(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងចាប់ផ្ដើមកែ សំណេរឯកសាររបស់បេក្ខជន ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះដឹងទូទៅ និងបំពេញវិជ្ជា នៅរសៀលនេះហើយ បន្ទាប់ពីក្រសួងបានបញ្ចប់អត្រាកំណែ។

លោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំ​ យុវជន និងកីឡា បានប្រាប់អង្គភាពព័ត៌មាន Fresh News ថ្ងៃទី២៨ ខែសីហា នៅមុននេះបន្ដិចថា​ «លោកគ្រូ អ្នកគ្រូ គណៈកម្មាធិការ បានបញ្ចប់អត្រាកំណែហើយ នឹងចាប់ផ្ដើមកែសំណេរ នៅរសៀលនេះហើយ នាមណ្ឌលកំណែទាំង១០ ក្នុងរាជធានីភ្នំពេញ»។

​សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា ឆ្នាំ២០១៦ បានប្រព្រឹត្តិទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី២២-២៣ ខែសីហា ឆ្នាំ២០១៦ ដែលមានថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម រួមមានបេក្ខជនប្រឡងសរុប៩៣,៧៥២នាក់ មានមណ្ឌលប្រឡង១៥៧ ចែកចេញជា៣,៧៨២បន្ទប់ នៅរាជធានី-ខេត្តទាំង២៥។

សូមរំលឹកថា លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៦នេះ នឹងត្រូវបិទប្រកាសនៅរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ និងបិទប្រកាសនៅតាមបណ្តាខេត្ត នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខនេះផងដែរ៕

ប្រភព៖ Freshnews

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា អង្គភាពប្រឆាំងអំពើពុករលួយ ACU បានបំពាក់កាមេរ៉ាសុវត្ថិភាព នៅគ្រប់មណ្ឌលកំណែទាំងអស់ ដើម្បីអង្កេតមើលពីសកម្មភាព របស់លោកគ្រូ អ្នកគ្រូ និងគណៈកម្មាធិការទាំងអស់ ជុំវិញការធ្វើកំណែរបស់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា ឆ្នាំ២០១៦។ នេះយើងតាមទំព័រ Facebook របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានបញ្ជាក់ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ម្សិលមិញ។

ក្រសួងអប់រំ បានឲ្យដឹងថាយ៉ាងដូច្នេះថា «សកម្មភាព នៃការបំពាក់កាមេរ៉ាសុវត្ថិភាព ដោយមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ នៅគ្រប់បន្ទប់កំណែទាំងអស់ និងបន្ទប់គណៈកម្មការកណ្តាល ក្នុងមណ្ឌលកំណែ ដើម្បីត្រៀមរៀបចំ ដំណើរការកំណែ»។

សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា ឆ្នាំ២០១៦ បានប្រព្រឹត្តិទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី២២-២៣ ខែសីហា ឆ្នាំ២០១៦ ដែលមានថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម រួមមានបេក្ខជនប្រឡងសរុប៩៣,៧៥២នាក់ មានមណ្ឌលប្រឡង១៥៧ ចែកចេញជា៣,៧៨២បន្ទប់ នៅរាជធានី-ខេត្តទាំង២៥។

សូមបញ្ជាក់ថា លទ្ធផល នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៦នេះ នឹងត្រូវបិទប្រកាសនៅរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ និងបិទប្រកាសនៅតាមបណ្តាខេត្ត នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខនេះផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]