ថៃ៖ បន្ទាប់ពីពិធីខួបកំណើតរបស់ តារាសម្តែងស្រី Noey Chotika មិនទាន់បានមួយខែស្រួលបួលផង ស្រាប់តែកាលពីយប់មិញនេះ មិត្តភក្តិជាច្រើននាក់ បានរៀបចំកម្មវិធីបញ្ចប់នៅលីវឲ្យនាងមួយទៀត យ៉ាងអធិកអធម។

ជាមួយនឹងទិដ្ឋភាព និងអមសំលេងស្រែកហ៊ោរ ពីសំណាក់មិត្តភក្តិ បានធ្វើឲ្យ Noey Chotika  រំភើបចិត្តយ៉ាងក្រៃលែង រហូតដល់ហូរទឹកភ្នែកដោយមិនដឹងខ្លួន នៅមុខមិត្តភក្តិ។

ចំពោះពិធីដែលបានរៀបចំនោះគឺជាពិធី Hens Party ដែលគ្រប់គ្នាតែងហៅថា ជប់លៀងលាភាពនៅលីវ។ ហើយពិធីនេះដែរ ត្រូវតែធ្វើមុន ពិធីភ្ជាប់ពាក្យ និងមង្គលការ តែគេធ្វើតែសម្រាប់កូនក្រមុំ ជាមួយនឹងមិត្តភក្តិជិតស្និទ្ធតែប៉ុណ្ណោះ ដែលខាងកូនកំលោះ គឺមិនអាចមកចូលរួមបាននោះទេ។ 

ក្នុងនោះដែរ តារាសម្តែងស្រី Noey Chotika បានឲ្យដឹងថា នាង និងគូស្នេហ៍ នឹងភ្ជាប់ពាក្យជាមួយគ្នា នៅក្នុងថ្ងៃទី៣ ខែកញ្ញា និងចូលរោងការ នៅថ្ងៃទី១០ ខែកញ្ញា។ ហើយអ្នកគាំទ្រ ក៏បាននាំគ្នាគិតថា មង្គលការរបស់នាង នឹងប្រហែលជាអស្ចារ្យ មិនឲ្យចាញ់ នាងChompoo ប៉ុន្មានទេ ព្រោះតែគូស្នេហ៍របស់នាង ក៏ជាអ្នកមានស្តុកស្តម្ភម្នាក់ផងដែរ៕

ចុះសម្រាប់ប្រិយមិត្តមានអ្វីជូនពរទៅកាន់ តារាស្រីរូបស្រស់ម្នាក់ទេ? 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា តារាសម្តែងស្រីដ៏ល្បី Noey Chotika បានធ្វើពិធីខួបកំណើតយ៉ាងអធិកអធម។

ជារៀងរាល់ឆ្នាំ តារាស្រីវ័យ៣២ឆ្នាំរូបនេះ តែងតែរៀបចំពិធីខួបកំណើតជារឿយៗ ដើម្បីបង្កើនភាពសប្បាយរីករាយ ជាមូយនឹងមិត្តភក្តិជិតស្និទ្ធ។ ហើយ រូបនាងក៏បានបង្ហាញនូវ រូបថតស្រស់ស្អាតត្រជាក់ភ្នែកជាច្រើនសន្លឹក ក្នុងថ្ងៃពិសេសរបស់នាងផងដែរ។

បើក្រឡេកមើលទិដ្ឋភាពក្នុងពិធីរបស់នាង គឺពិតជាស្រស់ស្អាតខ្លាំងណាស់ ជាមួយ នឹងការរៀបចំលម្អ សុទ្ធតែពណ៌ស ទាំងប៉េងប៉ោង និងផ្កាជាដើម ហើយសូម្បីអ្នកចូលរួម ក៏តម្រូវស្លៀកឈុតសផងដែរ។ ប៉ុន្តែឆ្នាំនេះ Noey បានតុបតែងខ្លួនប្លែកភ្នែក ដូចជាព្រះនាង ជាមួយនឹងរ៉ូបពណ៌សវែងត្រឹមកំភួនជើង អមជាមួយនឹងមកុដទៀតផង។

អ្វីដែលកាន់តែចាប់អារម្មណ៍នោះ គូស្នេហ៍របស់នាង ក៏មានវត្តមានក្នុងពិធីនោះផងដែរ ដែលរូបលោក តែងចំណាយពេលវេលា នៅជិត និងការពារនាងជានិច្ច ទោះបីរវល់នឹងមុខជំនួញយ៉ាងណាក៏ដោយ។

នាពេលបច្ចុប្បន្ននេះ Noey ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ក្នុងមុខរបររបស់នាង ដូចជាលក់ថ្នាំសម្រកទម្ងន់ និងម្សៅផាត់មុខជាដើម។ ចំណែកឯវិស័យសិល្បៈវិញ ក៏មិនធម្មតាដែរ ដែលក្នុងមួយឆ្នាំៗ នាងបានថតរឿងភាគថៃ មិនតិចជាង៣រឿងនេះទេ។ ហើយភាគច្រើន អ្នកដឹកនាំតែងតម្រូវឲ្យនាង ដើរតួកាចឆ្នាស់វាយតប់ធាក់ តួស្រីដទៃ ដែលកម្របានឃើញនាង សម្តែងជាតួស្លូតណាស់៕

តោះមើលទិដ្ឋភាពក្នុងពិធីខួបកំណើត របស់Noey Chotika គម្រប់ខួប៣២ឆ្នាំទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]