ថៃ៖ កាលពីថ្ងៃចន្ទ ទី២៩ ខែសីហា ម្សិលមិញ  អគារខ្ពស់បំផុតនៅក្នុងទីក្រុងបាងកក ត្រូវបានប្រកាសបញ្ចប់ការសាងសង់ជាស្ថាបពរ។ អគារខ្ពស់បំផុតប្រចាំប្រទេសថៃនេះ មានឈ្មោះថា មហាណាខន “Mahanakhon” ត្រូវបានសាងសង់ឡើងកាលពីខែមិថុនា ឆ្នាំ២០១១ ចំណាយថវិការសាងសង់អស់ ១៨ពាន់លានបាត (ប្រមាណ ៥២០លានដុល្លារអាមេរិក)។ 

ក្រុមហ៊ុន PACE Development Corporation PLC ដែលជាម្ចាស់អចលនទ្រព បានឲ្យដឹងថា អគារខ្ពស់បំផុត “Mahanakhon” មានកម្ពស់៣១៤ម៉ែត្រ មាន៧៧ជាន់ ចំណាយពេលអស់៥ឆ្នាំ ដើម្បីបញ្ចប់ការសាងសង់។

ប្រភពព័ត៌មានបានបន្តថា អគារខ្ពស់កប់ពពកនេះជាប្រភេទសណ្ឋាគារ និងលំនៅឋាន។ អគារនេះបានទាក់ទាញប្រជាជនក្នុងតំបន់ជាច្រើន ឡើងទៅលើដំបូលអគារដើម្បីទស្សនា និងផ្តិតយករូបភាពដ៏ស្រស់ស្អាតនៅពេលរាត្រី  ហើយអគារនេះដែរមានពន្លឺភ្លើងចម្រុះពណ៌យ៉ាងអស្ចារ្យ ហាក់ដូចជាឋានសួគ៌កណ្តាលក្រុងបាងកក។

ចង់ដឹងថាអគារកប់ពពក “Mahanakhon” មួយនេះស្រស់ស្អាតដល់កម្រិតណា ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៕ 

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]