ថៃ៖ តារាស្រីថៃល្បី Aum Patcharapa បានធ្វើឲ្យអ្នកគាំទ្រតក់ស្លុត ពេលបានដឹងពីតម្លៃកាបូប និងស្បែកជើងរបស់នាង។

កាលពីថ្មីៗនេះ នាង Aum បានបង្អួតនូវរូបថតឈរកាច់រាងមួយសន្លឹក អមជាមួយកាបូបពណ៌ខ្មៅ និងស្បែកជើងកែងចោត។ ប៉ុន្តែអ្វីមិននឹកស្មានដល់នោះ គឺតម្លៃនៃគ្រឿងលម្អរបស់នាង ត្រូវបានគេដឹងថា ថ្លៃកប់ពពក ដែលមិនចង់ជឿថា នាងហ៊ានចំណាយលុយច្រើនដល់ថ្នាក់នេះ។ 

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា កាបូបពណ៌ខ្មៅដែលតារាស្រីរូបនេះ បានកាន់ មានតម្លៃ១.៨លានបាត (ប្រហែល៥ម៉ឺនដុល្លារ) រីឯស្បែកជើងវិញ តម្លៃ ២៧,០០០ បាត (ប្រហែល៨០០ដុល្លារ)។

ក្នុងនោះដែរ អ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលតារាស្រីរូបនេះ សុខចិត្តជះលុយទៅលើសម្ភារៈនិយមខ្លាំងបែបនេះ។ ហើយក៏មានអ្នកគាំទ្រមួយចំនួនទៀត បានពោលពាក្យថា Aum ជាតារាលំដាប់លេខ១ប្រចាំប្រទេសថៃ ដូច្នេះគ្រប់បែបយ៉ាងនៅលើខ្លួនរបស់នាង ត្រូវតែលេចធ្លោជាងគេបំផុត ហើយនាង ក៏មិនខ្លាចរអាក្នុងការចំណាយ លើសម្ភារៈនិយម ដែលមានតម្លៃថ្លៃៗនោះដែរ៕  

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា នាងAum បានបង្អួតនូវរ៉ូបដ៏ស្រស់ស្អាតមួយ ដែលត្រូវបានគេដឹងថា ជារ៉ូបម៉ាកល្បីមួយ។

តារាសម្តែងស្រីថៃជួរមុខ នាង Aum Patcharapa បានបង្ហាញខ្លួន នៅក្នុងផ្សារទំនើបមួយកន្លែង ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើននាក់ បាននាំគ្នាចូលរួមយ៉ាងកុះករ ស្ទើរតែគ្មានកន្លែងឈរ។

នៅក្នុងកម្មវិធីនោះ តារាស្រីវ័យ៣៧ឆ្នាំរូបនេះ បានស្លៀករ៉ូបពណ៌ស ត្រឹមភ្លៅ យ៉ាងស្រស់ស្អាត និងកាន់តែធ្វើឲ្យសម្រស់របស់នាង រឹតតែក្មេងជាងវ័យ។ ហើយរ៉ូបនោះដែរ ត្រូវបានគេដឹងថា ជារ៉ូបមួយដ៏ល្បីល្បាញ មិនត្រឹមតែនៅប្រទេសថៃនោះទេ សូម្បីប៉ែកខាងអ៊ឺរ៉ុប ក៏និយមផងដែរ។

មិនតែប៉ុណ្ណោះ ក៏មានអ្នកគាំទ្របានសរសើរថា នាង Aum Patcharapa ពាក់សមជាងតារាចម្រៀង Beyonceទៅទៀត ព្រោះរូបរាងនាង Aum ខ្ពស់ស្លីមស្រឡូនស្អាត រីឯBeyonce វិញ នាងមានមាឌរាងធំបន្តិច ដែលមិនសូវត្រូវជាមួយនឹងរ៉ូបនេះប៉ុន្មានទេ។ ហើយចំពោះរ៉ូបនេះដែរ ត្រូវបានគេទម្លាយតម្លៃថា ខ្ទង់៨៩០០ ទៅ៩០០០បាត (ប្រហាក់ប្រហែលនឹង ២៥៦ដុល្លារ)៕

តោះមើលសម្រស់ នាង Aum Patcharapa និងនាង Beyonce ស្លៀករ៉ូបដូចគ្នា ថាប្រិយមិត្តគិតថា អ្នកណាស្លៀកសមជាង?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]