ភ្នំពេញ៖ វត្តមាន របស់តារាស្រីថៃល្បីនាង Pancake នៅកម្ពុជា កាលពីម្សិលមិញនេះ បានធ្វើឲ្យកក្រើកអស់អ្នកគាំទ្រ ដោយរូបនាងបានចូលរូមកម្មវិធីសប្បុរធម៌មួយ ក្នុងការស្វែងរកថវិកា ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។

អ្វីដែលរឹតតែភ្ញាក់ផ្អើលទៀតនោះ គឺ Pancake ថែមទាំងទទួលការងារមួយទៀត ពេលមកដល់ស្រុកខ្មែរភ្លាម ដែលនាងបានថតឈុតកូនក្រមុំប្រពៃណីខ្មែរ ឲ្យសម្អាងការមួយកន្លែង។

នៅពេលដែលតារាស្រីរូបនេះ បានគ្រងឈុតប្រពៃណីខ្មែរ គឺពិតជាស្រស់ស្អាតខ្លាំងបំផុត ស្ទើរតែគ្មានពាក្យបរិយាយ។ ហើយនេះក៏ជាលើកទី១ហើយ ដែលរូបនាង បានថតឈុតសម្អាងការ នៅស្រុកខ្មែរបែបនេះ។

ជាពិសេស កំណើនអ្នកចុចLike និងShare លើរូបថតរបស់នាង នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក បានកើនឡើងជាលំដាប់ ហើយក៏មានអ្នកគាំទ្រជាច្រើននាក់ បានសរសើរ លើសម្រស់ និងទឹកចិត្តដ៏ប្រពៃរបស់នាងផងដែរ ដែលឆ្លៀតមកស្រុកខ្មែរ ដើម្បីជួយ រកថវិកាឲ្យមន្ទីរពេទ្យគន្ធបុប្ផា៕

តោះមើលសម្រស់តារាស្រីថៃ Pancake គ្រងឈុតប្រពៃណីខ្មែរបន្តិចមើលថា ស្រស់ស្អាតយ៉ាងណា៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា កញ្ញាស្រស់សោភា Pancake Khemanit Jamikorn កំពូល Super Star ពហុជំនាញនៅថ្ងៃនេះ បានបង្ហាញសម្រស់ដ៏ផូរផង់របស់ខ្លួន មកពីប្រទេសហូឡង់ ដើម្បីបង្អួតអ្នកគាំទ្រក្នុងបណ្តាញ Instagram

តាមរយៈរូបភាពដែលនាងបានបង្ហោះ បានលាតត្រដាងឱ្យឃើញពីទេសភាពយ៉ាងល្អស្រស់ឆើតឆាយ នៃប្រទេសហូឡង់ ព្រមទាំងភាពរីករាយស្រស់ថ្លា របស់តារាស្រីសម្បូរស្នេហ៍រូបនេះពេញទំហឹងទៀតផង។

អាចនិយាយបានថា ទាំងទេសភាពក៏ទាក់ភ្នែកទាក់អារម្មណ៍ ឯរូបមនុស្សវិញ ក៏ស្រស់ស្អាតមិនចាញ់គ្នាប៉ុន្មានដែរ និយាយរួមគឺស្អាតពេញចិត្តទាំងអស់មើលហើយ ចង់មើលទៀត មិនឆ្អែតឆ្អន់មើលហើយចង់ធ្វើដំណើរកម្សាន្ត ទៅលេងប្រទេសហូឡង់ឥឡូវនេះភ្លាមៗតែម្តង។

នៅក្នុងដំណើរដែលពោរពេញទៅដោយ សេចក្តីរីករាយគ្មានដែនកំណត់នេះ តារារូបស្រស់សម្បុរស និងជាតារាដែលត្រូវបានគេចាត់ទុកថាជាតំណាងនារីនៃជនជាតិថៃផងដែរនោះ បានបញ្ជាក់ឱ្យដឹងថា នេះគឺមិនមែនជាដំណើរកម្សាន្តពេញលេញចំតួអ្វីនោះទេ ការដែលតារារូបនេះ បានចេញទៅថតរូបស្អាតៗ នៅហូឡង់ពីព្រោះតែនាងត្រូវទៅចូលរួមព្រឹត្តិការណ៍ក្នុងពិធីបុណ្យសប្បុរស ជាមួយនឹងតារាចំរៀង Phi Sa Doet តែប៉ុណ្ណោះ។ ហើយដោយមានឱកាសល្អអ្នកទាំងពីរ ក៏បានព្រមព្រៀងគ្នាបង្កើតនូវការដើរកម្សាន្តមួយនេះឡើងជាមួយគ្នាតែម្តង

បន្ទាប់ពីការបង្ហោះរូបចេញទៅ ក្រុមអ្នកគាំទ្រដែលមើលតាមរយៈ Instagram ក៏បានលាន់មាត់សរសើរ Pancake ថាមានសម្រស់ស្រស់ស្អាតគ្មានផ្ទឹម ព្រមទាំងបានឆាបឆក់យកបេះដូង Fan Fan (អ្នកគាំទ្រ) មិនតិចនាក់ទេ ជាមួយនឹងទិដ្ឋភាពដ៏ស្រស់ស្អាតនៅជុំវិញខ្លួនរបស់នាង៕

ចង់ដឹងថាតើរូប Pancake ស្រស់ស្អាតទាក់ចិត្តប៉ុណ្ណានោះ តោះទៅទស្សនាកម្រងរូបភាពទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]