ជឿថាមានមនុស្សជាច្រើន ចូលចិត្តបរិភោគបង្គា ប៉ុន្តែទាស់ត្រង់ថាពេលទទួលទានគឺ មិនងាយស្រួយទេ ព្រោះវាពិបាកនៅក្នុងការបកសំបកចេញ។ ជាញឹកញាប់វាក៏មាន ភាពរំខានក្នុងការចម្អិនផងដែរ ដោយត្រូវប្រើពេលវេលាសម្អាតសំបកចេញយូរដែរ។ ពេលអ្នកប្រាកដជាអស់កង្វល់មិនខាន ខ្មែរឡូតសូមចែករំលែក វិធីសាមញ្ញៗចំនួន៣ នៅក្នុងការបកសំបកបង្គា ដោយចំណាយរយៈពេល ត្រឹមតែ៥វិនាទីប៉ុណ្ណោះ ដូចខាងក្រោមនេះ៖

វិធីសាស្រ្តទី១៖ បកសំបកពីកណ្តាលខ្លួនទៅមុនៈ

• ចាប់កាន់ពាក់កណ្តាលខ្លួនវា ហើយទាញសំបកចេញមក

• ប្រើមេដៃ និងម្រាមដៃកេះទាញសំបក និងជើងវាចេញឱ្យស្អាត

• ប្រើកូនកាំបិតវះខ្នងវា បន្ទាប់មកទាញយកសរសៃខ្មៅចេញជាការស្រេច។ តែប៉ុណ្ណេះអ្នកក៏អាចទទួលបានសាច់បង្គា មកទទួលទានយ៉ាងឆ្ងាញ់ពិសា។

វិធីសាស្រ្តទី២៖ បកសំបកចេញពីកន្ទុយមកមុនៈ

• ចាប់កន្ទុយបង្គា ហើយទាញសំបកពីកន្ទុយវាឡើងមកលើ

• យកមេដៃកេះសំបកវាចេញតាំងពីកន្ទុយរហូតដល់ខ្លួនទាល់តែស្អាតអស់

• ប្រើកូនកាំបិតវះខ្នងបង្គា បន្ទាប់មកហូតសរសៃខ្មៅវាចេញ។

វិធីសាស្រ្តទី៣៖ ការប្រើកន្ត្រៃៈ

• កាត់ក្បាលបង្គាចេញ

• ប្រើកន្ត្រៃចាក់ចូលទៅក្នុងសាច់បង្គាត្រង់ខ្នង បន្ទាប់មកកាត់ថ្នមៗ បន្តិចម្តងៗរហូតដល់ កន្ទុយវា

• ចុងក្រោយពន្លះទាញសំបកវាចេញ ហើយកុំភ្លេចទាញសរសៃខ្មៅនៅខ្នងវានោះ ចេញផង។ គ្រាន់តែប៉ុណ្ណឹងលោកអ្នកក៏អាចមានសាច់បង្គាយកទៅចម្អិនអាហារបាន តាមតម្រូវការ ដោយលែងពិបាកចំណាយពេលយូរបកវាទម្រាំតែរួចទៀតហើយ។

ពិតជាមិនគួរឱ្យជឿមែន ថាវាមានល្បឿនលឿនដល់ថ្នាក់នេះ។ ត្រឹមតែមួយពព្រិចភ្នែក អ្វីក៏ស្អាតអស់គ្មានសល់ ជាមួយវិធីទាំង៣នេះ។ ចង់ជ្រាបច្បាស់ដើម្បីងាយស្រួលអនុវត្តន៍ផ្ទាល់ យើងមកទស្សនាវីដេអូខ្លីជាមួយគ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]