(ភ្នំពេញ)៖ អតីតតារាសម្តែងសិចស៊ី មានឈ្មោះជាស្រីមេម៉ាយ​កូនមួយ ស្រួយដូចដូងដុត អ្នកនាង ឆ​​យី ថ្មីៗនេះ បានបង្ហាញអារម្មណ៍ ក្តៅក្រហាយខ្លាំងលើម្ចាស់ Acount Facebook ម្នាក់មាន​ឈ្មោះ​ថា «Sathya Seng» ដែលបានចូលមក Comment នៅលើបណ្តាញសង្គមហ្វេសប៊ុក ដោ​យ​ធ្វើការរិះគ​ន់ ឆយី ថា «ខ្លួនជាស្រីខ្មែរ​ប្រកាសរកប្តី ខ្លាំង​ជាងអឺរ៉ុបទៀត និយាយរួម គឺអន់ហ្មងមុខ​មា​ត់ស្អាត់បាតដែរ តែធ្វើឲ្យតែគេមើលងាយប្រយ័ត្ន ខុសម្តងទៀតទៅ»។

ប្រតិកម្មឆ្លើយតប ចំពោះការរិះគន់ ពីសំណាក់ម្ចាស់ Acount Facebook ​ឈ្មោះ​ថា «Sathya Seng» ខាងលើ​ ភ្លាមៗនោះ ដោយមិនបង្អង់យូរ តារាស្រីអ្នកនាង ឆយី បានព្រលះមួយប្រាប់​ទៅវិញ​ថា «សុំផ្តាំទៅនាងម្នាក់នេះផងថា​..មកពីខ្ញុំអត់ស្អាតដូច​នាង បានខ្ញុំត្រូវការប្រកាសរកប្តី ...​ហើ​យមួយទៀត បើមិនបើកគ្រាប់ភ្នែកមើលថា គេនិយាយលេង​ឬមែនទេ កុំល្ងីមកនិយាយបែកស្លុយចឹង​...​»។

អ្នកនាង ឆយី បាននិយាយទៀតថា «ចង់ប្រាប់មួយទៀត ជីវិតខ្លួនឯងរាល់ថ្ងៃ​ហ្នឹង​ គ្រួសារខ្លួនឯងម៉េ​ច ដែលល្អអត់ រុងរឿងអត់នាង ហើយមុននឹងចេញមកថាឲ្យគេ មើលន័យគេផុសសិនណា កុំគេតែ តែ​ កុំគេស្ករ ស្ករ ...ជូនពរនាងស្អាតចឹងរហូតណា។ ជួយ shear ចង់ឲ្យនាងហ្នឹង វាបា​នឃើញតិច​..!»។

សូមបញ្ជាក់ថា សង្គ្រាមពាក្យសម្តី​ រវាងតារាស្រីអ្នកនាង ឆយី ជាមួយម្ចាស់ ​A​co​unt Facebook ​ឈ្មោះ​​ថា «Sathya Seng» បានកើតឡើង ក្រោយពីអ្នកមេម៉ាយរូបស្រស់ សាច់ខ្ចីអ្នកនាង ឆយី បា​នសរសេររបៀបលេងសើច នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ដូច្នេះថា «សូមប្រកាសរ​កស្វាមី​។ ស្អាត ឆ្លាត ពូកែ ចិត្តល្អ មានឬក្រ មិនគិតគិតតែលុយទេ លក្ខណៈសម្បត្តិ​កំពស់១​ម៉ែត្រ៧៥ ឡើងទៅ សមិនស ខ្មៅមិនខ្មៅ ស្រអែមមិនស្រអែម ហើយសក់ម៉ាអែមចឹងម្មង ..

ហើយអ្វីដែលសំខាន់មួយទៀត លាក់ស្រីបាន តែ​ហាមលាក់លុយ បើមានចំណាប់អារម្មណ៍ ដាក់ CV តាមគ្រួសាររីករាយ .com.kh ..!»៕

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  ឆយី ធ្វើ​នំ​ខួបកំណើត​ប្លែក​ពី​គេ រាង​ជា​សុដន់​មួយ​គូ និង​មាន​សរសេរ​ឈ្មោះ​​ខ្លួន​ឯង​​ថា « ជួប ស៊ី» គួររំលឹកផងដែរថា ខណៈឱកាសថ្ងៃខួបកំណើត​គំរប់អាយុ៣២ឆ្នាំ របស់អតីតតារាសម្តែង មេម៉ាយកូនមួយអ្នកនាង ឆយី ត្រូវបាន​មិត្តភក្តិរៀបចំ ដើម្បី​ឲ្យ surprise ហើយអ្វីកាន់តែចំឡែក ជាងគេទៅទៀតនោះ គឺនំខួបកំណើរ​របស់តារាស្រីអ្នក​នាង ឆ​យី គឺធ្វើខុសពីគេធម្មតា ដែលភាគច្រើន​និយមធ្វើជារូបបេះដូងឬសត្វអ្វីមួយ តំណាងឲ្យឆ្នាំ​របស់​ពួកគេ តែសម្រាប់នំខួប អ្នកនាង ឆយី បែរជារូបសុដន់ ព្រមទាំងមានការសរសេរឈ្មោះខ្លួនឯងថា «ជួប ស៊ី» ហាក់បបីដូចជាមានបំណង​ឌឺដងក្នុងរឿងអ្វីមួយ​។

ពិធីជប់លៀងខួបកំណើតលក្ខណៈ ជួបជុំគ្រួសារ និងមិត្តភក្តិដោយសាមញ្ញ របស់អ្នកមេម៉ាយកូនមួយក្តៅស្រួយ អ្នកនាង ឆយី នេះ​បានរៀបចំធ្វើឡើង កាលពីរាត្រីថ្ងៃទី១៦ខែសីហា ឆ្នាំ២០១៦​ កន្លងទៅ នៅ​​ឯគេហដ្ឋានរបស់នាង ដោយមានគ្នាប្រមាណជាង​១០នាក់ប៉ុណ្ណោះ ចូលរួម។

នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់តារាស្រីធ្មេញជំពើស​ អ្នកមេម៉ាចាយរាង ឆយី កាលពី​ប៉ុ​ន្មានម៉ោងមុននេះ នាងបានសរសេរបង្ហោះសារខ្លីមួយ ភ្ជាប់ជាមួយរូបថត​ នៃនំខួបកំណើត​រាងជាសុដន់នោះថា «អរគុណ​ក្រៃលែង សម្រាប់ប់នំខួបកំណើត ដ៏គួរឲ្យស្រឡាញ់មួយនេះ Chh​o​rvy Pov!»។ ក្នុងឱកាសនៃថ្ងៃខួបកំណើត របស់តារាស្រីអ្នកនាង ឆយី នេះដែរ ក៏មានការ Comm​ent ជូនពរយ៉ាងព្រោងព្រាត ផងដែរ ពីសំណាក់អ្នកគាំទ្រ ក៏ដូចជាមិត្តភក្តិរបស់នាង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]