អាមេរិក៖ សត្វឆ្កែ គឺជាសត្វដែលមនុស្សជាច្រើននៅក្នុងពិភពលោក ចូលចិត្ត និងពេញនិយមនៅក្នុងការចិញ្ចឹម មិនថែមតែប៉ុណ្ណោះ ឆ្កែ ក៏អាចជាមិត្តភក្កិជិតស្និទ្ធជាងគេរបស់យើងផងដែរ។

ជាទូទៅ អ្នកដែលស្រលាញ់ និងចូលចិត្តចិញ្ចឹមឆ្កែ ភាគច្រើនចាត់ទុកវា ដូចជាគ្រួសារតែមួយអីចឹង ពេលទៅណាមកណាមិនដែលភ្លេច ការមើលថែនោះទេ ជាពិសេសពេលវាឈឺ សុខចិត្តនាំទៅពេទ្យសត្វដើម្បីពិនិត្យ រហូតដល់ពេលវាផុតជីវិតបាត់ ដល់ថ្នាក់សម្រក់ទឹកភ្នែក សោកស្តាយទៀតផង។ ជាក់ស្តែង ដូចករណីមួយនេះ កម្រងរូបភាពជាច្រើនសន្លឹក របស់នារីដែលជាម្ចាស់ម្នាក់ បាននាំឆ្កែដ៏គួរឲ្យស្រលាញ់របស់ខ្លួន ដើរលេងកម្សាន្តថ្ងៃចុងក្រោយ នៃជីវិតរបស់វា ប្រិយមិត្តឃើញហើយច្បាស់ជាស្រក់ទឹកភ្នែក និងអាណិតជាក់ជាមិនខាន ។

យោងតាមប្រភពបានបញ្ជាក់ថា កម្រងរូបភាពជាច្រើនសន្លឹកទាំងនេះ បានចែកចាយដោយនារីម្នាក់ ដែលជាម្ចាស់ឆ្កែ ដោយបង្ហាញអំពី ការធ្វើដំណើរកម្សាន្តជាមួយឆ្កែរបស់ខ្លួន និងថតរូបជាច្រើនសន្លឹក ដោយមានលាយល័ក្ខអក្សរលើនោះ មុនថ្ងៃដែលនាងនាំឆ្កែរបស់នាង ទៅពេទ្យសត្វ នៅថ្ងៃចុងក្រោយនៃជីវិតរបស់វា។

ក្នុងរូបភាពជាច្រើនសន្លឹកនេះ បានរៀបរាប់ពីដំណើររឿងជាច្រើន ទៅតាមអក្សរដែលបានសរសេរនៅក្នុងរូបភាពនោះដូចជា៖ រូបភាពនាំឆ្កែរបស់នាងដើរលេង រូបភាពនៅក្នុងឡាន ការតែងខ្លួនឲ្យឆ្កែរបស់នាង រូបភាពនៅពេលដែលវាស៊ីចំនីដែលជាចំនង់ចំនូលចិត្តរបស់វា និងរូបភាពជាច្រើនទៀត ដែលមើលទៅហាក់បីដូចជាកំសត់ណាស់។ ជាពិសេសនោះរូបភាព ចុងក្រោយ ដែលបង្ហាញពី ឆ្កែនោះបានផុតជីវិតទៅ ដែលធ្វើឲ្យនាងសោកសៅយ៉ាងខ្លាំង ដល់ថ្នាក់ដេកឱបឆ្កែទាំងភ្នែក។

គួរបញ្ជាក់ផងដែរថា ឆ្កែប្រភេទនេះ គឺជាពូជឆ្កែ Pitbul របស់អាមេរិកាំង ដោយសារតែវាមានជម្ងឺ គ្មានថ្នាំអាចព្យាបាលបាន ធ្វើឲ្យសុខភាពឆ្កែ កាន់តែចុះខ្សោយទៅ។

នៅក្នុងអត្ថន័យលើរូបភាពទាំងនោះ នារីជាម្ចាស់ឆ្កែ ក៏បានបញ្ជាក់ផងដែរថា «ខ្ញុំមិនដឹងថា វាដឹងឬមិនដឹងនោះទេ តែខ្ញុំច្បាស់ថា វាជឿជាក់ខ្ញុំ នៅពេលដែលខ្ញុំសម្រេចចិត្តបែបនេះ ហើយបើតាមស្ថានភាពវាពេលនេះគឺពិតជាខ្សោយណាស់» នាងបានបញ្ជាក់បន្ថែមទៀតថា «បើសិនជាខ្ញុំសម្រេចចិត្តធ្វើរឿងនេះហើយ ដូច្នេះថ្ងៃចុងក្រោយរបស់វា គួរតែធ្វើរឿងណាដែលរីករាយមិនអាចបំភ្លេចបាន» ។ នេះបើយោងតាមអត្ថន័យលើរូបភាព ដែលប្រភពបានបញ្ជាក់៕ 

ទស្សនាកម្រងរូបភាពជាច្រើនសន្លឹកខាងក្រោមនេះ៖

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]