែហើយ នៅស្រឡាញ់ធម្មជាតិទៀត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]