ភ្នំពេញ៖ កាលពីយប់ថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០១៦ កន្លងទៅនេះ ការប្រគំតន្រ្តីសប្បុរសធម៌ដ៏ធំមួយឈ្មោះថា «ដំរីអង្គរ» បានប្រារព្ធធ្វើឡើងនៅឯសាលមហោស្រពកោះពេជ្រ ដោយមានអ្នកគាំទ្រចូលរួមយ៉ាងច្រើនកុះករ រហូតទៅដល់ជាង៣ពាន់នាក់ឯណោះ ដែលធ្វើឲ្យការប្រគំតន្រ្តីទាំងមូល មានភាពគគ្រឹកគគ្រេង និងសប្បាយរីករាយខ្លាំងមែនទែន។

ក្នុងនោះវត្តមានតារាចម្រៀងល្បីៗ​ចូលរួមយ៉ាងច្រើន រួមមានដូចជា៖ អ្នកនាង ពេជ្រ សោភា និង ជីដេវីត, លោកហេង ពិទូ, កញ្ញាអេដា, លោក​​ P-Sand, លោក អុង សុរិយា, កញ្ញា រ៉េត សូហ្សាណា, លោក Step, លោក ម៉ា ចាន់បញ្ញា ក្រុមចម្រៀង Sed2R និងមានវត្តមានតារាជាច្រើនទៀត ដែលបានធ្វើឲ្យអ្នកគាំទ្រទាំងអស់ ដែលមកទស្សនាដោយផ្ទាល់ ស្រែកហោកញ្ច្រៀវកងរំពងពេញមហោស្រពកោះពេជ្រ មិនតែប៉ុណ្ណោះ ថែមទាំងឡើងរាំយ៉ាងសប្បាយរីករាយថែមទៀតផង។

ទន្ទឹមនឹងនេះផងដែរ អ្វីដែលរឹតតែអស្ចារ្យ​​​​ និងពិសេសជាងនេះទៅទៀតនោះ គឺយើងឃើញថាមានវត្តមានតារាស្រីថៃដ៏ស្រស់ស្អាត២ដួងគឺ តារាចម្រៀងស្រីវ័យក្មេង Jannine Weigel និងតារាសម្តែងស្រី Khemanit Jamikorn ដែលគេនិយមហៅឈ្មោះនាងថា កញ្ញា Pancake

វត្តមានរបស់អ្នកទាំង២ នៅលើទឹកដីកម្ពុជា បានធ្វើឲ្យគាំទ្រជាច្រើន មានភាពសប្បាយរីករាយ​​  និងរំភើបចិត្តជាខ្លាំង ព្រោះថាកម្រនឹងបានជួបរូបពិត សម្លេងពិត បែបនេះណាស់។​​​​​  លើសពីនេះទៅទៀត អ្នកទាំង២ទទួលបានការកោតសរសើរយ៉ាងច្រើន ពីសំណាក់អ្នកគាំទ្រកម្ពុជា ថារូបសម្រស់ពួកគេនៅខាងក្រៅ គឺពិតជាស្រស់ស្អាតមិនចាញ់នៅក្នុងទូរទស្សន៍ ឬវីដេអូចម្រៀងឡើយ៕

ដូចនេះ កុំឲ្យខាតពេលយូរទស្សនា ទិដ្ឋភាពនៅទីនោះទាំងអស់គ្នា៖  

ទស្សនាវីដេអូខាងក្រោម ថតដោយក្រុមការងារខ្មែរឡូត៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]