អង់គ្លេស៖ កាលពីពេលថ្មីៗនេះ តារាយូធូបសញ្ជាតិអង់គ្លេសម្នាក់ ឈ្មោះ Cemre Candar បានសម្រេចចិត្តថតវីដេអូមួយឡើង ដើម្បីឲ្យក្រុមអ្នកគ្រាំទ្ររបស់លោកទស្សនាកម្សាន្ត ដែលជាការដេកត្រាំក្នុងអាងទឹកម្ទេសចំនួន ១,២៥០ដប។

នៅដើមដំបូងនៃវីដេអូរបស់ Cemre ដែលមានរយៈពេលជិត៥នាទី លោកបានចាក់ទឹកម្ទេសចំនួន ១,២៥០ដប ចូលទៅក្នុងអាងងូតទឹក ហើយបានបន្ថែមផ្លែម្ទេសជាច្រើននៅពីលើទៀត។ 

នៅពេលចាប់ផ្តើមចូលត្រាំដំបូង Cemre ហាក់ដូចជាអាចគ្រប់គ្រងភាពឈឺចាប់ក្តៅឈួលរបស់ម្ទេសបាន តែបន្តិចក្រោយមក លោកសម្រេចចិត្តជ្រមុជក្បាលចូលទៅ រឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង។ ទាំងដងខ្លួន និងផ្ទៃមុខរបស់ Cemre គ្របដណ្តប់ទៅដោយទឹកម្ទេស ហើយមានសភាពក្តៅឈួលជាខ្លាំង ព្រមទាំងបានស្រែកថា “ខ្លួនខ្ញុំឈឺខ្លាំងណាស់”។

ក្រោយពេលត្រាំនៅក្នុងទឹកម្ទេសបានជាង១នាទីកន្លះ Cemre ក៏បានចេញពីអាងទៅលាងជម្រះខ្លួន ដោយសារមិនអាចទ្រាំនឹងជាតិហឹររបស់ម្ទេសបានតទៅទៀត។

ប៉ុន្មានម៉ោងក្រោយមក Cemre ក៏បានបញ្ចេញវីដេអូមួយទៀត ដែលបង្ហាញពីភាពឈឺចាប់នៅតែបន្តមានលើខ្លួនគាត់ បើទោះជាបានលាងសម្អាតរួចហើយក៏ដោយ។ 

លោកបាននិយាយថា វាកន្លងទៅ២-៣ម៉ោងទៅហើយ ខ្ញុំមានអារម្ភថា ដូចចូលឋាននរក និងត្រឡប់មកវិញអីចឹង។ ខ្ញុំមានអារម្មណ៍ក្តៅពេញរាងកាយ ហើយពិតជាឈឺខ្លាំងមែនទែន។ ខ្ញុំមានអារម្ភភ័យណាស់ពេលនេះ ប្រហែជាខ្ញុំត្រូវឲ្យពេទ្យពិនិត្យហើយ ព្រោះម្ទេសនៅពេញក្នុងច្រមុះ និងភ្នែករបស់ខ្ញុំ។

វាគឺជារឿងដ៏មិននឹកស្មានដល់មួយដែល Cemre អាចត្រាំនៅក្នុងទឹកម្ទេសនោះ បានជាង១នាទីកន្លះ ហើយវីដេអូរបស់លោក ត្រូវបានគេចូលមើលជិត៤លានដង៕ 

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]